ត្រឹមឆ្នាំ២០២៤ កម្ពុជាមានទីលានទុកដាក់សំរាម ១១កន្លែង, អាចស្តុកសំរាមបាន ៤.៥លានតោន

គិតត្រឹមឆ្នាំ២០២៤ នៅទូទាំងប្រទេសកម្ពុជា មានទីលានទុកដាក់សំរាមចំនួន ១១កន្លែង កំពុងដំណើរការដែលមានបរិមាណស្តុកទុកដាក់សំរាម សរុបប្រមាណជាង ៤.៥លានតោន។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (គ.គ.ស.) កាលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

លោក ចៅ សុភៈភិបាល អគ្គនាយកនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសមាជិក (គ.គ.ស.) បានឱ្យដឹងថា កិច្ចប្រជុំនេះ ដើម្បីពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងបង្ហាញពីគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនពីឆ្នាំ២០២០-២០៣០ ព្រមទាំងពិភាក្សាការងារចាំបាច់មួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។

លោកបានបន្តថា ក្រសួងសាធារណការ ជាស្ថាប័នថ្នាក់ជាតិទទួលខុសត្រូវលើការអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការកៀរគរប្រភពថវិកាពីដៃគូអភិវឌ្ឍន៍នានា សម្រាប់អនុវត្តវិនិយោគគម្រោងសាងសង់ជាទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជនប្រកបដោយអនាម័យនៅតាមរាជធានី ក្រុង ស្រុក និងទីប្រជុំជននានា។

តាមរយៈកិច្ចប្រជុំខាងលើ បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានទីលានទុកដាក់សំរាម ចំនួន ១១កន្លែង កំពុងដំណើរការដែលមានបរិមាណស្តុកទុកដាក់សំរាម សរុបប្រមាណជាង ៤.៥លានតោន ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ក្រុងបាត់ដំបង ក្រុងកំពត ក្រុងកែប ក្រុងស្ទឹងសែន ក្រុងកំពង់ឆ្នាំង ក្រុងពោធិ៍សាត់ ក្រុងក្រចេះ ក្រុងស្ទឹងត្រែង ក្រុងសិរីសោភ័ណ និងក្រុងកំពង់ចាម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើឌីជីថលភ្លោះផ្ដល់ដំណោះស្រាយអ្វីខ្លះដល់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ?

កម្មវិធីឌីជីថលភ្លោះ ឬ iTwin កំពុងធ្វើបដិវត្តគម្រោងសាង់ស […]

គម្រោងប្រឡាយពង្វាងទឹកជំនន់រាជធានីភ្នំពេញ៖ ប្រឡាយរំដោះទឹករលាំងជ្រៃ-ស្លាគូនឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗ

ប្រឡាយថ្មីប្រវែង ៥៨ គីឡូម៉ែត្រនៅខេត្តកំពង់ស្ពឺ សម្រេចបា […]

ចំណាយក្នុងវិស័យសំណង់ទូទាំងពិភពនៅឆ្នាំ ២០២៥ នឹងមានដល់ទៅ ១០ ទ្រីលានដុល្លារ

ខណៈការប្រើប្រាស់ AI កំពុងរីកលូតលាស់លើគ្រប់វិស័យ ដូចគ្នា […]

ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេមេគង្គក្នុងខេត្តក្រចេះ សង់បានជិត១០០%ហើយ

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា […]

ប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្រភ្នំពេញ និងតំបន់រណបចំនួន៣ សង់ជិតរួចរាល់ហើយ

គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធ […]

រដ្ឋប្រកាសចាប់ផ្តើមជីកព្រែកហ្វូណនតេជោ នៅអំឡុងដើមខែធ្នូខាងមុខនេះ!

បើគ្មានអ្វីប្រែប្រួលទេ ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមជ […]