៥ខែដើមឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ១៧.៥លានដុល្លារ កើន ២២%

ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៥ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ១៧.៥២៦.០៥៤លានដុល្លារ (ពុំទាន់ធ្វើសវនកម្ម) កើនឡើង ២២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងនោះ ចំណូលពីប្រតិបត្តិការផែមានចំនួន ១៤.៣៦៣.៣៦៧ដុល្លារ កើនឡើង ២៣%, ចំណូលពីអាជ្ញាធរផែមានចំនួន ២.៥៨៨.៣៣៥ដុល្លារ កើនឡើង ២៣% និងចំណូលពីសេវាកម្មផ្សេងៗមានចំនួន ៥៧៤.៣៤៨ដុល្លារ ថយចុះ ១០%។

ដោយឡែកក្នុងខែឧសភាតែមួយ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៣.៨៩៧.៨៦១លានដុល្លារ (ពុំទាន់ធ្វើសវនកម្ម) កើនឡើង ២៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ទាក់ទងនឹងការដឹកជញ្ជូនទំនិញវិញ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៥នេះ កំពង់ផែស្វយ័តភ្នំពេញ បានទទួលបរិមានទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់ ចំនួន ២.១៧៤.៨៦៤តោន (ពុំទាន់ធ្វើសវនកម្ម) កើនឡើង ២១,៣៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ខណៈមានចំនួនកុងតឺន័រឆ្លងកាត់បានប្រមាណ ២០៦.០៥៥TEUs កើនឡើង ២៨,៧៥% ផងដែរ។

ការរីកចម្រើនជាបន្តបន្ទាប់នៃកំពង់ផែស្វយ័តភ្នំពេញបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ខ្លួននៅក្នុងពាណិជ្ជកម្ម និងភស្តុភារក្នុងតំបន់ ដោយចាត់ទុកវាថាជាតួអង្គសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ផែស្វយ័តភ្នំពេញរាយការណ៍ពីកំណើនប្រាក់ចំណូលដ៏សំខាន់ក្នុងឆ្នាំ ២០២៥

នៅក្នុងសេចក្តីប្រកាសនាពេលថ្មីៗនេះ កំពង់ផែស្វយ័តភ្នំពេញប […]

៣ខែ ដើមឆ្នាំ២០២៥ កំពង់ផែធំៗពីរនៅកម្ពុជា រកចំណូលប្រមាណ ៤០លានដុល្លារ កើនគួរឱ្យកត់សម្គាល់

កំពង់ផែគ្រប់គ្រងដោយរដ្ឋចំនួនពីររបស់កម្ពុជា គឺកំពង់ផែស្វ […]

កំពង់ផែទេសចរណ៍អន្តរជាតិកំពតតម្លៃ $១០លានក្រោមជំនួយ ADB បើកឱ្យប្រើប្រាស់ជាផ្លូវការ

កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​កំពត​ដែល​ទន្ទឹង​រង់ចាំ​ជា​យូ […]

មូលដ្ឋានទ័ពជើងទឹករបស់កម្ពុជានៅព្រះសីហនុ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

មូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួម […]

រដ្ឋាភិបាលកម្ពុជា គ្រោងវិនិយោគជិត $១ពាន់លាន អភិវឌ្ឍខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលភ័ស្ដុភារប្រចាំតំបន់

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយ ដើម្បីបង្កើនហេដ្ឋារចនា […]