មកទល់ពេលនេះមានក្រុមហ៊ុនចិនចំនួន៣ ប្រកាសពីបំណងចង់វិនិយោគចម្រាញ់ប្រេងឆៅនៅកម្ពុជា

 

ក្នុង​ការ​ជំរុញ​យ៉ាង​ខ្លាំង​ដល់​វិស័យ​ថាមពល​របស់​កម្ពុជា ក្រុមហ៊ុន​ចិន​ចំនួន​បី​បាន​ប្រកាសជាបន្តបន្ទាប់​ពី​ផែនការ​វិនិយោគ​ក្នុង​ឧស្សាហកម្ម​ចម្រាញ់​ប្រេង​ឆៅនៅក្នុង​ប្រទេសមួយ​នេះ។ ការអភិវឌ្ឍន៍នេះបានបង្ហាញពីជំហានគួរឱ្យកត់សម្គាល់មួយឆ្ពោះទៅរកការលើកកម្ពស់ឯករាជ្យភាពថាមពល និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

គួរបញ្ជាក់ថា ក្រោយពី ក្រុមហ៊ុន Beijing Scitech Holdings Co., Ltd និង ក្រុមហ៊ុន Guanzun Energy Investment Co., Ltd, ទើបប្រកាសថាចង់វិនិយោគចម្រាញ់ប្រេងឆៅនៅកម្ពុជា, ស្រាប់តែថ្មីៗនេះ ក្រុមហ៊ុន Beijing Sainte Holding Co., Ltd. ដែលមានមូលដ្ឋាននៅប្រទេសចិន បានប្រកាសពីផែនាការរបស់ខ្លួនដែលចង់បណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងឆៅនៅកម្ពុជាផងដែរ។

នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ឆិន យីងលាវ (Chen Yingliu) អគ្គនាយកក្រុមហ៊ុន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី បានផ្តល់ការស្វាគមន៍ចំពោះគណៈប្រតិភូមកពីក្រុមហ៊ុន Beijing Sainte Holding Co., Ltd ដែលមានបំណងមកបណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា។ បន្ទាប់មក ឯកឧត្តមក៏បានបានគូសបញ្ជាក់ពីភាពជោគជ័យនៃការបណ្តាក់ទុនស្រដៀងគ្នានេះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។ ជាងនេះទៅទៀត ឯកឧត្តម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជ្រើសរើសទីតាំងដែលមិនប៉ះពាល់ដល់បរិស្ថានសម្រាប់រោងចក្រចម្រាញ់ប្រេងថ្មីនេះ ដោយឯកឧត្តមស្នើឱ្យក្រុមហ៊ុនពិចារណាក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលផ្តោតលើការចម្រាញ់ប្រេងផងដែរ។

ជាការឆ្លើយតប ក្រុមហ៊ុន Beijing Sainte Holding បានសន្យា និងបេ្តជ្ញាចិត្តថា នឹងនាំយកចំណេះជំនាញ និងបច្ចេកវិទ្យាទំនើប ដែលឈានមុខ​គេពីប្រទេសចិន មកអនុវត្តគម្រោងនេះឱ្យបានជោគជ័យ ដោយសង្ឃឹមថានឹងអាចរួមចំណែកជួយគាំទ្រដល់ការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គមកម្ពុជាផងដែរ។

គួររម្លឹកថា កាលពីកន្លងទៅថ្មីៗនេះ មានក្រុមហ៊ុនមកពីប្រទេសចិនចំនួន២ គឺក្រុមហ៊ុន Beijing Scitech Holdings Co., Ltd. និង Guanzun Energy Investment Co., Ltd ទើបតែប្រកាសពីគោលបំណងចង់វិនិយោគនៅក្នុងឧស្សាហកម្មចម្រាញ់ប្រេងឆៅនៅកម្ពុជាផងដែរ។ (អានបន្ថែម និងបន្ថែម)

ការវិនិយោគទាំងនេះបង្ហាញពីអនាគតដ៏ជោគជ័យសម្រាប់ឧស្សាហកម្មចម្រាញ់ប្រេងឆៅរបស់កម្ពុជា ដោយត្រួសត្រាយផ្លូវសម្រាប់ការកើនឡើងសកម្មភាពសេដ្ឋកិច្ច និងថាមពលគ្រប់គ្រាន់ក្នុងតំបន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]