រដ្ឋ និងឯកជន ប្តេជ្ញារួមគ្នាកាត់បន្ថយប្រើថាមពលក្នុងអគារពាណិជ្ជកម្មឱ្យបាន ២៥% នៅឆ្នាំ២០៣០

ក្រសួងបរិស្ថាន និងក្រុមហ៊ុន សិវែ (Sevea)​ បានប្រកាសពីការដាក់ឱ្យដំណើរការជាផ្លូវការនៃកម្មវិធីថាមពលឆ្លាតវៃ(PowerWise) ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលនៅក្នុងអគារពាណិជ្ជកម្មចំនួន ២៥ភាគរយ នៅឆ្នាំ២០៣០។ នេះបើតាមឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានថ្លែងឱ្យដឹង ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម បានថ្លែងថា កម្មវិធីនេះ ជាការផ្តួចផ្តើមគំនិត និងត្រួសត្រាយផ្លូវ ដើម្បីពន្លឿនប្រសិទ្ធភាពថាមពលនៅក្នុងវិស័យពាណិជ្ជកម្មរបស់កម្ពុជា។ កម្មវិធីនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវគោលដៅដ៏មានមហិច្ឆតាក្នុងឆ្នាំ២០៥០របស់ប្រទេសកម្ពុជា តាមរយៈការអនុវត្តគោលនយោបាយប្រសិទ្ធភាពថាមពលជាតិ ការប្រកួតប្រជែងគាំទ្រដោយផ្ទាល់ដល់គោលបំណងកាត់បន្ថយថាមពល នៅក្នុងអគារពាណិជ្ជកម្ម។

ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងបន្ថែមថា «គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចគួរឱ្យកត់សម្គា​ល់​ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះនិរន្តរភាពបរិស្ថានផងដែរ។ អគារដែលចូលរួមអាចសម្រេចបាននូវការសន្សំការចំណាយយ៉ាងច្រើនដោយបង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពល ដែលជាការរួមចំណែ​​​កដល់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ»។

កម្មវិធី PowerWise នឹងជំរុញឲ្យមានការចូលរួម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនពាណិជ្ជកម្ម ឬអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣០ នៅទូទាំងប្រទេសកម្ពុជា។

គម្រោងនេះគាំទ្រដោយផ្ទាល់ដល់សូចនាករប្រកបដោយមហិច្ឆតារបស់កម្ពុជា ក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពលនៅក្នុងអគារពាណិជ្ជកម្មចំនួន ២៥ភាគរយ នៅឆ្នាំ២០៣០ ដូចដែលបានចែងនៅក្នុងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល (NEEP) ២០២២-២០៣០។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley Systems ឈ្នះពានរង្វាន់គ្រប់គ្រងប្រកបដោយនិរន្តរភាពប្រចាំឆ្នាំ 2025

Bentley និងអ្នកប្រើប្រាស់របស់ខ្លួនបានទទួលស្គាល់វិធីសាស្ […]

ជប៉ុនស្នើកម្ពុជា សិក្សាទីតាំងចំនួន២កន្លែង សម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង

  ក្រោយវិទ្យាស្ថាន(ERIA) បានបង្ហាញផែនការបង្កើតតំបន […]