មកទល់បច្ចុប្បន្ន វៀតណាមមានគម្រោងវិនិយោគ ២១៥គម្រោង ក្នុងទុនវិនិយោគជិត $៣ពាន់លាន នៅកម្ពុជា

គិតត្រឹមខែមិថុនានេះ វៀតណាមបានបោះទុនវិនិយោគជាង ២,៩៤ ពាន់លានដុល្លារ លើគម្រោងវិនិយោគចំនួន ២១៥ នៅកម្ពុជា ខណៈធុរកិច្ចវៀតណាមជាច្រើនទៀតកំពុងស្វែងរកឱកាសវិនិយោគ និងពង្រីការវិនិយោគបន្ថែមនៅកម្ពុជា។​

ឯកឧត្តម ង្វៀន មិញវូ​ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានលើកឡើងថា វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៤ ដែលមានការវិនិយោគផ្ទាល់ច្រើនជាងគេនៅកម្ពុជា។

ឯកឧត្តម ង្វៀន មិញវូ​ លើកឡើងថា គម្រោងជាច្រើនត្រូវបានដាក់ឱ្យដំណើរការប្រកបដោយស្ថិរភាពនិងប្រសិទ្ធភាព ដែលរួមចំណែកច្រើនបែបយ៉ាងដល់វិស័យសេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជា ជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បង្កើតការងារ បង្កើនប្រាក់ចំណូលដល់ពលករកម្ពុជាមួយផ្នែកធំ ក៏ដូចជារួមចំណែកដល់សន្តិសុខសង្គម និងការងារសប្បុរសធម៌មនុស្សធម៌នៅប្រទេសកម្ពុជា។

ដោយសារកម្ពុជាកំពុងលេចចេញជាគោលដៅវិនិយោគដ៏ទាក់ទាញមួយ ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ធុរកិច្ចមកពីប្រទេសជាច្រើន រួមទាំងធុរកិច្ចវៀតណាមដែរ ឯកអគ្គរដ្ឋទូតវៀតណាមបានលើកឡើងថា មានធុរកិច្ចវៀតណាមជាច្រើនបាននិងកំពុងធ្វើការសិក្សាស្វែងរកឱកាសវិវិយោគ ធ្វើអាជីវកម្មនៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា ដូចជា រាជធានីភ្នំពេញនិងខេត្តនានាដូចជា ស្វាយរៀង កំពត តាកែវ ក្រចេះ មណ្ឌលគីរី រតនគិរី ព្រះសីហនុ ព្រះវិហារ។ល។ (អានបន្ថែម)

បើតាម ឯកអគ្គរដ្ឋទូតវៀតណាម​ វិស័យដែលសហគ្រាសវៀតណាមចាប់អារម្មណ៍រួមមាន កសិកម្មខ្នាតធំ ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មាន (បណ្តាញ 5G រដ្ឋាភិបាលអេឡិចត្រូនិក បរិវត្តកម្មឌីជីថល) ថាមពលកកើតឡើងវិញ អាជីវកម្មរ៉ែ ឧស្សាហកម្មកែច្នៃ។ សហគ្រាសមួយចំនួនក៏ចាប់អារម្មណ៍លើវិស័យសំណង់ អចលនទ្រព្យ ការផលិតសម្ភារសំណង់ ក៏ដូចជាការចូលរួមក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

ដើម្បីជំរុញការវិនិយោគរបស់វៀតណាមនៅប្រទេសកម្ពុជា ឯកឧត្តម ង្វៀន មិញវូ​ ប្រទេសទាំងពីរត្រូវរៀបចំឱ្យបានទៀងទាត់នូវព្រឹត្តិការណ៍ផ្សព្វផ្សាយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដូចជាវេទិកាធុរកិច្ចកម្ពុជា-វៀតណាម កិច្ចប្រជុំជំរុញការវិនិយោគកម្ពុជា-វៀតណាម ការតាំងពិព័រណ៍ទេសចរណ៍ បង្កើតតំបន់សេដ្ឋកិច្ចពិសេសតាមព្រំដែន។​

ឯកឧត្តម ង្វៀន មិញវូ​ មានប្រសាសន៍ថា៖ “ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា នឹងរួមដំណើរជាមួយនឹងស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ គាំទ្រនិងជំរុញធុរកិច្ចវៀតណាមក្នុងការវិនិយោគថ្មី ឬពង្រីកការវិនិយោគនិងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា”។

ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនេះ និងទិដ្ឋភាពនៃការវិនិយោគដ៏រីកចំរើន ភាពជាដៃគូរវាងវៀតណាម និងកម្ពុជាត្រូវបានត្រៀមខ្លួនសម្រាប់ការរីកចម្រើនជាបន្តបន្ទាប់ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ និងប្រជាជនរបស់ពួកគេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលបន្តលើកទឹកចិត្តពិសេសដល់ខេត្តព្រះសីហនុ លើគម្រោងវិនិយោគជិត ៨ពាន់លានដុល្លារ

រដ្ឋាភិបាលបានបន្តលើកទឹកចិត្តជាពិសេសដល់ខេត្តព្រះសីហនុ សម […]

កម្ពុជា-អាមេរិក បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកឱកាសវិនិយោគ និងពង្រឹងសេដ្ឋកិច្ចជាតិ

ក្នុងបេសកកម្មពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងស […]

រោងចក្រកែច្នៃគ្រាប់ជ័រ និងសម្ភារវេចខ្ចប់ខេត្តព្រះសីហនុ តម្លៃជាង ៥0ម៉ឺនដុល្លារ នឹងដំណើរការឆាប់ៗនេះ

គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រាប់ជ័រ និងសម្ភារវេចខ្ច […]

កម្ពុជាបន្តទទួលបានគម្រោងថ្មីចំនួន ១៣ ក្រោមទុនវិនិយោគប្រមាណ $៣២៣លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងចំនួន ១៣ បង្កើ […]

បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង […]

ខេត្តចំនួន ៥ ទទួលបានគម្រោងថ្មី ក្រោមទុនវិនិយោគ $១១១ លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានបន្តពិនិត្យពិភាក្សាលើសំណើសុំចុះប […]