រដ្ឋបើកការដ្ឋានសង់ផ្លូវនៅតំបន់ភ្នំខ្នងផ្សារ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍បៃតង

ក្រសួងបរិស្ថាន បានសម្ពោធបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័នសំខាន់ៗមួយចំនួន ដែលជាគោលលម្ហែបៃតងចូលទៅកាន់តំបន់ភ្នំខ្នងផ្សារ មានទីតាំងស្ថិននៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែឧ​ស​ភា ឆ្នាំ២០២៥។

ហេដ្ឋរចនាសម្ព័ន្ធទាំងនោះរួមមាន៖ ទី១) ផ្លូវចូលទៅកាន់​គោ​ល​​ដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ ជាប្រភេទេផ្លូវក្រាលគ្រោះក្រហម (កាលថ្មម៉ិច) មានប្រវែង ៧,២គីឡូម៉ែត្រ ទទទឹងប្រវែង ៨ម៉ែត្រ ដោយគិចចាប់ពីផ្លូវលេខ៤៨,៤ រហូតដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ។ ទី២) ផ្លូវថ្មើរជើងឡើងតំបន់ខ្នងផ្សារ គិតចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះ មានប្រវែងប្រមាណ ៤គីឡូម៉ែត្រ។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន ក៏មានគម្រោងរៀបចំកន្លែងសម្រាកជាដំណាក់ៗ ដែលមានដើមឈើហូបផ្លែ និងឈើព្រៃផ្តល់ម្លប់ ដែលអាចអ្នកទេសចរបានសម្រាក និងទទួលទានបានផងដែរ។

ក្នុងអំឡុងពេលធ្វើដំណើរឡើងភ្នំ ក្រសួងក៏នឹងផ្តល់ជូននូវទឹកស្អាតដែលចម្រោះចេញពីទឹកធម្មជាតិមានប្រភពមកពីលើភ្នំ សម្រាប់អ្នកទេសចរអាចទទួលទានបាននៅតាមកន្លែងសម្រាកនីមួយៗ ដោយមានបំពាក់នូវស្លាកព័ត៌មានជួយបង្ហាញពីចម្ងាយផ្លូវ និងការបញ្ចេញថាមពលរបស់អ្នកឡើងភ្នំ ឆ្ពោះទៅកាន់គោលដៅភ្នំខ្នងផ្សារថែមទៀតផង។

លើសពីនេះ ក្រសួងបរិស្ថាន គ្រោងនឹងរៀបចំឱ្យមានចំណតយានយន្ត នៅកន្លែងដំណាក់ដានព្រះ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបម្រើសេវាកម្មទេសចរណ៍ ដូចជា ហាងកាហ្វេ កន្លែងផ្តល់ព័ត៌មាន ចំណតយានយន្ត ប្រព័ន្ធអគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ប្រព័ន្ធទឹកស្អាត កន្លែងបោះតង់ ផ្លូវថ្មើរជើងក្នុងព្រៃ ស្លាកសញ្ញា កន្លែងសង្គ្រោះបឋម អាហារដ្ឋាន និងកន្លែងទុកដាក់សំរាមឱ្យបានត្រឹមត្រូវផងដែរ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងត្រូវផ្តល់សិទ្ធិជូនសហគមន៍មូលដ្ឋានជាអ្នកគ្រប់គ្រង ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងប្រែក្លាយសហគមន៍ឱ្យក្លាយទៅជាសហគ្រិន ដែលជាការប្តូរពីការពឹងផ្អែកលើការកាប់ឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ មកចូលរួមចំណែកឱ្យកាន់តែប្រសើរ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។

គួរបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះ ក្រសួងទេសចរណ៍ទើបប្រកាសពីផែនការរៀបចំកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនៅតំបន់ភ្នំខ្នងផ្សារនេះឱ្យបានរិតតែច្រើន ដែលជាការជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍នៅទីនោះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើឌីជីថលភ្លោះផ្ដល់ដំណោះស្រាយអ្វីខ្លះដល់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ?

កម្មវិធីឌីជីថលភ្លោះ ឬ iTwin កំពុងធ្វើបដិវត្តគម្រោងសាង់ស […]

គម្រោងប្រឡាយពង្វាងទឹកជំនន់រាជធានីភ្នំពេញ៖ ប្រឡាយរំដោះទឹករលាំងជ្រៃ-ស្លាគូនឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗ

ប្រឡាយថ្មីប្រវែង ៥៨ គីឡូម៉ែត្រនៅខេត្តកំពង់ស្ពឺ សម្រេចបា […]

ចំណាយក្នុងវិស័យសំណង់ទូទាំងពិភពនៅឆ្នាំ ២០២៥ នឹងមានដល់ទៅ ១០ ទ្រីលានដុល្លារ

ខណៈការប្រើប្រាស់ AI កំពុងរីកលូតលាស់លើគ្រប់វិស័យ ដូចគ្នា […]

ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេមេគង្គក្នុងខេត្តក្រចេះ សង់បានជិត១០០%ហើយ

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា […]

ប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្រភ្នំពេញ និងតំបន់រណបចំនួន៣ សង់ជិតរួចរាល់ហើយ

គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធ […]

រដ្ឋប្រកាសចាប់ផ្តើមជីកព្រែកហ្វូណនតេជោ នៅអំឡុងដើមខែធ្នូខាងមុខនេះ!

បើគ្មានអ្វីប្រែប្រួលទេ ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមជ […]