Bentley Systems ណែនាំ API បើកចំហថ្មី និង Self-Service Tools សម្រាប់ Blyncsy Roadway Intelligence ដើម្បីពន្លឿនការអភិវឌ្ឍន៍កម្មវិធីច្នៃប្រឌិត
ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ជាក្រុមហ៊ុនផលិតកម្មវិធីសូហ្វែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខ បានប្រកាសពីការចាប់ផ្តើមក្របខណ្ឌ API បើកចំហថ្មីសម្រាប់ដំណោះស្រាយឆ្លាតវៃនៃកម្មវិធី Blyncsy Roadway របស់ខ្លួន។ API បើកចំហថ្មីនឹងអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ជាភាគីទីបី អ្នកប្រើប្រាស់ ឬអាជីវកម្មនានាអាចរួមបញ្ចូលយ៉ាងរលូនជាមួយនឹងដំណោះស្រាយវិភាគ Blyncsy និងការចូលទៅកាន់គណនីវិបផតថលនៃ Self-Service ថ្មីដែលនឹងបើកទូលាយនូវសារៈសំខាន់ និងភាពងាយស្រួល ព្រមទាំងអត្ថប្រយោជន៍ផ្តល់ជូនបន្ថែម។ នេះបើយោងតាម សន្និសីទផ្លូវការរបស់សមាគមដឹកជញ្ជូននៃរដ្ឋភាគឦសានរបស់សហរដ្ឋអាមេរិក – NASTO នៅញូវប៊្រុនស្វីស ញូវយ៉ក កាលពីថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2025។
ក្របខណ្ឌ API បើកចំហថ្មី មានគោលបំណងជួយពន្លឿនការបង្កើតថ្មី និងបន្ថែមតម្លៃនៃដំណោះស្រាយវិភាគរបស់ Blyncsy ក្នុងកម្មវិធី Bentley ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាជីវកម្មនានាទទួលបានការយល់ដឹងបន្ថែមអំពីផ្លូវថ្នល់ និងបង្កើតកម្មវិធីចម្រុះដែលជាគំនិតផ្តួចផ្តើមសម្រាប់ទីក្រុងឆ្លាតវៃ និងរៀបចំផែនការដឹកជញ្ជូនដល់ការអភិវឌ្ឍន៍យានយន្តស្វ័យប្រវត្តិ និងការគាំទ្រការគ្រប់គ្រងសេវាកម្មជួលរថយន្ត។
Blyncsy ផ្តល់អានុភាពជាមួយបច្ចេកវិទ្យា AI និងរូបភាពដែលមានច្រើនប្រភព ដើម្បីផ្តល់នូវការយល់ដឹងបន្ថែមសម្រាប់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ដំណោះស្រាយទាំងនេះអនុញ្ញាតឱ្យគេរកឃើញដោយស្វ័យប្រវត្តិ និងការវិភាគស្ថានភាពទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងលក្ខខណ្ឌផ្លូវថ្នល់ ដើម្បីពង្រឹងការថែទាំ ការសង្គ្រោះពេលជួបគ្រោះមហន្តរាយ និងផែនការដឹកជញ្ជូននានា។
API បើកចំហនឹងអនុញ្ញាតប្រើរូបភាពកាមេរ៉ារថយន្តដែលមនុស្សកំពុងប្រើប្រាស់ជាច្រើននៅតាមរថយន្ត រួមទាំងម៉ូដែលដែលអាចស្វែងរកផ្លូវថ្មើរជើង និងផ្លូវជិះកង់ រួមជាមួយលក្ខណៈពិសេសដែលមានស្រាប់ដូចជា ការស្គាល់បំណែកផ្លូវបែកបាក់ ឬរុក្ខជាតិ ឬសំរាមជាដើម។ ជាមួយមុខងារថ្មី ដែលអាចរកឃើញផ្លូវបន្ថែមនឹងគ្រោងដាក់បញ្ចូលសម្រាប់ដំណើរការនៅឆ្នាំ 2025នេះ។ API បើកចំហ និងវិបផតថល Self-Services នឹងផ្តល់នូវចំណុចប្រទាក់ជាមួយស្តង់ដារដើម្បីសម្រួលដំណើរការសម្រាប់ដៃគូ អ្នកអភិវឌ្ឍន៍ និងអង្គការនានាដើម្បីបញ្ចូលទិន្នន័យ Blyncsy របស់ Bentley ដោយផ្ទាល់ទៅក្នុងកម្មវិធី និងវេទិកាដែលមានស្រាប់ ដូចជា៖
