របាយការណ៍ផលប៉ះពាល់ឆ្នាំ 2024៖ Bentley Systems បង្ហាញវិធីសង្រ្គោះពិភពលោក និងហេដ្ឋារចនាសម្ព័ន្ធកាន់តែមាននិរន្តរភាព

ដោយ Kathleen Moore

ថ្មីៗនេះមានព័ត៌មានមួយផ្សព្វផ្សាយថា សិស្សនៅសាលាបឋមសិក្សាមួយកន្លែងក្នុងស្រុក Pakpattan ភាគខាងកើតប្រទេសប៉ាគីស្ថានបានប្រឈមមុខនឹងបញ្ហាដ៏គួរឱ្យភ័យខ្លាចមួយ ដែលប្រភពទឹកដែលគេបរិភោគចេញពីធុងស្តុក គឺពោរពេញដោយការបំពុលតាមរយៈក្បាលរូប៊ីណេដែលគេប្រើប្រាស់ប្រចាំថ្ងៃ។

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនសូហ្វវែរហេដ្ឋារចនាសម្ព័ន្ធឈានមុខបានផ្តល់ដំណោះស្រាយមួយ តាមរយៈកម្មវិធី STEM Grant បានផ្តល់មូលនិធិដល់គម្រោងអប់រំដែលជ្រើសរើសដោយបុគ្គលិក Bentley បានជួយដល់សាលាក្នុងការសាងសង់បន្ទប់ចម្រោះទឹកជាមួយនឹងម៉ាស៊ីនបូមទឹកថ្មី ដែលមានធុងស្តុកទឹកចំណុះ 500 ហ្គាឡុង និងម៉ាស៊ីនទឹកត្រជាក់ធំពីរផងដែរ ដោយប្រើប្រាស់ថាមពលព្រះអាទិត្យ និងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រើប្រាស់កង្ហាក្នុងបន្ទប់រៀនដើម្បីឱ្យមានខ្យល់ចេញចូលគ្រប់គ្រាន់សម្រាប់សិស្សប្រមាណ 400នាក់។

សាលារៀនក្នុងប្រទេសប៉ាគីស្ថាន គឺជាសាលារៀនមួយស្ថិតក្នុងចំណោមអ្នកទទួលជំនួយចំនួន 240 នៅទូទាំងពិភពលោកដែលបានចែករំលែកចេញពីកញ្ចប់ថវិកា 800,000 ដុល្លារ ដែលជាជំនួយបរិច្ចាគដោយបុគ្គលិក Bentley តាមរយៈកម្មវិធី STEM Grant កាលពីឆ្នាំមុន។ មូលនិធិគាំទ្រគម្រោងនេះមិនត្រឹមតែប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ Bentley នៅក្នុងឌីជីថលភ្លោះ និងបញ្ញាសិប្បនិម្មិត (AI) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីបេះដូងនៃបេសកកម្មរបស់ Bentley ក្រោមប្រធានបទ៖ ជំរុញហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងភាពធន់ ដើម្បីគុណភាពជីវិតកាន់តែប្រសើរសម្រាប់គ្រប់ៗគ្នា។

កាលពីថ្ងៃអង្គារ ទី២២ ខែមសា ដែលជាថ្ងៃទិវាភពផែនដី ក្រុមហ៊ុន Bentley បានចេញផ្សាយរបាយការណ៍មួយស្តីពី ផលប៉ះពាល់ឆ្នាំ 2024 ដែលបង្ហាញពីគម្រោងមួយចំនួន ក្នុងគោលនយោបាយការកាត់បន្ថយកម្រិតផលប៉ះពាល់បរិស្ថាន ខណៈពេលដែល អ្នកចូលរួមប្រើប្រាស់កម្មវិធី Bentley គឺជាការចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពធន់ និងនិរន្តរភាព។

លោក Nicholas Cumins នាយកប្រតិបត្តិក្រុមហ៊ុន Bentley Systems បាននិយាយនៅក្នុងអារម្ភកថាខ្លីថា “នៅជុំវិញពិភពលោក តម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលល្អ និងធន់ជាងមុនកំពុងកើនឡើង ថាតើយើងត្រូវការពង្រីក និងធ្វើឱ្យបណ្តាញថាមពលឆ្លាតវៃដើម្បីធ្វើទំនើបកម្មបណ្តាញដឹកជញ្ជូន ឬជួសជុលរចនាសម្ព័ន្ធដែលមានស្រាប់ឡើងវិញ ឬយ៉ាងណា? ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” ។ “ពិតណាស់! យើងមិនអាចកសាងផ្លូវរបស់យើងចេញពីបញ្ហាប្រឈមទាំងនេះបានទេ។ ច្រើនជាង 95% នៃហេដ្ឋារចនាសម្ព័ន្ធដែលនឹងប្រើប្រាស់សព្វថ្ងៃដល់ឆ្នាំ 2030 គឺមានរួចហើយនៅថ្ងៃនេះ។ ដូច្នេះហើយការផ្តោតសំខាន់នៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពត្រូវតែផ្លាស់ប្តូរទៅកាន់ការសម្របខ្លួន និងបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ដោយធានាថាវាមានភាពធន់ ប្រសិទ្ធភាព និងអាចបំពេញបាននូវតម្រូវការរបស់យើងនៅថ្ងៃស្អែក”។

