ក្រុមហ៊ុន GGear និងLG នាំយកម៉ាស៊ីនត្រជាក់ ដែលប្រើបច្ចេកវិទ្យា(AI)ទំនើបចុងក្រោយបំផុត មកដល់កម្ពុជាហើយ

 

ដើម្បីឆ្លើយតបនឹងតម្រូវការលើទីផ្សារ ក្រុមហ៊ុនជីហ្គៀ គ្រុប និង LG Electronics បា​នស​ហ​ការ​គ្នា​​ក្នុងនាំចូលម៉ាស៊ីនត្រជាក់ម៉ាកទំនើបថ្មី និងជាបច្ចេកវិទ្យាចុងក្រោយបំផុតគឺ LG AI Air ដែលជាម៉ា​​ស៊ី​នត្រជាក់ឆ្លាតវៃ ងាយ​ស្រួលប្រើប្រាស់និងសន្សំសំចៃខ្ពស់។ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន​ទាំងពីរ​បាន​រៀបចំ​ពិធី​សម្ពោធ​ និងដាក់​តាំង​បង្ហាញនូវផលិតផល​ម៉ាស៊ីនត្រជាក់ថ្មីនេះ ក្នុងសណ្ឋាគារសាំងហ្គ្រីឡា ភ្នំពេ​ញផ​ង​ដែរ ដោយមានការ​ចូលរួមពីអ្នក​តំណាង​លក់​ជាច្រើន។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុ​ន​ ​ជីហ្គៀ គ្រុប បានឱ្យដឹងថា ម៉ាស៊ីនត្រជាក់ LG DualCool AI Air ជាប្រភេទម៉ាស៊ីនត្រជាក់ប្រភេទ Premiums ​ទាំងនៅលើទីផ្សារអេឡិចត្រូនិចលើពិភពលោក និងនៅ​ក្នុង​ទី​ផ្សា​រកម្ពុជា។

នាឱកាសនោះ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប មា​ន​ប្រ​សា​សន៍​ថា​ បច្ចុប្បន្ន ភាពរីកចម្រើននៃបច្ចេកវិទ្យា AI និងតម្រូវការបច្ចេកវិទ្យានេះ បានជំរុញឱ្យ​មា​ន​កា​រប​​ញ្ជារ​ទិញម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច LG មានការកើនឡើងកាន់តែខ្លាំង ជាពិសេសម៉ូដែល ដែល​មា​ន​មុខ​ងា​រ​ឆ្លាតវៃ ផ្តល់ប្រសិទ្ធភាពក្នុងការសន្សំសំចៃភ្លើង និងផាសុកភាពក្នុងក្រុមគ្រួសាររបស់អ្នកប្រើប្រាស់។  ជាការឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិចនៅកម្ពុជា ក្រុមហ៊ុន ជីហ្គៀ គ្រុប បាន​សហការជាមួយដៃគូយុទ្ធសាស្ត្ររបស់យើងគឺក្រុមហ៊ុន LG Electronics ដើម្បីនាំយកម៉ាស៊ីនត្រជាក់ LG Dual​Cool AI Air មកកាន់ទីផ្សារកម្ពុជា។

លោកឧកញ៉ាបន្តថា ចាប់តាំងពីមានការរីកចម្រើនបច្ចេកវិទ្យា AI នៅក្នុងប្រតិបត្តិការរស់នៅប្រចាំថ្ងៃ អ្នក​ប្រើ​ប្រា​ស់គ្រឿងអេឡិចត្រូនិចនៅកម្ពុជា មានការចាប់អារម្មណ៍ចំពោះផលិតផលដែលបំពាក់បច្ចេកវិទ្យា AI ។

លោកហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ពលរដ្ឋ​ក​ម្ពុ​ជា​មាន​ជម្រើសច្រើនក្នុងការជ្រើសរើសម៉ាស៊ីនត្រជាក់សម្រាប់ប្រើប្រាស់ ប៉ុន្តែលោ​ក​ថាម៉ា​ស៊ីន​ត្រជា​ក់​ LG ជា​ពិ​សេស​ម៉ូដែលចុងក្រោយនេះ គឺជាប្រភេទម៉ាស៊ីនត្រជាក់ដែលមានគុណភាពល្អ និងកំពុង​ពេ​ញនិ​យ​ម​នៅ​លើ​ពិភពលោក ដូច្នេះ​ហើយទើប​ក្រុ​ម​ហ៊ុ​ន​ជី​ហ្គៀ​ស​ម្រេ​ច​នាំចូ​ល​ម៉ា​ស៊ី​ន​ត្រ​ជាក់​ប្រ​​ភេ​​ទថ្មី​នេះ​​មក​​ល​ក់​នៅក្នុ​ង​​ប្រទេ​សកម្ពុជា។

លោក​បន្ត​ ​ តាមរយៈផលិតផលថ្មីនេះក្រុមហ៊ុន ជីហ្គៀ គ្រុបបានដាក់ការរំពឹងយ៉ាងមុតមាំថានឹង​ផ្តល់ដំ​ណោះ​ស្រា​យ​ផ្នែ​ក​ប្រ​ព័ន្ធខ្យល់ ត្រ​ជាក់ ផ្តល់ផាសុកភាព និងសន្សំសំចៃថាមពលសម្រាប់ម្ចាស់អាជីវកម្ម និង​អ្នក​ប្រើ​ប្រាស់​តាមផ្ទះផងដែរ ។  ជាពិសេ​ស​វា​នឹ​ង​ដើ​រ​តួ​យ៉ា​ង​សំខាន់​ក្នុង​ការ​​ប្រកួត​ប្រជែង​នៅក្នុ​ង​ទីផ្សា​រ​អេ​ឡិ​ច​​ត្រូ​និច​ក​​ម្ពុជាដែលផ្តោតលើភាពឆ្លាតវៃរបស់វា (AI) ជំរុញអោយភាពរីកច្រើនកាន់តែខ្លាំងលើវិស័យបច្ចេកវិទ្យា និង​កាន់​តែផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។