- ចូលប្រើបរិបទព័ត៌មានដ៏ទូលំទូលាយអំពីផ្លូវថ្នល់ រួមទាំងទីតាំងហេដ្ឋារចនាសម្ព័ន្ធ លក្ខខណ្ឌផ្លូវ និងការកំណត់ស្ថានភាព និងភូមិសាស្រ្តទ្រព្យសម្បត្តិ។
- បង្កើនសមត្ថភាព Self-Services ដើម្បីងាយស្រួលគ្រប់គ្រងការចូលប្រើ និងការប្រើប្រាស់ Blyncsy របស់ Bentley ដោយផ្អែកលើតម្រូវការជាក់លាក់។
លោក Mark Pittman នាយកជាន់ខ្ពស់នៃ Transportation AI នៅ Bentley បាននិយាយថា “Bentley Systems ប្តេជ្ញាក្នុងការពន្លឿនការបង្កើតថ្មីនៅក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដឹកជញ្ជូន និងធ្វើឱ្យការយល់ដឹងដែលជំរុញដោយទិន្នន័យកាន់តែងាយស្រួល និងអាចចូលដំណើរការបានដោយរួមបញ្ចូលគ្នាសម្រាប់អ្នកប្រើប្រាស់ទទួលព័ត៌មានកាន់តែទូលំទូលាយ” ។ “យើងរំពឹងថា API បើកចំហថ្មីរបស់យើងនឹងបំបែកឧបសគ្គ និងជំរុញកិច្ចសហការកាន់តែស៊ីជម្រៅ ជំរុញការច្នៃប្រឌិត ហើយទីបំផុត វានឹងរួមចំណែកដល់ប្រព័ន្ធដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងរឹតតែមានប្រសិទ្ធភាពនៅទូទាំងពិភពលោក។”
ក្របខណ្ឌ API បើកចំហរ និងឧបករណ៍ Self-Sevice ឥឡូវនេះមាននៅលើ គេហទំព័រ Blyncsy របស់ Bentley ។
អំពី Bentley Systems
នៅជុំវិញពិភពលោក អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធពឹងផ្អែកលើកម្មវិធីរបស់ Bentley Systems ដើម្បីជួយពួកគេក្នុងការរចនាប្លង់ សាងសង់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ និងមានភាពធន់ជាងមុនដូចជាការគ្រប់គ្រងធនធានទឹក ថាមពល ទីក្រុង និងអ្វីៗជាច្រើនទៀត។ Bentley System ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1984 ដោយវិស្វករសម្រាប់វិស្វករ ដែលក្រុមហ៊ុន Bentley គឺជាដៃគូនៃជម្រើសសម្រាប់ក្រុមហ៊ុនវិស្វកម្ម និងម្ចាស់ប្រតិបត្តិករទូទាំងសាកលលោក ជាមួយនឹងកម្មវិធីដែលគ្របដណ្តប់គ្រប់ចំណោទវិស្វកម្ម ឧស្សាហកម្ម និងគ្រប់ដំណាក់កាលនៃវដ្តជីវិតហេដ្ឋារចនាសម្ព័ន្ធ។ តាមរយៈដំណោះស្រាយឌីជីថលភ្លោះរបស់យើង យើងជួយអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធទទួលបានតម្លៃនៃទិន្នន័យរបស់គេដើម្បីបំប្លែងជាបទពិសោធន៍សម្រាប់ការគ្រប់គ្រងគម្រោង និងការប្រើប្រាស់ទ្រព្យសម្បត្តិ។
© 2025 Bentley Systems, Incorporated. Bentley, the Bentley logo, and Blyncsy are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
Bentley Press: Chris Phillips, PR@news.bentley.com
អ្នកវិនិយោគ Bentley: Eric Boyer, IR@bentley.com
- Video Advertisement -