ដូចបានពិពណ៌នាអំពីការធ្វើឌីជីថលនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗថា “ជាជំនាន់នៃឱកាសដើម្បីកែលម្អរបៀបដែលពិភពលោកកំពុងដំណើរការ” លោក Cumins បានកត់សម្គាល់ថា Bentley Systems បានយុទ្ធសាស្រ្តសំខាន់ៗជាច្រើនក្នុងឆ្នាំ 2024 ដើម្បីជួយអ្នកប្រើប្រាស់កម្មវិធីរបស់ខ្លួនឱ្យឆ្ពោះទៅរកគោលដៅរបស់ពួកគេ។ ទាំងនេះរួមបញ្ចូលទាំងការទិញយកក្រុមហ៊ុន Cesium ដោយ Bentley ដែលជាក្រុមហ៊ុនភូមិសាស្ត្រ 3D; និងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Google ក្នុងការរួមបញ្ចូលមាតិកាភូមិសាស្ត្រដែលមានគុណភាពខ្ពស់របស់ Google Maps ទៅក្នុងវេទិកាឌីជីថលភ្លោះរបស់ Bentley; និងសមត្ថភាពវិភាគកាបូនថ្មីរបស់ Bentley ដែលអាចឱ្យអ្នករចនាគម្រោងប្លង់ធ្វើការវាស់វែង និងកាត់បន្ថយគំនូសកាបូនដែលបានបញ្ចូលទៅក្នុងគម្រោងរបស់ពួកគេបានយ៉ាងឆាប់រហ័ស។

សូមអរគុណដល់កម្មវិធីវិភាគកាបូន “អ្វីដែលធ្លាប់ប្រើរយៈពេល ៦ខែនៃកម្លាំងពលកម្មឯកទេស ឥឡូវនេះត្រូវចំណាយពេលត្រឹម ៦នាទីដើម្បីគណនា ដែលបង្កើតការយល់ដឹងផ្នែកវិភាគសម្រាប់ការរីកចម្រើនកាន់តែប្រសើរ និងមានតម្លៃបន្ថែមទៀត ដែលនេះជាការរួមចំណែកក្នុងបច្ចេកវិទ្យា AI” Cumins បាននិយាយ។

លោក Chris Bradshaw នាយក CSEO ឡើងធ្វើបទបង្ហាញនៅក្នុងវេទិកា Year in Infrastructure 2024 នៅ Vancouver, Canada

លោក Chris Bradshaw ប្រធានផ្នែកនិរន្តរភាព និងអប់រំរបស់ Bentley បានកត់សម្គាល់នៅក្នុងរបាយការណ៍ថា ហេដ្ឋារចនាសម្ព័ន្ធធន់ពិតប្រាកដ អាស្រ័យលើការថ្លឹងថ្លែងពីទស្សនៈ និងអាទិភាពរបស់មនុស្សគ្រប់រូបដែលមានភាគហ៊ុននៅក្នុងភាពជោគជ័យ ហើយអាចវាសម្រេចបានដោយតុល្យភាពត្រឹមត្រូវ។

លោក Bradshaw បានបន្ថែមថា នោះជាហេតុផលមួយដែលហេតុអ្វីបានជាឌីជីថលភ្លោះ រួមជាមួយ AI គឺជា “ថាមពលផ្លាស់ប្តូរសៃវៀនប្រកួតប្រជែង” សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ។ ពួកគេផ្តល់ឱ្យអ្នកគ្រប់គ្នា ចាប់ពីអ្នកបង្កើតគោលនយោបាយកម្រិតខ្ពស់ដល់សហគមន៍មូលដ្ឋាន នូវសមត្ថភាពក្នុងការមើលឃើញ និងយល់ពីការដោះដូរដែលពាក់ព័ន្ធនឹងការងារសាធារណៈ។

Bradshaw បាននិយាយថា “ដូចដែលពួកគេនិយាយ រូបភាពមួយមានតម្លៃមួយពាន់ពាក្យ” ។

សូមអានរបាយការណ៍ផលប៉ះពាល់របស់ Bentley ទាំងស្រុង នៅទីនេះ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]