ទន្ទឹមគ្នានេះដែរ លោក ស៊ឹង ហូ លី នាយកគ្រប់គ្រងក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជាក៏បានថ្លែងថា ទីផ្សារគ្រឿ​ងអេ​ឡិ​​ចត្រូនិចនៅកម្ពុជាក៏ដូចជាទីផ្សារនៅក្នុងប្រទេសអភិវឌ្ឍន៍ធំៗមួយចំនួនដែរ ដែលមា​នកា​រ​ប្រ​កួ​ត​ប្រ​ជែ​ង​ខ្លាំងជាពិសេសពាក់ព័ន្ធនឹងតម្លៃ គុណភាព និងបច្ចេកវិទ្យា។ ទោះជាយ៉ាងណាក៏ដោយ LG Electronics ហា​ក់​មា​នការ​អ​ភិឌ្ឍ​​ន៍ប​ច្ចេ​ក​វិ​ទ្យា​លឿ​ន​ជា​ង​គេ​បើ​ប្រៀ​ប​ធៀ​ប​ជា​មួ​យ​ម៉ាក​​យី​ហោអេ​ឡិ​​ចត្រូ​និ​​ចផ្សេ​​ងទៀ​ត​ក្នុង​តំ​ប​ន់។ ​ជាក់ស្តែងក្រុមហ៊ុន LG Electronics បានផ្តល់អាទិភាពដល់ប្រសិទ្ធភាពថាមពល គិតគូដ​ល់​ប​រិ​ស្ថាន​ ​និ​ងការរួមបញ្ចូលបច្ចេកវិទ្យាផ្ទះឆ្លាតវៃ នៅលើម៉ាស៊ីនត្រជាក់ប្រភេទ DualCool AI Air  2025 ស៊េរីថ្មីនេះ។

ចំពោះលោកហេង សេងហ៊ាត អ្នកជំនាញផ្នែកផលិតផល LG នៃក្រុមហ៊ុន ជីហ្គៀ គ្រុ​ប បានបន្ថែម​ថា​កា​រ​ប​ញ្ចូ​ល​ប​ន្ថែមមុខងារ AI ទៅលើម៉ាស៊ីនត្រជាក់ LG DUALCOOL ដែលជាម៉ាស៊ីនស៊េរ៉ីថ្មីឆ្នាំ២០២៥ មិនត្រឹ​​ម​តែ​ជួយ​ស​ន្សំ​សំចៃភ្លើង និងជួយសម្រួលក្នុងការប្រើប្រាស់នេះទេ ប៉ុន្តែម៉ាស៊ីនត្រជាក់LG បានផ្តល់ប​ន្ថែ​មនូ​វ​សុ​ភម​ង្គ​ល​ទៅកាន់ក្រុមគ្រួសាររបស់អ្នកប្រើប្រាស់ ដោយមុខងារ AI ជំនា​ន់​ក្រោ​យ​នេះ​ជួយ​ធ្វើ​អោ​​យប​​ន្ទប់​រ​ប​ស់យើ​ង​ កាន់តែត្រជាក់សព្វ និងកម្ចាត់បាក់តេរី ការពារសំណើម និងមេរោគដែលមាននៅក្នុងបន្ទប់។

លោក​បន្តថា មុខងារដែលផ្តល់សុភមង្គលទៅកាន់ក្រុមគ្រួសារ គឺមុខងារ Comfort Humidity Control ដែលអា​ច​ដឹ​ង​អំ​ពី​សំណើ​​​មថាមាន សំណើមលើស រឺការខ្វះសំណើមនៅក្នុងបន្ទប់។ ការដែលប្រើប្រព័ន្ធ AI នៅក្នុង​​ម៉ា​ស៊ី​ន​ត្រ​ជា​ក់ LG លើកនេះ មានមុខងារសំខាន់មួយទៀត គឺ AI Air ដែ​​ល​វា​ផ្តោត់​សំ​ខា​ន់ទៅ​លើ​ សីតុ​ណ្ហ​ភា​​ព និងកម្លាំងខ្យល់ ដែលមានន័យថាពេលយើង ប្រើប្រាស់ម៉ាស៊ីនត្រជាក់ ជាមួយនឹងអ្វីដែ​ល​យើ​ងច​ង់​បា​ន​​​គឺ​ក​ម្លាំង​ខ្យល់ដែលចេញពីម៉ាស៊ីនត្រជាក់ អោយកាន់តែខ្លាំង បែបនេះហើយបានជាមុខងារ AI Air របស់​យើ​ង​ជួ​​យ​អោយអ្នកប្រើប្រាស់ទទួលបានកម្លាំងខ្យល់កាន់តែខ្លាំង ហើយកាន់តែត្រជាក់លឿនស្របទៅតាម រាងកាយរបស់យើងដែលទើបមកពីកន្លែងក្តៅ និងធ្វើយ៉ាងណាឱ្យរាងកា​យ​រ​ប​ស់យើ​ង​ទ​ទួល​បា​ន​អា​រ​ម្មណ៍​ត្រ​ជា​ក់​​ស្រួ​ល​​ខ្លួ​នបានលឿនបំផុតតាមដែលអាចធ្វើបាន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]