ឡាវបើកការដ្ឋានសង់ទំនប់វារីអគ្គិសនីដ៏ធំ១ ក្នុងតម្លៃ $៣៦០លាន សម្រាប់នាំចេញអគ្គិសនីទៅប្រទេសវៀតណាម

ទំនប់វារីអគ្គិសនីណាំនឿន១ ដែលមានអនុភាព១២៤មេហ្គាវ៉ាត់ និងទុនវិនិយោគ ៣៦០លានដុល្លារ មានទីតាំងស្ថិតនៅភូមិ Phienghong ស្រុក Nonghet ខេត្ត Xieng Khuang ប្រទេសឡាវ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវកានៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ គម្រោងដ៏ធំមួយនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បង សម្រាប់នាំចេញអគ្គិសនីទៅកាន់ប្រទេសវៀតណាម។

ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ, ឯកឧត្តម Phosay Sayasone រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ, ព្រមទាំងមន្ត្រីជាន់ខ្ពស់មកពីខេត្ត Xieng Khuang និង Huaphan និងគណៈគ្រប់គ្រងគម្រោងផងដែរ។

គួរបញ្ជាក់ថា គម្រោង​នេះ​ កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Nam Neun 1 Hydropower Co., Ltd. និង​សាងសង់​ដោយ​ក្រុមហ៊ុន Vietnam Joint Stock Company 47 (CC47) ក្រោមទុន​វិនិយោគ​ប្រមាណ ៣៦០លាន​ដុល្លារ​ ដែលមានអនុភាពរហូតដល់ ១២៤ មេហ្គាវ៉ាត់ ហើយគ្រោងនឹងបញ្ចប់ និងដំណើរការនៅចុងឆ្នាំ ២០២៨។

លោក Soulideth Baomanikhot ប្រធានគម្រោងបានលើកឡើង​ថា​៖ «​គម្រោង​នេះ នឹងត្រូវរចនាឡើងជា​ទំនប់​បេតុង​ដែល​មាន​ប្រវែង ៥៥៣ម៉ែត្រ និង​កម្ពស់ ១៣៨ម៉ែត្រ»។ “ការសាងសង់នេះនឹងត្រូវចំណាយពេល ៤ឆ្នាំ ៦ខែ ហើយនៅពេលដែលបញ្ចប់ វានឹងរួមចំណែកយ៉ាងខ្លាំងដល់វិស័យថាមពលរបស់ប្រទេសឡាវ” ។

ជាមួយគ្នានេះដែរ លោក Pham Nam Phong ប្រធានក្រុមហ៊ុន CC47 បានប្តេជ្ញាថា ក្រុមហ៊ុននឹងខិតខំអនុវត្តការងារសាងសង់គម្រោងនេះ ជាមួយនឹងលក្ខណៈស្តង់ដារបច្ចេកទេសខ្ពស់ ដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវច្បាប់ទំលាប់ និងបទប្បញ្ញត្តិផ្សេងៗរបស់ប្រទេសឡាវ។

លោក​បាន​សន្យាថា​៖ «​យើង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​ជូន​នូវ​គម្រោងមួយដែលពោរពេញដោយគុណភាព បច្ចេកវិទ្យា សុវត្ថិភាព​បរិស្ថាន និង​សោភ័ណភាព»។

នាឱកាសនោះដែរ ឯកឧត្តម Phosay Sayasone រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ ក៏បានរៀបរាប់អំពីគម្រោងនេះថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍន៍វិស័យថាមពល និងសេដ្ឋកិច្ចរបស់ប្រទេសឡាវ។

ឯកឧត្តមបានបន្ត​៖ «​គម្រោង​សង់ទំនប់វារី​អគ្គិសនី​ណាំ​នឿន​១​ គឺ​ជា​កិច្ចការ​ដ៏សំខាន់​ដែល​រៀបចំ​ឡើង​ដើម្បី​គាំទ្រដល់​ការ​នាំ​ចេញ​ថាមពល​អគ្គិសនី​ទៅ​ប្រទេស​វៀតណាម។ «វានឹងនាំមកនូវអត្ថប្រយោជន៍ទាំងរយៈពេលខ្លី និងរយៈពេលវែង រួមទាំងពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ឱ្យកាន់តែល្អប្រសើរថែមទៀត»។

នៅពេលដែលប្រទេសឡាវចាប់ផ្តើមគម្រោងដ៏មានមហិច្ឆតានេះ ប្រទេសជាតិមានគោលបំណងមិនត្រឹមតែពង្រឹងសមត្ថភាពនាំចេញថាមពលរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]