អាជ្ញាធរខេត្តត្បូងឃ្មុំ ប្រកាសបញ្ចប់ការវាស់វែងដីដោយជោគជ័យ ១០០%

អាជ្ញាធរខេត្តត្បូងឃ្មុំ បានប្រកាសពីភាពជោគជ័យ ១០០% លើការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្ត ខណៈការងារនេះត្រូវបានបញ្ចប់មុនផែនការកំណត់ ដោយបានចេញបណ្ណកម្មសិទ្ធដីធ្លីបានចំនួន ៥៦.២៥៨ ក្បាលដីជូនដល់ប្រជាពលរដ្ឋ។

នេះបើតាមលោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តត្បូងឃ្មុំ ថ្លែងប្រាប់វិទ្យុជាតិកម្ពុជា កាលពីពេលថ្មីៗនេះ។

លោកប្រធានមន្ទីរបានឱ្យដឹងថា  ខេត្តត្បូងឃ្មុំមានផ្ទៃដីសរុបជាង ៥.២៥០គីឡូម៉ែត្រក្រឡា និងបានចែកចេញជា ០៦ស្រុក ០១ក្រុង មាន ០២សង្កាត់ ៦២ឃុំ និងមាន ៨៧៥ភូមិ។

លោកបានបន្តថា រហូតមកដល់ពេលនេះ ក្រុមមន្រ្តីជំនាញរបស់មន្ទីររៀបចំដែនដី បានបញ្ចប់ធ្វើការវាស់វែងដីធ្លី នៅទូទាំងខេត្ត លើក្បាលដីសរុបប្រមាណជាង ៩៥០.១១៧។

លោកប្រធានបានបន្ថែមថា  មកទល់ពេលនេះ មន្ទីរបានចេញបណ្ណកម្មសិទ្ធដីធ្លីបានចំនួន ៥៦១.២៥៨ ក្បាលដី និងបានចែកបណ្ណដល់ដៃប្រជាពលរដ្ឋ បានចំនួន ៥៥២.៦៤៩បណ្ណ។ ទន្ទឹមនឹងនោះ ការអនុវត្តការចុះបញ្ជីដីរដ្ឋ ត្រូវបានបែងចែកជា ២ គឺដីសាធារណៈរបស់រដ្ឋ និងដីឯកជនរបស់រដ្ឋសរុបចំនួន ៤.១១៧ក្បាលដី។

លោកបានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីនេះ គឺបានជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋបានជាច្រើន ដូចជា៖ មានកន្លែ​​ង​រស់នៅមួយ ដែលពិតប្រាកដ អាចប្រកបមុខរបរចិញ្ចឹមជីវិត ងាយស្រួល អាស្រ័យផលលើផ្ទៃដីដែលជាកម្មសិ​ទ្ធិ​រប​ស់​ខ្លួនផ្ទាល់ ពិសេសកាត់បន្ថយនូវទំនាស់ដីធ្លីដែលកើតឡើងដោយសារការរស់នៅលើដីដែលមិនច្បាស់​លា​ស់ និងគ្មា​នបណ្ណកម្មសិទ្ធិជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

នៅខ្វះតែ ១% ប៉ុណ្ណោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសម្រេចការវាស់វែងដីចប់ជាស្ថាពរ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាយការណ៍​ថា​គ […]

ខេត្តបាត់ដំបងទទួលបានចំណូល ១,៦លានដុល្លារ ពីការផ្ទេរកម្មសិទ្ធិអចលនវត្ថុ សម្រាប់៩ខែ ឆ្នាំ២០២៥

ខេត្តបាត់ដំបង​កំពុង​ក្លាយ​ជា​តួអង្គ​សំខាន់​ក្នុង​ទិដ្ឋភ […]

ដីសហគមន៍ជនជាតិដើមភាគតិចគ្រឹង ចុះបញ្ជីជាផ្លូវការនៅខេត្តរតនគិរី

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់សហគមន៍ជនជាតិដើមភាគ […]

មកទល់ពេលនេះ អាជ្ញាធរខេត្តកណ្តាលចុះបញ្ជីដីធ្លីបានជាង ៤២ម៉ឺនក្បាលដី, ស្មើនឹង ៥៧%

គិតមកដល់ពេលនេះ ការងារចុះបញ្ជីដីធ្លីនៅទូទាំងខេត្តកណ្តាល […]

មកទល់ពេលនេះ ក្រសួងសម្រេចការវាស់វែងដីធ្លីក្នុងរាជធានីភ្នំពេញ បានជាង៤៦ម៉ឺនក្បាលដី

មកទល់បច្ចុប្បន្ន ក្រសួងរៀបចំដែនដីសម្រេចការងារវាស់វែងដីធ […]

ក្រសួងរៀបចំដែនដី ប្រកាសបញ្ចប់ការវាស់វែងដីធ្លី នៅខេត្តបន្ទាយមានជ័យជាផ្លូវការ

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្រកាសបញ្ចប់ការវាស់វែងដីធ្ […]