សុវត្ថិភាពទំនប់ទប់ទល់និងរញ្ជួយដី

ដោយអ្នកជំនាញ Bentley

ការរញ្ជួយដីអាចបណ្តាលឱ្យទំនប់ធំៗប្រេះ ឬខូចខាត ឬក៏ធ្វើឱ្យផ្នែកណាមួយបំបែកចេញពីគ្នា។ ការខូចខាតទាំងនេះ​អាច​បណ្តាល​ឱ្យលេចធ្លាយ និងធ្វើឱ្យទំនប់មិនអាចគ្រប់គ្រងទឹកបាន ឬបង្កើតជាគ្រោះមហន្តរាយទឹកជំនន់។ វិធីសាស្រ្ត​​គណនា​ជា​លេខ​ដូច​ជា​ ការ​វិភាគ​សមាសធាតុ​​កំណត់ មានតួនាទីសំខាន់ក្នុងការវាយតម្លៃនៃការខូចខាតដែលអាចកើតមានចំពោះទំនប់។ ក្នុងអត្ថបទនេះ យើង​នឹង​បង្ហាញ​ពីរ​បៀប​ដែល​កម្មវិធី ADINA ត្រូវ​បាន​ប្រើ​ដោយ​ក្រុម​វិស្វករ​នៅ​ប្រទេស​ស្វីស​សម្រាប់​ការវិភាគដ៏ស្មុគស្មាញមួយនេះ។

សុវត្ថិភាពទំនប់នៅពេលរញ្ជួយដី

ដំបូលខ្នងទំនប់​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​គ្រឿងបង្គុំដែកដែលលាតសន្ធឹងធំវែង ដូចបានបង្ហាញក្នុងរូបភាពទី1។ មាន​រាង​ជា​រង្វង់ដូចដូម ​បង្ហាញ​នៅ​ចំកណ្តាល​មាន​អង្កត់​ផ្ចិត 80 ម៉ែត្រ និងកម្ពស់ 16 ម៉ែត្រ។ គេអាចហៅថាជាដូមដែលមានរាងដូចជាធ្នូ ឬបន្ទាត់ប៉ារ៉ាបូ ត្រូវ​បាន​ពង្រឹងតាមធ្នេររបស់វាជាដែកផ្ទោង (trusses) ដែលផ្សារភ្ជាប់ទៅនឹងគ្រឿងបង្គុំជុំវិញ។ តំបន់​ដែល​មាន​រាង​ជា​រង្វង់​តូច​នៅលើគែមនៃដូម បង្ហាញពីចំណុចដែលត្រូវយកចិត្តទុកដាក់ រាល់​លទ្ធផល​តេស្ត​ត្រូវ​ធ្វើ​ឡើង​ដោយ​មន្ទីរ​ពិសោធន៍​ដែល​មាន​ការ​ទទួល​ស្គាល់ សូមមើលរូបភាពទី 2 និងទី 3 ។

ទំនប់វារីអគ្គិសនីដែលបានលើកយកមកបង្ហាញនេះ គឺជាទំនប់វារីអគ្គិសនីនៅ Gigerwald នៅ Canton នៃ St. Gallen ប្រទេសស្វីស សូម​មើល​រូបភាពទី1។ វាគឺជាទំនប់ដែលមានកម្ពស់ 147 ម៉ែត្រ មានជញ្ជាំងបញ្ឈរ (monoliths) ចំនួន 24 ប្លុក ធ្វើពីបេតុងអារម៉េ។ កំណោងទំនប់ ត្រូវបានរចនាឡើងដើម្បីទប់ទល់សម្ពាធទឹក និងទម្ងន់ខ្លួនវា ដែល​នាំ​ឱ្យ​មាន​ការគំនាប​សង្កត់​បញ្ចូលគ្នារវាង monoliths នីមួយៗផងដែរ ដែលជាហេតុវាអាចការពារពីដួលរលំ ឬញែកចេញពីគ្នាបាន។

យោងតាមបទប្បញ្ញត្តិរបស់ប្រទេសស្វីស បានកំណត់ថា ទំនប់​មិន​គួរ​អនុញ្ញាត​ឱ្យ​មាន​ការលេចធ្លា​ទឹក​ដែល​មិន​អាច​គ្រប់គ្រង​បានក្នុងកម្រិត​រញ្ជួយ​ដីត្រឹម 8.0 MSK នោះទេ ដែលកម្រិតនេះវាអាចនឹងកើតមានក្នុងរយៈពេល 10,000 ឆ្នាំម្តង។ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​នេះ ក្រុមអ្នករចនាប្លង់បានប្រើប្រាស់សមត្ថភាពវិភាគលីនេអ៊ែររបស់ ADINA ដែល​មិន​មែន​ជា​សមត្ថភាព​វិភាគ​ថាមវន្ត​លីនេអ៊ែរនោះទេ។ ដោយយកគំរូតាមទំនាក់ទំនងរវាងប្លុក ដើម្បីវាយតម្លៃដំណើរការទំនប់ និង​ដង់ស៊ីតេសង្កត់បញ្ចូលគ្នា​រវាង​ប្លុក​នៅ​ពេល​ដែល​វាស្ថិត​នៅ​ក្រោម​ព្រឹត្តិការណ៍​គ្រោះធម្មជាតិរញ្ជួយដីនេះ។

