រៀតណាម ប្រកាសសង់​ព្រលាន​យន្តហោះដ៏ធំ១លើផ្ទៃដី ៧២០ហិកតា អាចផ្ទុកអ្នកដំណើរបានរហូតដល់ ១០លាននាក់

អាជ្ញាធរ ខេត្ត Ninh Binh ភាគខាងជើងនៃប្រទេសវៀតណាមបានប្រកាសពីផែនការ អភិវឌ្ឍសង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយលាតសន្ធឹងលើផ្ទៃដីទំហំ ៧២០ហិកតា និងមានសមត្ថភាពអាចផ្ទុកអ្នកដំណើរបានរហូតដល់ ១០លាននាក់ក្នុងមួយឆ្នាំ នៅពេលបើកប្រតិបតិ្តការ។ គម្រោងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រាប់បម្រើដល់ឧស្សាហកម្មទេសចរណ៍ដែលកំពុងរីកចម្រើនខ្លាំងនៅក្នុងតំបន់។

បើតាមផែនការអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងមានទីតាំងស្ថិតនៅតំបន់ Liem Tuyen ward មានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅទីក្រុងហាណូយ និង ៨៥គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន Hai Phong និង Thanh Hoa ។

អាកាសយានដ្ឋានថ្មីនេះ នឹងត្រូវសាងសង់ជាប្រភេទ 4E ដែលមានសមត្ថភាពផ្ទុកយន្តហោះខ្នាតធំប្រភេទ Boeing787 និង Airbus។ គម្រោងមួយនេះត្រូវបានគេមើលឃើញថាជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងការពង្រីកវិស័យទេសចរណ៍នៅក្នុងតំបន់ដីសណ្តភាគខាងជើងនៃប្រទេសវៀតណាម។ ក្រោយពេលសាងសង់ចប់ ត្រូវបានគេរំពឹងថា អាកាសយានដ្ឋានថ្មីនេះ នឹងអាចជួយកាត់បន្ថយសម្ពាធរបស់អាកាសយានដ្ឋានផ្សេងៗទៀតដែលមានស្រាប់ផងដែរ។

យ៉ាងណាក៏ដោយ អាជ្ញាធរ Ninh Binh បាន ដាក់បញ្ចូលគម្រោងសង់ព្រលានយន្តហោះមួយនេះក្នុងផែនការអភិវឌ្ឍន៍ជាតិឆ្នាំ ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យរយៈពេលវែងរហូតដល់ឆ្នាំ ២០៥០ រួចរាល់ហើយ។ គួរបញ្ជាក់ថា ក្នុងឆមាសទី១ នៃឆ្នាំ២០២៥ នេះ ខេត្ត Ninh Binh បានស្វាគមន៍ភ្ញៀវទេសចរជាង ៧,២លាននាក់ សម្រេចបានជិត ៨០% នៃផែនការប្រចាំឆ្នាំរបស់ខ្លួន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

១០ ខែ ឆ្នាំនេះ ៖ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស រហូតជាង ៥,៦លាននាក់ កើន១៤%

ក្នុងរយៈ១០ខែ ចាប់ពីខែមករា ដល់ឆ្នាំ២០២៥ នៃឆ្នាំ២០២៥ កម្ព […]

អាកាសយានដ្ឋានអន្តរជាតិតេជោ បើកដំណើរការជាផ្លូវការហើយ!

ក្រោយទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ពេលនេះរដ្ឋាភិបាលបានបើកដំណ […]

រដ្ឋសម្រចជោគជ័យក្នុងការសាកល្បងការហោះហើរសាកលើកដំបូងនៅព្រលានយន្តហោះតេជោ

អាកាសយានដ្ឋានអន្តរជាតិតេជោ បានត្រៀមខ្លួនរួចជាស្រេចក្នុង […]