កម្ពុជា-តាជីគីស្ថាន ប្តេជ្ញារួមគ្នាពង្រីកកិច្ចសហការលើវិស័យថាមពល កសិកម្ម និងអបរំ

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី កម្ពុជា និងតាជីគីស្ថាន បានសន្យារួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានថាមពល កសិកម្ម និងការអប់រំ។ ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបពិភាក្សារវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ជាមួយ លោក Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន កាលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តី និងលោកប្រធានាធិបតី​​ បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជា៖ ថាមពលស្អាត, កសិកម្ម និង​ អប់រំ។ ភាគីទាំងពីរ ក៏នឹងរួមគ្នាអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ​ ​ទៅវិញ​​ទៅមក​នាពេលខាងមុខ ខណៈភាគីទាំងពីរ ក៏បានប្រគល់ភារកិច្ចដល់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ ក្នុងការស្វែងរកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ជុំវិញរឿងនេះ លោកប្រធានាធិបតីតាជីគីស្ថាន បានបង្ហាញនូវក្តីរីករាយ ក្នុងការជួយពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខណៈលោកបានលើកឡើងថាសក្តានុពលរបស់ប្រទេសតាជីគីស្ថាន ដែលមានឧត្តមភាពខាងវិស័យថាមពល, ថាមពលស្អាត និងបានដាក់ចេញគោលដៅក្នុងការប្រើប្រាស់ថាមពលស្អាតឱ្យបាន ១០០% ត្រឹមឆ្នាំ២០៣៨។ លោកក៏បានកត់សម្គាល់ថា កម្ពុជាក៏ជាប្រទេសមានសក្តានុពលផ្នែកកសិកម្ម ដោយកម្ពុជាអាចធានានូវការផ្គត់ផ្គង់ស្បៀងក្នុងស្រុក និងមានអតិរេកស្បៀងសម្រាប់បម្រើដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

បន្ថែមពីនេះ សម្តេចធិបតី បានថ្លែងថា ជំនួបទ្វេភាគីនេះជាឱកាសសម្រាប់ការស្វែងរកកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ ខណៈសម្តេចក៏បានបញ្ជាក់ពីការប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរ ត្បិតនៅមានសក្តានុពលជាច្រើនដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។

គួរបញ្ជាក់ថា តាមរយៈកិច្ចពិភាក្សានេះ ប្រធានាធិបតីតាជីគីស្ថាន ក៏បានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រដ្ឋាភិបាលកម្ពុជា ទំនាក់ទំនងទ្វេភាគីតាជីគីស្ថាន-កម្ពុជានឹងកាន់តែត្រូវបានពូនជ្រុំបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley បើកវគ្គបណ្តុះបណ្តាលរបៀបប្រើប្រាស់កម្មវិធី OpenRoads និង OpenBridge

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផលិតកម្មវិធីវិស […]

កូរ៉េ បើកវគ្គបណ្តុះបណ្តាលជំនាញសុវត្ថិភាពសំណង់ដល់មន្រ្តីកម្ពុជា នៅប្រទេសកូរ៉េ

ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (Korea Occup […]

រដ្ឋបើកការដ្ឋានសង់អគារសិក្សាតម្លៃជាង $១,២លាន ក្រោមមូលនិធិសប្បុរសធម៌ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា

រដ្ឋបាលខេត្តកំពង់ធំ និងសមាគមឧកញ៉ាកម្ពុជា​ បានបើក​ការដ្ឋ […]

សម្តេចតេជោប្រកាសបរិច្ចាកដី ២ហិកតា តម្លៃជាង $១០លាន សង់កន្លែងស្នាក់នៅជូននិស្សិតនារីក្រីក្រ

សម្តេចតេជោ ហ៊ុន សែន ប្រកាស​បរិច្ចាគ​ដី​ ២ហិកតា​ តម្លៃ​ជ […]

អង្គការជប៉ុន សម្រេចជួយសង់អគារសិក្សាចំនួន ២០ខ្នងក្នុង១ឆ្នាំ នៅកម្ពុជា

អង្គការ School Aid Japan បានសន្យាថា នឹងជួយសាងសង់អគារសិក […]

ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៧២ម៉ឺនដុល្លារ ដល់កម្ពុជាពង្រឹងវិស័យអប់រំ និងផ្នែកវេជ្ជសាស្ត្រ

  រាជរដ្ឋបាលភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយជាង ៧២ម៉ […]