ក្រុមហ៊ុនជប៉ុន Shinto Holdings ចង់មកវិនិយោគនៅកម្ពុជា ដោយផ្តោតលើបរិស្ថាន និង AI

ក្រុមហ៊ុន Shinto Holdings Inc., បានបង្ហាញចំណាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា ដោយផ្តោតជាសំខាន់លើបរិស្ថាន និងបញ្ញាសិប្បនិម្មិត(AI)។ នេះបើតាមជំនួបរវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង លោក Deng Minghui ប្រធានក្រុមហ៊ុន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

នៅក្នុងជំនួបនេះ  លោក Minghui បានជម្រាបជូននូវប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងសេវាកម្មបរិស្ថាន (ជាពិសេសការគ្រប់គ្រងសំណល់) និងបញ្ញាសិប្បនិម្មិត (AI) ជាដើម។

គួរបញ្ជាក់ថា ក្រុមហ៊ុន Shinto Holding Inc. ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៤ និងបានចុះបញ្ជីក្នុងផ្សារហ៊ុនរបស់ប្រទេសជប៉ុន ដោយមានអាជីវកម្មក្នុងវិស័យជាច្រើនរួមមាន៖ វិស័យកាត់ដេរ, អចលនទ្រព្យ, ពាណិជ្ជកម្ម, ឧស្សាហកម្មគីមី, ការគ្រប់គ្រងសំណល់, ឧស្សាហកម្មគ្រឿងស្រវឹង, និងបញ្ញាសិប្បនិមិត្ត (AI)។ នាឱកាសនោះ លោក Minghui បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះសេវាកម្មបរិស្ថាន ជាពិសេសក្នុងការគ្រប់គ្រងកាកសំណល់ និងការកែច្នៃឡើងវិញ ដែលស្របតាមការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ចំពោះក្រុមហ៊ុន និងបានលើកឡើងពីគោលនយោបាយបើកចំហរបស់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តដល់វិស័យអាទិភាពជាច្រើនទៀតផងដែរ។

សម្ដេចបានបន្ថែមថា ស្របពេលដែលកំណើនប្រជាជនបន្តកើនឡើង និងការរីកលូតលាស់នៃនគរូបនីយកម្មនៅ​តាមទីក្រុង-ប្រជុំជន, រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតអាទិភាពលើការវិនិយោគដែលគាំទ្រដល់កិច្ចការពារបរិ​ស្ថាន ដែលរួមមានការកែច្នៃសំណល់ និងការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់។

ជាចុងក្រោយ សម្ដេចបានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការជាមួយដៃគូវិនិយោគក្នុងស្រុក ដើម្បី​ចាប់ឱកាសវិនិយោគជាក់ស្តែងលើវិស័យខាងលើនេះ។

ភាពជាដៃគូនេះអាចបង្កើនកិច្ចខិតខំប្រឹងប្រែងទាំងក្នុងការថែរក្សាបរិស្ថាន និងការរីកចម្រើនផ្នែកបច្ចេកវិទ្យានៅក្នុងតំបន់ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកនិរន្តរភាព និងការច្នៃប្រឌិតនៅកម្ពុជា។

ជាងនេះទៅទៀត គំនិតផ្តួចផ្តើមនេះមិនត្រឹមតែបង្ហាញពីការអំពាវនាវរបស់កម្ពុជាជាគោលដៅវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកបរិស្ថានផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

ក្រសួង​ប្រៃសណីយ៍រៀបចំ​វេទិកា​រដ្ឋាភិបាល​ឌីជីថល​ និង​ពិព័រណ៍​បច្ចេកវិទ្យា​ឌីជីថល​ឆ្នាំ២០២៥ ដោយ​ជោគជ័យ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបា […]

សរុបសមិទ្ធផលច្នៃប្រឌិតផ្នែកសំណង់សំខាន់ៗ ៣ របស់ Bentley Systems ក្នុងឆ្នាំ ២០២៥

ក្នុងឆ្នាំ ២០២៥ កន្លងមកនេះ ក្រុមហ៊ុន Bentley Systems បា […]

AI និង Volsung ជួយឱ្យគម្រោងរោងចក្រថាមពលកំដៅដែលត្រូវសង់ ៥ ឆ្នាំ​ រួញខ្លីត្រឹម ១២ ខែ

ក្រុមហ៊ុន Flux Energy Solutions កាលពីថ្មីៗ បានបញ្ចប់គម្ […]

តើ​និន្នាការ​បច្ចេកវិទ្យាថ្មីៗអ្វីខ្លះដែលបង្ហាញក្នុងកម្មវិធី Bentley Civil User 2025?

បន្ទាប់​ពី​ការ​ផ្អាក​រយៈពេល​ប្រាំពីរ​ឆ្នាំ សន្និសីទ​ Be […]