បច្ចុប្បន្ននៅកម្ពុជាមានកំពង់ផែសរុបចំនួន១០៣ ដែលក្រសួងកំពុងផ្តោតលើការពង្រឹងសមត្ថភាពគ្រប់គ្រងរដ្ឋបាល

 

បច្ចុប្បន្ននៅកម្ពុជាមានកំពង់ផែសរុបចំនួន ១០៣ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងរៀបចំឯកសារដែលមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយសម្រាប់កំណត់តំបន់កំពង់ផែ តាមរយៈ“គម្រោងពង្រឹងសមត្ថភាពសម្រាប់ការគ្រប់គ្រងរដ្ឋបាលកំពង់ផែ”។

នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក NAGASE Kensuke ភារធារី និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គរាជទូតជប៉ុនប្រចាំ កម្ពុជា, លោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារអន្តរជាតិជប៉ុន JICA ប្រចាំកម្ពុជា, រួមជាមួយអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញ ពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមលើឯកសារនានាពាក់ព័ន្ធនឹងការរៀបចំកំណត់តំបន់កំពង់ផែ (PORT ZONING) ដើម្បីឱ្យឯកសារមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ ក្រោមគម្រោងពង្រឹងសមត្ថភាពសម្រាប់ការគ្រប់គ្រងរដ្ឋបាលកំពង់ផែក្នុងឆ្នាំ២០២៥។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា​​ ការប្រមូលមតិយោបល់ និងផ្តល់ធាតុចូលបន្ថែមសម្រាប់រៀបចំកែសម្រួលឯកសារដ៏មានសារៈសំខាន់នេះ គឺមានគោលបំណងសំដៅធានាដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងស្របតាមបរិបទជាក់ស្តែងរបស់កម្ពុជា។

គួរបញ្ជាក់ថា ក្នុងបរិបទនៃការអភិវឌ្ឍកំពង់ផែនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយតម្លាភាព ស័ក្តិសិទ្ធិភាព ចីរភាព និងនិរន្តរភាពនៅឆ្នាំ២០២៤-២០២៥ រាជរដ្ឋាភិបាលបានរៀបចំជាទម្រង់ផែនការរួមសម្រាប់ការអភិវឌ្ឍកំពង់ផែនៅតាមតំបន់សមុទ្រ ដែលបានកំណត់យកទស្សនវិស័យសម្រាប់អភិវឌ្ឍន៍កំពង់ផែសមុទ្រកម្ពុជា និងការរៀបចំគម្រោងអភិវឌ្ឍន៍ផែនការមេ ដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់។

ការអភិវឌ្ឍកំពង់ផែនៅតាមតំបន់ទន្លេ ដែលបានកំណត់នៅក្នុងឯកសារ ក្របខ័ណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជាឆ្នាំ២០២៥-២០៣៣ គឺដើម្បីជំរុញតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹកទាំងមូលរវាងទន្លេ និងសមុទ្រនៃប្រទេសកម្ពុជា និងពិភពលោក។

គួរបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​មាន​កំពង់ផែសរុប​ចំនួន​ ១០៣ ​ក្នុង​នោះ ២៦ ជា​កំពង់ផែ​សមុទ្រ និង ៧៧ ជា​កំពង់ផែ​ទន្លេ​។ កំពង់ផែ​ទន្លេទាំង​នេះ​មាន​ទីតាំង​នៅ​តាម​ដងទន្លេ​មេគង្គ ទន្លេ​សាប និង​ទន្លេ​បាសាក់​។

ក្នុង​ចំណោម​កំពង់ផែ​ទាំងនេះ មាន​កំពង់ផែ​អន្តរជាតិ​ចំនួន​ពីរ គឺ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ (PAS)​។

កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រព័ន្ធកំពង់ផែដ៏រឹងមាំ និងមានប្រសិទ្ធភាព ដោយធានាថាប្រទេសនេះអាចបំពេញតម្រូវការដឹកជញ្ជូននាពេលអនាគតរបស់ខ្លួន និងលើកកម្ពស់ជំហររបស់ខ្លួនក្នុងពាណិជ្ជកម្មដែនសមុទ្រក្នុងតំបន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ផែស្វយ័តភ្នំពេញរាយការណ៍ពីកំណើនប្រាក់ចំណូលដ៏សំខាន់ក្នុងឆ្នាំ ២០២៥

នៅក្នុងសេចក្តីប្រកាសនាពេលថ្មីៗនេះ កំពង់ផែស្វយ័តភ្នំពេញប […]

៥ខែដើមឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ១៧.៥លានដុល្លារ កើន ២២%

ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលប […]

៣ខែ ដើមឆ្នាំ២០២៥ កំពង់ផែធំៗពីរនៅកម្ពុជា រកចំណូលប្រមាណ ៤០លានដុល្លារ កើនគួរឱ្យកត់សម្គាល់

កំពង់ផែគ្រប់គ្រងដោយរដ្ឋចំនួនពីររបស់កម្ពុជា គឺកំពង់ផែស្វ […]

កំពង់ផែទេសចរណ៍អន្តរជាតិកំពតតម្លៃ $១០លានក្រោមជំនួយ ADB បើកឱ្យប្រើប្រាស់ជាផ្លូវការ

កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​ដែល​ទន្ទឹង​រង់ចាំ​ជា​យូ […]

មូលដ្ឋានទ័ពជើងទឹករបស់កម្ពុជានៅព្រះសីហនុ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

មូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួម […]

រដ្ឋាភិបាលកម្ពុជា គ្រោងវិនិយោគជិត $១ពាន់លាន អភិវឌ្ឍខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលភ័ស្ដុភារប្រចាំតំបន់

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយ ដើម្បីបង្កើនហេដ្ឋារចនា […]