រូបភាពទី 1: ទំនប់ Gigerwald
ប្រភេទទំនប់៖ Double-curvature arch dam
ចំនួនប្លុក៖ 24
កម្ពស់អតិបរមា៖ 147ម៉ែត្រ
ប្រវែងខ្នងទំនប់៖ 430ម៉ែត្រ
កម្រាស់ទំនប់៖ ខ្នង 7ម៉ែត្រ បាត 22ម៉ែត្រ

គំរូទំនប់ ADINA ត្រូវបានបង្ហាញក្នុងរូបភាពទី 2 ។ រំញ័ររញ្ជួយត្រូវបានអនុវត្តនៅក្នុងគំរូ ADINA ជាការ​បង្កើន​ល្បឿន​បន្ទុក​រហូត​ដល់​ចំណុច​ដែលមាត្រដ្ឋានកំណត់។ បន្ទុក​​រញ្ជួយ​​ត្រូវ​បាន​​អនុវត្ត​រួម​ជាមួយ​នឹង​ទម្ងន់​ខ្លួន​របស់​ទំនប់ និង​សម្ពាធ​ទឹក​អាង​នៅ​ផ្នែក​ខាង​លើ​នៃ​ទំនប់។ ឥទ្ធិពលអ៊ីដ្រូឌីណាមិកត្រូវបានរួមបញ្ចូលផងដែរនៅក្នុងការវិភាគថាមវន្តនេះ។

រូបភាពទី 2៖ គំរូកំណត់ធាតុនៃទំនប់។ (ខាងឆ្វេង) ទំនប់ និងគ្រឹះថ្ម (ស្ដាំ) លម្អិត​​ជញ្ជាំង​កណ្ដាលនៃទំនប់ ល.រ ១១។

ដំបូង វិស្វករត្រូវធ្វើការវិភាគថាមវន្តលីនេអ៊ែរ ដើម្បី​កំណត់​ថា​តើ​ប្លុក​អាច​បំបែក​ចេញ​ពី​គ្នា​ក្នុង​អំឡុង​ពេល​រញ្ជួយដី​នៃ​រ៉ិចទ័រ​ដែល​បាន​កំណត់ដែរឬទេ? នៅក្នុងការវិភាគនេះ ទំនប់ត្រូវបានកំណត់គំរូជាផ្ទាំងទោលតែមួយដែលមានរាងជា​ជញ្ជាំង​បញ្ឈរ (monoliths) ដែលត​ភ្ជាប់គ្នាបាន។ លទ្ធផលត្រូវបង្ហាញថា សម្ពាធ​សង្កត់​ជា​អតិបរមា​ពិត​ជា​អាច​លើស​ពី​ដែន​កំណត់​ដែល​នាំទៅដល់ការបំផ្លាញទំនប់ ដូច្នេះហើយបានជាជញ្ជាំងបញ្ឈរ (monoliths) នីមួយៗទំនងជានៅដាច់ដោយឡែកពីគ្នា (សូមមើលរូបភាពទី 3) ។ ដូចដែលបានឃើញ បន្ទុកធំជាងគេ (ភាគច្រើនជា tensile) គឺបន្តឆ្លងកាត់តួទំនប់ និងរវាង monoliths នីមួយៗ។

រូបភាពទី 3៖ បន្ទុកសង្កត់ជាចម្បងដែលទទួលបានពីការវិភាគថាមវន្តលីនេអ៊ែរ

ដើម្បីកំណត់ថាតើការបំបែកជញ្ជាំងទំនប់នេះអាចបង្កការគំរាមកំហែងសុវត្ថិភាពកម្រិតណា នោះយើង​ត្រូវ​អនុវត្តការ​វិភាគ​ថាមវន្ត​ដែល​មិនមែន​ជាលីនេអ៊ែរ។ សម្រាប់ការវិភាគនេះ ទំនាក់ទំនងវាត្រូវបានកំណត់រវាងផ្ទៃរងនៃជញ្ជាំងបញ្ឈរ (monoliths) ដែល​នៅ​ជាប់​គ្នា។ លទ្ធផលបានបង្ហាញថា កម្រិតនៃការរអិលឬការញែកចេញពីគ្នានឹងកើតឡើងនៅផ្នែកខ្នងនៃទំនប់ជាមុន។ ការញែកបែកគឺទៅតាមលំដាប់នៃកម្រិត ដែលមានត្រឹមប៉ុន្មានមីលីម៉ែត្រប៉ុណ្ណោះ (សូមមើលរូបភាពទី 4 និងរូបភាពទី 5) ។

រូបភាពទី 4: ប្លុកនៃការញែកបំបែកក្រោមការរញ្ជួយដី។ សម្គាល់៖ សញ្ញានៃទ្រង់ទ្រាយបាក់បែកត្រូវបានពង្រីក 1000 ដង។
រូបភាពទី 5: កម្រិតអតិបរិមារវាងការបើកមុខ និងការរំកិលខុសពីទីតាំងនៃជញ្ជាំងបញ្ឈរ (monoliths) នៅកម្រិតនៃខ្នងទំនប់។

