គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា

គម្រោងអភិវឌ្ឍឆ្នេរសមុទ្រ បេ អហ្វ ឡៃថ៍ បានបើកសម្ពោធដំណើរការសាងសង់ជាផ្លូវការនៅឆ្នាំ ២០២២ ដោយទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៦ពាន់លានដុល្លារអាមេរិក កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមបណ្តោយឆ្នេររាម ខេត្តព្រះសីហនុ។ ជាមួយផ្ទៃដីអភិវឌ្ឍសរុប ៩៣៤ហិកតា គម្រោង បេ អហ្វ ឡៃថ៍ បានផ្សារភ្ជាប់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងវឌ្ឍនភាព ជាមួយសកម្មភាពសង្គម  ដើម្បីបំពេញចក្ខុវិស័យ ជំរុញខេត្តព្រះសីហនុឱ្យប្រែក្លាយជាគោលដៅសេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍។

កន្លងផុតទៅថ្មីៗនេះគម្រោង បេ អហ្វ ឡៃថ៍ បានសម្រេចនូវសមិទ្ធផលអភិវឌ្ឍថ្មីមួយ គឺការបញ្ចប់ការសាងសង់គ្រោងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Financial Center – IFC) ដែលគ្រោងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ការសាងសង់យ៉ាងមមាញឹកនូវទីលានវាយកូនហ្គោលឆ្នេរសមុទ្រ ស្ដង់ដា USGA (United States Golf Association) រចនាឡើងដោយ Greg Norman Golf Course Design ដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលនឹងទាក់ទាញអ្នកលេងហ្គោលពីទូទាំងពិភពលោកនាពេលអនាគតខាងមុខនេះ។

ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោង បេ អហ្វ ឡៃថ៍ ចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើនក្នុងសហគមន៍ដោយឥតឈប់ឈរ។ សម្រាប់ឆ្នាំ ២០២៤ កន្លងទៅនេះ គម្រោងដំណើរការដូចជា រីសត Summer Bay Beach Club & Cabins Sihanoukville by Preference, ទីលានប្រណាំង Nitro Kart, និង Sihanoukville Adventure Club  បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិសរុបប្រមាណ ១៥ម៉ឺននាក់ ដែលបានជួយបង្កើនចំណូលទេសចរណ៍ និងជំរុញសកម្មភាពអាជីវកម្មក្នុងតំបន់ និងខេត្តព្រះសីហនុ។ ក្រៅពីផលប្រយោជន៍សេដ្ឋកិច្ច គម្រោងនេះបានបង្កើតឱកាសការងារជាច្រើនរាប់រយកន្លែង ឱ្យប្រជាជនក្នុងតំបន់ រាប់ចាប់តាំងពីវិស័យស្ថាបត្យកម្មនិងសំណង់ រហូតដល់ទៅវិស័យបដិសណ្ឋារកិច្ច។ លើសពីនេះ គម្រោង បេ អហ្វ ឡៃថ៍ បានចូលរួមយ៉ាងសកម្មក្នុងការកិច្ចការទំនួលខុសត្រូវផ្នែកសង្គម ដោយបានចូលរួមធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល(NGOs) និងកាកបាទក្រហមកម្ពុជា ដើម្បីគាំពារសហគមន៍ដែលងាយរងគ្រោះ តាមរយៈការផ្តល់នូវជំនួយគ្រោះមហន្តរាយ ការលើកកម្ពស់នូវអនាម័យនៅតាមសាលារៀន និងការបរិច្ចាគកញ្ចប់ថែទាំចាំបាច់ជាដើម។

កន្លងទៅថ្មីៗនេះ គម្រោង បេ អហ្វ ឡៃថ៍ បានឈ្នះពានរង្វាន់ International Property Awards 2025 សម្រាប់ប្លង់ផែនការមេអភិវឌ្ឍល្អបំផុតនៅប្រទេសកម្ពុជា (Asia Pacific Region) ។ ជាមួយទីតាំងដែលនៅជិតផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ គម្រោង បេ អហ្វ ឡៃថ៍ មានទីតាំងដែលល្អបំផុត ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរក្នុងប្រទេស និងក្រៅប្រទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]