ក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកវិស្វកម្មមកពីជប៉ុន បង្ហាញចេតនាចង់វិនិយោគលើវិស័យប្រព្រឹត្តិកម្មទឹកកខ្វក់ នៅព្រះសីហនុ

ក្រុមហ៊ុន YACHIYO Engineering Co., Ltd. ដែលមានជំនាញប្រឹក្សាផ្នែកវិស្វកម្មដ៏ធំមួយនៅប្រទេសជប៉ុន បានបង្ហាញពីបំណងចង់ពង្រីកប្រតិបិត្តការរបស់ខ្លួនក្នុងគម្រោងអភិវឌ្ឍប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្នុងខេត្តព្រះសីហនុ។ នេះបើតាមជំនួបរវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក DEMIZU Shigemitsu ប្រធានក្រុមហ៊ុន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារផ្លូវការ ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានលើកឡើងអំពីវឌ្ឍនភាពនៃដំណើរការនៃគម្រោងមួយចំនួនរបស់ក្រុមហ៊ុននៅកម្ពុជាពាក់ព័ន្ធនឹងការកែច្នៃសំណល់។

ទន្ទឹមនឹងនេះ លោកក៏បានបើកបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុនដែលចង់ពង្រីកការវិនិយោគអភិវឌ្ឍគម្រោង ប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ ដោយបញ្ជាក់ថា ការវិនិយោគនេះ នឹងនាំមកជាមួយនូវបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបមកកាន់ប្រទេសកម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

លោកប្រធានបានបន្ថែមថា ក្រុមហ៊ុនមានបច្ចេកវិទ្យាទំនើបក្នុងការដោះស្រាយបញ្ហាជំងឺឆ្លងតាមទឹកកខ្វក់ ដែលនឹងរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពប្រជាជន តាមរយៈការលើកកម្ពស់អនាម័យសាធារណៈ ក៏ដូចជាការចូលរួមអភិវឌ្ឍទីក្រុងឆ្លាតវៃផងដែរ។

ជាការឆ្លើយតប សម្តេចនាយករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលកំពុងវិនិយោគលើគម្រោងការកែច្នៃសំណល់នៅកម្ពុជា។

លើសពីនេះ សម្តេចក៏គូសបានបញ្ជាក់ពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាថា វាក៏មិនខុសពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជប៉ុននោះទេ ដែលការវិនិយោគលើការកែច្នៃសំណល់ និងការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ ពិតជាមានភាពចាំបាច់ណាស់ ដើម្បីឆ្លើយតបនឹងតម្រូវការ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ACHIYO Engineering Co., Ltd. ជាក្រុមហ៊ុនធំបំផុតមួយរបស់ជប៉ុនដែលមានឥទ្ធិពលខ្លាំងក្នុងវិស័យវិស្វកម្ម ដែលត្រូវបានង្កើតឡើងតាំងពីឆ្នាំ ១៩៦៣។ បច្ចុប្បន្នក្រុមហ៊ុនបានចូលរួមយ៉ាងសកម្មនៅក្នុងគម្រោងជាច្រើន និងចម្រុះនៅក្នុងប្រទេសជាង១០០ ជុំវិញពិភពលោក។

ភាពជាដៃគូនេះបង្ហាញពីការបោះជំហានទៅមុខដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនៃការគ្រប់គ្រងទឹកកខ្វក់ និងការលើកកម្ពស់គុណភាពជីវិតទាំងមូលសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។ នៅពេលដែលប្រទេសបន្តអភិវឌ្ឍ ការវិនិយោគបែបនេះនឹងមានសារៈសំខាន់ក្នុងការកសាងសហគមន៍ប្រកបដោយនិរន្តរភាព និងមានសុខភាពល្អ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹមឆ្នាំ ២០២៤៖ ការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសកម្ពុជា បានកើនឡើងជាង ៧០%

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ […]

សហគមន៍កូរ៉េ  ចង់មកជួយអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

សាជីវកម្មសហគមន៍ជនបទប្រទេសកូរ៉េ (KRC) បានជួបពិភាក្សាជាមួ […]

ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខរបស់កូរ៉េ មកចែករំលែកបទពិសោធន៍គ្រប់គ្រងធនធានទឹកដល់កម្ពុជា

ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់កូរ៉េ HSCMT CO., LTD ប […]

បារាំង និងអឺរ៉ុប ប្តេជ្ញាជួយពង្រឹងវិស័យទឹកស្អាតនៅកម្ពុជា, ខណៈបារាំងគ្រោងផ្តល់ហិរញ្ញប្បទាន ២៧៥លានអឺរ៉ូ

ប្រទេសបារាំង និងសហភាពអឺរ៉ុបបានអះអាងជាថ្មីពីការយកចិត្តទុ […]