ADB ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​អត្រា ៦,១ភាគរយ ​នៅ​ឆ្នាំ​នេះ

ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងរក្សាបាននូវគន្លងកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាពនៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដែលត្រូវបានជំរុញដោយតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តងើបឡើងវិញនៅក្នុងវិស័យទេសចរណ៍។ នេះបើយោងតាមទស្សនវិស័យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ចេញផ្សាយនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥។

ធនាគារ ABD លើកឡើងថា៖ “សេដ្ឋកិច្ចត្រូវបានព្យាករណ៍ថានឹងកើនឡើង ៦,១% នៅឆ្នាំ២០២៥ និង ៦,២ % នៅឆ្នាំ២០២៦” ។

ធនាគាររមួយនេះ បានសង្កត់ធ្ងន់ថា កំណើនសដ្ឋកិច្ចនេះត្រូវបានជំរុញជាចម្បងដោយការកើនឡើងតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តការងើបឡើងវិញនៃវិស័យទេសចរណ៍ ។

របាយ​ការណ៍ដដែល ​បាន​បន្ថែម​ថា វិស័យសំណង់ និង​អចលន​ទ្រព្យ អាចនឹងងើប​ឡើង​វិញ​ជា​បណ្តើរៗ ខណៈ​ដែល​វិស័យ​កសិកម្ម​គួរ​បន្ត​កំណើនខ្ពស់។

ទោះ​យ៉ាង​ណា ធនាគារ ADB បាន​ទាញការព្រួយបារម្ភ​ថា ទស្សនវិស័យ​វិជ្ជមាននៃកំណើនសេដកិច្ចរបស់កម្ពុជា​អាច​នឹង​មាន​ហានិភ័យ​ធ្លាក់​ចុះ​យ៉ាង​ធំដោយសារបញ្ហាសកលចម្បងៗមួយចំនួន។

បញ្ហាទាំងនេះរួមមានការនាំចេញចុះខ្សោយដោយសារពន្ធលើទំនិញកម្ពុជាចំពេលមានការកើនឡើងនៃរបាំងពាណិជ្ជកម្មសកល និងកំណើនយឺតនៃដៃគូពាណិជ្ជកម្មធំៗ ការកើនឡើងប្រាក់កម្ចីមិនដំណើរការដែលរំខានដល់កំណើនវិស័យហិរញ្ញវត្ថុ និងលក្ខខណ្ឌអាកាសធាតុខ្លាំង។

នៅពេលដែលប្រទេសកម្ពុជាកំពុងស្វែងរកសក្ដានុពលទាំងនេះ រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនឹងត្រូវរក្សាការប្រុងប្រយ័ត្ន ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងជំរុញកំណើនប្រកបដោយចីរភាពក្នុងឆ្នាំខាងមុខ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]