កម្ពុជា បន្តទទួលបានគម្រោងថ្មីចំនួន៧ តម្លៃ១២៣លានដុល្លារ ក្នុងវិស័យឧស្សាហកម្ម និងទេសចរណ៍

កម្ពុជា បន្តទទួលបានគម្រោងថ្មីចំនួន៧ តម្លៃ១២៣លានដុល្លារ បន្ថែមទៀត ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិនិត្យពិភាក្សាលើគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នេះរួចរាល់ហើយ។

នេះបើយោងតាម“កិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១០ ក្នុងឆ្នាំ២០២៥ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង កាលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ដឹកនាំដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈ កម្មាធិការវិនិយោគកម្ពុជា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១២៣លានដុល្លារ អាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៥គម្រោង (ផលិតគ្រឿងសង្ហារិមនិងគ្រឿងបង្គុំសង្ហារិម, ផលិតសម្ភារៈផ្ទះបាយពីប្លាស្ទិកនិងលោហធាតុ, ផលិតឧបករណ៍លើកដាក់ ឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំពីលោហធាតុ និងពីប្លាស្ទិក, ផលិតសម្ភារៈបរិក្ខារអគ្គិសនីនិងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ) វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ១គម្រោង (កែច្នៃជ័រកៅស៊ូ) និងវិស័យទេសចរណ៍ចំនួន១គម្រោង (សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន២២៧បន្ទប់)។

គម្រោងវិនិយោគទាំង៧ខាងលើនេះ គ្រោងនឹងបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ។

សូមរម្លឹកថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីបានចំនួ​ន ​៣៧៣គម្រោង ក្នុងទំហំទុនវិនិយោគសរុប ៥,៨ពាន់លានដុល្លារ កើន ៧៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥៕ (អានបន្ថែម)

នៅពេលដែលប្រទេសកម្ពុជាបន្តលើកកម្ពស់បរិយាកាសវិនិយោគរបស់ខ្លួន គម្រោងថ្មីៗទាំងនេះត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសសម្រាប់កម្លាំងពលកម្មរបស់ខ្លួន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលបន្តលើកទឹកចិត្តពិសេសដល់ខេត្តព្រះសីហនុ លើគម្រោងវិនិយោគជិត ៨ពាន់លានដុល្លារ

រដ្ឋាភិបាលបានបន្តលើកទឹកចិត្តជាពិសេសដល់ខេត្តព្រះសីហនុ សម […]

កម្ពុជា-អាមេរិក បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកឱកាសវិនិយោគ និងពង្រឹងសេដ្ឋកិច្ចជាតិ

ក្នុងបេសកកម្មពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងស […]

រោងចក្រកែច្នៃគ្រាប់ជ័រ និងសម្ភារវេចខ្ចប់ខេត្តព្រះសីហនុ តម្លៃជាង ៥0ម៉ឺនដុល្លារ នឹងដំណើរការឆាប់ៗនេះ

គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រាប់ជ័រ និងសម្ភារវេចខ្ច […]

កម្ពុជាបន្តទទួលបានគម្រោងថ្មីចំនួន ១៣ ក្រោមទុនវិនិយោគប្រមាណ $៣២៣លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងចំនួន ១៣ បង្កើ […]

បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង […]

ខេត្តចំនួន ៥ ទទួលបានគម្រោងថ្មី ក្រោមទុនវិនិយោគ $១១១ លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានបន្តពិនិត្យពិភាក្សាលើសំណើសុំចុះប […]