នៅពេលដែលប្លុកជញ្ជាំងឈរដាច់ចេញពីគ្នានៅផ្នែកខ្នងទំនប់ ឥទ្ធិពលសង្កត់ខ្សែកោងទំនប់ត្រូវបានបាត់បង់ ហើយ​ជញ្ជាំង​បញ្ឈរ​មួយចំនួនអាចចាប់ផ្តើមធ្វើសកម្មភាពសង្កត់ផ្ទប់ (cantilever) កាច់​ចេញ​ពីគ្នា​លើ​ប្រវែង​បញ្ឈរ​នាំ​ផ្នែកណាមួយនៅ​ខាង​លើនៃកំពូលរបស់វា។ វា​អាច​ទៅរួច​ដែល​ថា​ផ្នែក​ខាងលើ​នៃជញ្ជាំង​បញ្ឈរ​នឹង​កាច់​បាក់​ទាំង​ស្រុង​ដោយ​សារ​តែ​ការកាច់បំបាក់​គ្រឿង​បង្គុំ​ដែល​បណ្តាល​មក​ពី​ការ​រញ្ជួយ​ដី​ដែលមានទំហំធំលើសកម្រិតកំណត់។ វិស្វករ​បាន​វាយ​តម្លៃ​លទ្ធភាព​នេះ​ដោយ​ប្រើ​គំរូ 3D ជាមួយ​​នឹង​​ស្នាម​ប្រេះ​​ផ្តេក​ដែល​មាន​ស្រាប់​ជាច្រើន​កន្លែងដូចធ្លាប់បានជូនដំណឹងក្នងការវិភាគមុនៗ។ លទ្ធផល​បាន​បង្ហាញ​ថា​ការកើតមានស្នាមប្រេះ​ និង​ចលនា​ញែកចេញពីគ្នានៃផ្នែកណាមួយនោះ គឺស្ថិតក្នុងមេគុណសុវត្ថិភាព។ ជា​ឧទាហរណ៍ នៅ​ពេល​ដែល​ស្នាមប្រេះ​បាន​សន្មត់​ថាមានកម្ពស់ 27 ម៉ែត្រនៅក្រោមខ្នងទំនប់ (ភាព​សង្កត់​នៃ​ដង់ស៊ីតេ​បញ្ឈរ​ខ្ពស់​បំផុត​កើតឡើងនៅចំណុចនេះ) ការបើកស្នាមប្រេះគឺក្នុងកម្រិត 6 មិល្លីម៉ែត្រ។

រូបភាពទី 6: ការខូចទ្រង់ទ្រាយនៃទំនប់ជាមួយនឹងផ្នែកខាងលើបង្ហាញពីការផ្ដាច់ចេញពី monolith ជាក់លាក់។

ចេញពីលទ្ធផលនៃការវិភាគយ៉ាងទូលំទូលាយនេះ ក្រុម​វិស្វករ​បាន​សន្និដ្ឋាន​ថា​ទំនប់​នេះ​នឹង​មាន​សុវត្ថិភាព​ក្នុង​ពេលមានគ្រោះ​រញ្ជួយដីតាម​កម្រិត​រ៉ិចទ័រដែលកំណត់ដោយអាជ្ញាធរក្នុងតំបន់។

កម្មវិធីនេះបង្ហាញពីលក្ខណៈពិសេសមួយចំនួនរបស់ ADINA ដែល​ធ្វើឱ្យ​វា​ក្លាយ​ជា​ឧបករណ៍​ដ៏ល្អ​សម្រាប់ការ​ដោះស្រាយ​បញ្ហា​គ្រឿងបង្គុំ។ ជាពិសេស វាត្រូវបានគេមើលឃើញថា ការវិភាគមិនមែនលីនេអ៊ែរដ៏ស្មុគស្មាញនេះ រួមទាំង​ទំនាក់​ទំនង​រវាង​ការ​​ប្រើ​កម្រិតកំណត់ដូចគ្នាក្នុងការបំបែកវត្ថុធាតនាំគ្រឿងបង្គុំ ប្រសិនបើចាំបាច់ គេអាច​អនុវត្ត​ដោយ​ផ្ទាល់​បន្ទាប់​ពីការ​វិភាគ​ជាលីនេអ៊ែរ។

ព័ត៌មានបន្ថែម សូមប្រឹក្សាជាមួយអ្នកជំនាញ

ឯកសារយោង៖ S. Malla, “Comparison between 2D and 3D analyses of seismic stability of detached blocks in an arch dam,” Proceedings of the Second European Conference on Earthquake Engineering and Seismology, Istanbul, Aug. 25-29, 2014.

អំពីក្រុមហ៊ុន Bentley Systems
ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក  ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។ www.bentley.com

© 2023 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, Bentley Open, AssetWise, iTwin, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly-owned subsidiaries. All other brands and product names are trademarks of their respective owners.

- Video Advertisement -