រដ្ឋបើកការដ្ឋានសង់ផ្លូវថ្មី ៣ខែ្ស ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ថ្មីៗនេះ រដ្ឋាភិបាល​កម្ពុជា​បាន​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជនបទ​ថ្មី​ចំនួន​ ៣​ខ្សែ ​ដែលមានប្រវែងសរុប ៤១,១គីឡូម៉ែត្រ នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។ គំនិតផ្តួចផ្តើមនេះគឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជនបទរបស់ប្រទេស និងគាំទ្រទេសចរណ៍ធម្មជាតិ។

នេះបើតាមពិធីបើកការដ្ឋាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍។

គម្រោងនេះ នឹងត្រូវសាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង ដែលស្ថិតក្នុងក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ដែលមានគោលបំណងតភ្ជាប់តំបន់រមណីយដ្ឋានសំខាន់ៗ ក្នុងនោះមានរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ទឹកធ្លាក់ស្រែអំពិល និងអន្លង់ស្វាយ។

បន្ថែមពីនេះ គម្រោងថ្មីនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជន ចំនួន ៦.៨៨២គ្រួសារ ស្មើនឹង ២៨.៥៩៨នាក់ រស់នៅក្នុងភូមិចំនួន ១២ ឃុំចំនួន៤គឺ ឃុំក្តុលសែនជ័យ ខ្លុងពពក ជៀប និងឃុំក្បាលទឹក នៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាពិសេសជួយជំរុញកំណើនភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្តនៅតំបន់សហគមន៍អេកូទេសចណ៍ទាំង ៣ ដែលជាការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ទេសចរណ៍ធម្មជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត។

បើតាមឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា គម្រោង CSLEP មានរយៈពេល ៨ឆ្នាំ (២០១៩-២០២៧) ក្រោមហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា មូលនិធិបរិស្ថានសកល និងធនាគារពិភពលោក។ ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជនបទទទួលបន្ទុកសាងសង់ផ្លូវជនបទប្រមាណ ១០០គីឡូម៉ែត្រ ដើម្បីតភ្ជាប់គោលដៅទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ និងការសាងសង់ប្រព័ន្ធទឹកស្អាត និងបង្គន់អនាម័យដល់សហគមន៍អេកូទេសចរណ៍ នៅក្នុងខេត្តគោលដៅ ចំនួន ៦ គឺ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង សៀមរាប ពោធិ៍សាត់ កោះកុង និងខេត្តបាត់ដំបង។

គួរបញ្ជាក់ថា មកទល់ពេលនេះ នៅទូទាំងប្រទេសកម្ពុជាមានផ្លូវជនបទសរុបប្រវែងប្រមាណជាង ៥ម៉ឺនគីឡូម៉ែត្រ ដោយក្នុងនោះផ្លូវក្រាលកៅស៊ូ និងបេតុង ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងអាចប្រើប្រាស់បានគ្រប់រដូវកាល មានប្រវែង ៨.៥២៧ គ.ម ស្មើប្រមាណ ជិត ២០% ប៉ុណ្ណោះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]