ក្រសួងរៀបចំដែនដី ប្រកាសបញ្ចប់ការវាស់វែងដីធ្លី នៅខេត្តបន្ទាយមានជ័យជាផ្លូវការ

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅខេត្តបន្ទាយមានជ័យជាផ្លូវការហើយ កាលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។

ក្រៅពីប្រកាសបញ្ចប់ការវាស់វែងដីធ្លី​ ក្រសួងរៀបចំដែនដី ក៏បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៦.៣៥៥បណ្ណ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យផងដែរ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងអំណរគុណក្រសួងរៀបចំដែនដី សម្រាប់ការដឹកនាំ និងផ្តល់ការគាំទ្រពេញលេញដល់មូលដ្ឋានផ្ទាល់ រហូតឈានដល់ការប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋនាថ្ងៃនេះ។

ជាងនេះទៅទៀតនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់អនុវត្តគោលការណ៍របស់រដ្ឋាភិបាលក្នុងយុទ្ធនាការបង្ហើយការចុះបញ្ជីដីធ្លី និងការដោះស្រាយបញ្ហាជូនពលរដ្ឋ ព្រមទាំងទប់ស្កាត់ការទន្ទ្រានដីសាធារណៈ រហូតសម្រេចបានលទ្ធផល។

គិតត្រឹមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ ការចុះបញ្ជីដីរដ្ឋនៅទូទាំងប្រទេសកម្ពុជា សម្រេចបាន ១០៥៩ក្បាលដី ស្មើនឹង ១៧៦៣,៤៣ហិកតា ខណៈការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេស សម្រេចបានជាង ១៣លានក្បាលដី ផងដែរ។ (អានបន្ថែម និងបន្ថែម)

សមិទ្ធិផលនេះមិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការអនុវត្តការគ្រប់គ្រងដីធ្លីប្រកបដោយតម្លាភាពប៉ុណ្ណោះទេ ថែមទាំងមានគោលបំណងការពារសិទ្ធិ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជំរុញបរិយាកាសរៀបចំ និងសុវត្ថិភាពបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

នៅខ្វះតែ ១% ប៉ុណ្ណោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសម្រេចការវាស់វែងដីចប់ជាស្ថាពរ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាយការណ៍​ថា​គ […]

ខេត្តបាត់ដំបងទទួលបានចំណូល ១,៦លានដុល្លារ ពីការផ្ទេរកម្មសិទ្ធិអចលនវត្ថុ សម្រាប់៩ខែ ឆ្នាំ២០២៥

ខេត្តបាត់ដំបង​កំពុង​ក្លាយ​ជា​តួអង្គ​សំខាន់​ក្នុង​ទិដ្ឋភ […]

ដីសហគមន៍ជនជាតិដើមភាគតិចគ្រឹង ចុះបញ្ជីជាផ្លូវការនៅខេត្តរតនគិរី

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់សហគមន៍ជនជាតិដើមភាគ […]

មកទល់ពេលនេះ អាជ្ញាធរខេត្តកណ្តាលចុះបញ្ជីដីធ្លីបានជាង ៤២ម៉ឺនក្បាលដី, ស្មើនឹង ៥៧%

គិតមកដល់ពេលនេះ ការងារចុះបញ្ជីដីធ្លីនៅទូទាំងខេត្តកណ្តាល […]

មកទល់ពេលនេះ ក្រសួងសម្រេចការវាស់វែងដីធ្លីក្នុងរាជធានីភ្នំពេញ បានជាង៤៦ម៉ឺនក្បាលដី

មកទល់បច្ចុប្បន្ន ក្រសួងរៀបចំដែនដីសម្រេចការងារវាស់វែងដីធ […]

អាជ្ញាធរខេត្តត្បូងឃ្មុំ ប្រកាសបញ្ចប់ការវាស់វែងដីដោយជោគជ័យ ១០០%

អាជ្ញាធរខេត្តត្បូងឃ្មុំ បានប្រកាសពីភាពជោគជ័យ ១០០% លើការ […]