ផ្លូវសំខាន់៣ខ្សែប្រវែងជាង ២០១គ.ម តភ្ជាប់រាជធានីភ្នំពេញ និងខេត្តភាគនិរតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងការតភ្ជាប់ក្នុងប្រទេសកម្ពុជា ផ្លូវជាតិសំខាន់ៗចំនួន ៣ខ្សែ មានប្រវែងសរុបជាង ២០១,៣៨៥គីឡូម៉ែត្រ ដែលតភ្ជាប់រវាងរាជធានីភ្នំពេញ ទៅកាន់ខេត្តផ្សេងៗជាប់សមុទ្រនាភាគនិរតីនៃប្រទេសកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

ពិធីសម្ពោធនេះត្រូវបានប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមជាមួយលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

ផ្លូវជាតិចំនួន៣ខ្សែនេះរួមមាន ផ្លូវជាតិលេខ៣១ ៣៣ និង៤១ មានប្រវែងសរុប ២០១,៣៨៥គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមទុនវិនិយោគដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនមានចំនួនសរុប ១៨៨លានដុល្លារ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ស្ថានទូតចិន និងធនាគារអន្តរជាតិចិនសម្រាប់កិច្ចសហប្រតិបត្តិការ ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់ការស្តារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងផ្លូវថ្នល់ និងស្ពាននៅក្នុងប្រទេសកម្ពុជា។

គួររំលឹកដែរថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) និងផ្លូវជាតិលេខ៣៣ មានប្រវែង ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប។ ផ្លូវទាំងពីរខ្សែនេះ ត្រូវបានសាងសង់ឡើងក្រោមឥណទានសម្បទាន ១២១លានដុល្លារ របស់រដ្ឋាភិបាលចិន ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម)

រីឯផ្លូវជាតិលេខ៤១ មានប្រវែង ៩៥គីឡូម៉ែត្រ ត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ថ្នល់ទទឹង (ព្រំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល) រហូតដល់ផ្លូវជាតិលេខ៣ ក្នុងស្រុកជុំគិរី ខេត្តកំពត។ គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោមឥណទានសម្បទាន ៦៧លានដុល្លារ របស់រដ្ឋាភិបាលចិន និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ (អានបន្ថែម)

ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងនេះត្រូវបានគេរំពឹងថានឹងធ្វើអោយប្រសើរឡើងយ៉ាងខ្លាំងនូវការដឹកជញ្ជូន និងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]