ផ្លូវហាយវេត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ភ្ជាប់មកកម្ពុជា ជាប់គាំងចំពេលមានជម្លោះក្នុងប្រទេស មីយ៉ាន់ម៉ា

ផ្លូវហាយវេត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ តម្លៃ    ១១៤ ពាន់លានដុល្លារ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដ៏សំខាន់ប្រវែង ១៣៦០គីឡូម៉ែត្រ ដែលត្រូវបានរចនាឡើងដើម្បីបង្កើនសមាហរណកម្មសេដ្ឋកិច្ច អាស៊ាន និងពង្រឹងវត្តមានពាណិជ្ជកម្មរបស់ឥណ្ឌានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រឈមនឹងការបង្អាក់ ដំណើរការយ៉ាងធ្ងន់ធ្ងរ ដោយសារតែអស្ថិរភាពដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា។  ជាមួយនឹងការរចនាឡើងជាផ្លូវហាយវេបួនគន្លង ផ្លូវហាយវេត្រីភាគីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ ចក្ខុវិស័យប្រើហេដ្ឋារចនាសម្ព័ន្ធដើម្បីពង្រីកឥទ្ធិពលរបស់ឥណ្ឌា ព្រមជាមួយនឹងគោលដៅ ពង្រីកការតភ្ជាប់ផ្លូវទៅកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលមានប្រវែងសរុប ៣២០០ គីឡូម៉ែត្រថែមទៀតផង នេះបើយោងតាម Nationthailand ចុះថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៥។

ផ្លូវហាយវេដែលមានដើមកំណើតនៅទីក្រុង Moreh ប្រទេសឥណ្ឌា ហើយឆ្លងកាត់ទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា មុនពេលទៅដល់តំបន់ Mae Sot ប្រទេសថៃ គឺជាគំនិតផ្តួចផ្តើម តភ្ជាប់ផ្លូវគោក ដ៏សំខាន់មួយ។ ទោះបីជាសម្រេចបាន ៧០ ភាគរយតាមរយៈការខិតខំប្រឹងប្រែងរួមគ្នាដោយអាជ្ញាធរ ឥណ្ឌា និងថៃ ក៏ដោយ ប៉ុន្តែផ្នែកសំខាន់នៃគម្រោងផ្លូវនេះនៅលើទឹកដីរបស់មីយ៉ាន់ម៉ា ត្រូវបានបញ្ឈប់ ដោយសារតែ ការព្រួយបារម្ភផ្នែកសន្តិសុខដែលកើតចេញពីរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ២០២១។ គម្រោងនេះ ដែលដើមឡើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៥ ហើយក្រោយមកបានរុញបន្តទៅឆ្នាំ ២០២៧ នៅតែស្ថិតក្នុងភាពរអាក់រអួលដដែល។

ផ្លូវភាគច្រើនរបស់វារត់កាត់ប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឱ្យការធ្វើដំណើរតាមផ្លូវនេះ ងាយរងគ្រោះ ជាពិសេសចំពោះអស្ថិរភាពនយោបាយ និងសន្តិសុខ។ អ្នកជំនាញណែនាំថា យុទ្ធសាស្ត្រជំនួស អាចត្រូវបានទាមទារ ដើម្បីសង្គ្រោះគម្រោងនេះ។ “យុទ្ធសាស្រ្តដែលអាចបត់បែនបានគឺត្រូវការជាចាំបាច់ រួមទាំងការជ្រើសរើសផ្លូវជំនួស ការតភ្ជាប់ពហុម៉ូត និងការផ្សព្វផ្សាយការទូតជាមួយអ្នកពាក់ព័ន្ធ ទាំងអស់។ ការធានាសុវត្ថិភាពគឺជាកត្តាចាំបាច់ ហើយប្រសិនបើមិនមានជម្រើសផ្សេងទៀតទេនោះ ការស្វែងរកជម្រើសផ្លូវវាងអាចជួយរក្សាគម្រោងឱ្យដំណើរការបាន” ប្រសាសន៍របស់លោក Tunchinmang Langel អ្នកស្រាវជ្រាវនៅក្រុមប្រឹក្សាឥណ្ឌានៃកិច្ចការពិភពលោកបាននិយាយ។

នៅពេលដាក់ឲ្យដំណើរការ ផ្លូវនេះ ត្រូវបានគេរំពឹងថានឹងធ្វើបដិវត្តពាណិជ្ជកម្ម និងការដឹកជញ្ជូន នៅក្នុងតំបន់ ដោយផ្តល់នូវការចូលដំណើរការកាន់តែប្រសើរឡើងទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ និងរដ្ឋភាគឦសានដែលសម្បូរធនធានរបស់ប្រទេសឥណ្ឌា ដូចជា អាសាម មេហ្គាឡាយ៉ា មីហ្សូរ៉ាម ណាហ្គាឡង់ ម៉ានីពួរ ស៊ីកគីម និងទ្រីពួរ ។ ផ្លូវល្បឿនលឿននេះ ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយ ថ្លៃដឹកជញ្ជូនទំនិញ ជំរុញពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគចូលទៅក្នុងតំបន់ ដែលមិនទាន់ មានការអភិវឌ្ឍ។

ស្ថិរភាព និងបរិយាកាសមិត្តភាពវិនិយោគិនរបស់អាស៊ាន ដែលមានប្រជាជនសរុបចំនួន ៦៧០ លាននាក់ និងកំណើនសេដ្ឋកិច្ច ៣,៤១ពាន់ពាន់លានដុល្លាររបស់ឥណ្ឌា ពាណិជ្ជកម្មទ្វេភាគីឥណ្ឌា-អាស៊ាន មាន តម្លៃ ១០១,៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ដែលធ្វើឲ្យអាស៊ីអាគ្នេយ៍ក្លាយជាដៃគូពាណិជ្ជកម្ម ធំទីបួនរបស់ឥណ្ឌា។

ថ្វីត្បិតថាអនាគតនៃផ្លូវហាយវេត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ នៅតែមិនច្បាស់លាស់ក៏ពិតមែន ប៉ុន្តែប្រសិន បើផ្លូវនេះត្រូវបានបញ្ចប់ការសាងសង់តាមការគ្រោងទុកមែននោះ វាអាចនឹងកំណត់ឡើងវិញនូវ សក្ដានុពលពាណិជ្ជកម្ម និងការដឹកជញ្ជូននៅទូទាំងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ហើយនឹងបើក ឱកាសសេដ្ឋកិច្ចថ្មីដ៏ធំធេងដែលមិនអាចនឹកស្មានដល់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]