សភាពាណិជ្ជកម្មអាម៉េរិក សន្យាជួយកៀរគរវិនិយោគិនពីប្រទេសខ្លួនមកវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា

សភាពាណិជ្ជកម្មអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា សន្យានឹងជួយជំរុញទាក់ទាញវិនិយោគិនអាម៉េរិកមកវិនិយោគលើវិស័យឌីជីថលនៅក្នុងប្រទេសកម្ពុជា សំដៅធ្វើឱ្យវិស័យនេះកាន់តែប្រសើរឡើងថែមទៀត។

នេះបើតាមការលើកឡើងរបស់លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងជំនួបពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។

ក្នុងជំនួបនោះ លោក Casey Barnett បានបង្ហាញការគាំទ្រដំណើរការនៃការកែទម្រង់របស់ក្រសួង ខណៈលោកថា នឹងបន្តជំរុញទាក់ទាញវិនិយោគិនសហរដ្ឋអាម៉េរិកមកវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ជុំវិញរឿងនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានឱ្យដឹងថា ការអភិវឌ្ឍន៍វិស័យឌីជីថល ក្រសួងបានធ្វើកំណែទម្រង់វិស័យទូរគមនាគមន៍ ការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ធ្វើកំណែទម្រង់ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រោមសមត្ថកិច្ចក្រសួង រៀបចំបង្កើតសួនបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលចាំបាច់ជាដើម។

គួររំលឹកថា កាលពីកន្លងទៅថ្មីៗនេះ ក្រសួងប្រៃសណីយ៍ ធ្លាប់បានប្រកាសពីផែនការដ៏មានមហិច្ឆិតាក្នុងការបង្កើតសួនឌីជីថល ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល និងជំរុញកំណើនអាជីវកម្មឌីជីថលក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានបំផុសឡើង ក្រោយសិក្សាគំរូពីប្រទេសថៃ លើគម្រោង Thailand Digital Valley។

ក្រសួងថា សួនឌី​ជីថលនេះ ​នឹងក្លាយជា​ច្រកចេញ-ចូលតែមួយក្នុងការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល, ​ផ្តល់​កា​រគាំ​ទ្រ​កិ​ច្ច​កា​ររ​ដ្ឋ​បា​​ល​ និ​​ងអ​នុលោមភាព, ផ្សារ​ភ្ជាប់ធុរកិច្ចថ្មីឌីជីថលទៅ​នឹង​ឧស្សាហកម្ម និង​ការអប់រំ​ជំ​នាញ​ឌី​ជី​ថ​​លដោ​យ​ផ្សា​រ​ភ្ជា​ប់​​នឹងឱកាស​ការងារ៕ (អានបន្ថែម)

ជាមួយនឹងការអភិវឌ្ឍន៍ដ៏មានសក្តានុពលទាំងនេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរបស់ខ្លួន និងដាក់ខ្លួនជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគបច្ចេកវិទ្យា ដោយត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ស្វាហាប់នៅក្នុងយុគសម័យឌីជីថល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាត្រៀមបង្កើតសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល ដែលផ្តោតលើជំនាញសំខាន់ចំនួន ៩

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យឌីជីថល […]

កម្ពុជាបើកដំណើរការថ្នាលឌីជីថលថ្មី ដើម្បីជំរុញដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថ […]

បដិវត្តន៍ដឹកជញ្ជូន៖ ការផ្លាស់ប្តូរទៅកាន់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព

ទទួលយកការច្នៃប្រឌិតឌីជីថលសម្រាប់ការសាងសង់ប្រកបដោយប្រសិទ […]