កម្ពុជានឹងមានមន្ទីរពេទ្យទំនើបធំមួយតម្លៃជាង ៣០០លានដុល្លារ ឆាប់ៗនេះ

 

មន្ទីរពេទ្យទំនើបដ៏ធំមួយ  ដែលគ្រោងចំណាយទុនវិនិយោគដោយឧកញ៉ាល្បីៗជាច្រើនរូប ប្រមាណជាង ៣០០លានដុល្លារ នឹងលេចរូបរាងនៅកម្ពុជាឆាប់ៗនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌ស្តីពីការចុះអនុស្សារណៈយោគយល់គ្នា បង្កើត មន្ទីរពេទ្យទំនើបដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។

គោលបំណងសាងសង់មន្ទីពេទ្យនេះ គឺដើម្បីផ្ដល់សេវាវេជ្ជសាស្ត្រលំដាប់ស្តង់ដាពិភពលោក នៅក្នុងស្រុក និងកាត់បន្ថយការទទួលសេវាព្យាបាលនៅប្រទេសដទៃរបស់ប្រជាជនកម្ពុជា។

មន្ទីរពេទ្យនេះ នឹងក្លាយជាបណ្តុំសេវាវេជ្ជសាស្ត្រដ៏ទូលំទូលាយ រួមបញ្ចូលទាំងសេវាវេជ្ជសាស្ត្រទូទៅ ការវះកាត់ ផ្នែកបេះដូង និងសរសៃឈាម ផ្នែកជំងឺមហារីក ផ្នែកជំងឺកុមារទូទៅ ផ្នែកឆ្អឹងសន្លាក់ និងសេវាកម្មវេជ្ជសាស្ត ជាច្រើនផ្សេងទៀត។

ការសាងសង់ គ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ២០២៦  ហើយមន្ទីរពេទ្យដ៏ទំនើបថ្មីនេះដែរ គ្រោងនឹងសម្ពោធដាក់ប្រើប្រាស់ នៅឆ្នាំ២០២៨ ខាងមុខ។

គួរបញ្ជាក់ថា ឧកញ៉ាធំៗជាច្រើនរូបបានរួមគ្នាសាងសង់មន្ទីពេទ្យនេះ ដោយមានភាគហ៊ុនដូចខាងក្រោម៖

អ្នកឧកញ៉ា គិត ម៉េង (២៣%), លោកអ្នកឧកញ៉ា លាង ឃុន និង អ្នកឧកញ៉ា លាង ម៉េង (២៣%), អ្នកឧកញ៉ា ថៃ​ ជាហួត(២៣%), អ្នកឧកញ៉ា សៀ ឬទ្ធី(១០%) និងឧកញ៉ាធំៗជាច្រើនរូបទៀត (២១%)។

នៅពេលដែលប្រទេសកម្ពុជារៀបចំសម្រាប់ការកែប្រែបន្ថែមលើប្រព័ន្ធថែទាំសុខភាពរបស់ខ្លួន មន្ទីរពេទ្យថ្មីនេះនឹងឈរជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ប្រទេសជាតិក្នុងការធានានូវការថែទាំវេជ្ជសាស្រ្តដែលមានគុណភាពខ្ពស់ និងអាចប្រើប្រាស់បានសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]