ក្រុមហ៊ុនជប៉ុនកំពុងសម្លឹងរកឱកាសវិនិយោគលើវិស័យទោចក្រយានយន្តអគ្គិសនីនៅកម្ពុជា

ក្រុមហ៊ុនជប៉ុន MITSUI កំពុងស្វែងរកឱកាសវិនិយោគលើវិស័យយានយន្តអគ្គិសនី ដោយផ្តោតជាពិសេសលើរ៉ឺម៉កកង់បីអគ្គិសនី និងទោចក្រក្រយានយន្តអគ្គិសនីផ្សេងៗទៀត។ នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូក្រុមហ៊ុន MITSUI នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ គណៈប្រតិភូបានកោតសរសើរចំពោះកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងបានស្វែងយល់អំពីអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីបន្ស៊ីជាមួយយុទ្ធសាស្ត្ររយៈពេលវែងរបស់ក្រុមហ៊ុន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន MITSUI បានបន្ថែមថា ក្រុមហ៊ុនខ្លួនមានប្រតិបត្តិការអាជីវកម្មនៅទូទាំងពិភពលោក ដែលរួមមានគម្រោងផ្គត់ផ្គង់ទឹកស្អាតនៅក្នុងប្រទេសថៃ ហ្វីលីពីន និងម៉ិកស៊ិកូ។ គណៈប្រតិភូក៏បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យយានយន្តអគ្គិសនី ជាពិសេសរ៉ឺម៉កកង់បី និងទោចក្រក្រយានយន្តអគ្គិសនី។

លើសពីនេះទៀត ក្រុមហ៊ុន MITSUI ក៏បានជម្រាបជូនអំពីប្រតិបត្តិការអាជីវកម្មយានយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដោយលើកឡើងថាអាចជាគំរូសក្តានុពលសម្រាប់ការវិនយោគនៅកម្ពុជានាពេលអនាគត។

ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគម្រោងរបស់ក្រុមហ៊ុន និងបានលើកឡើងថា៖ “រាជរដ្ឋាភិបាលកម្ពុជាលើកទឹកចិត្តដល់ការវិនិយោគលើវិស័យយានយន្តអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់ រួមទាំងស្ថានីយ៍សាកថ្ម។”

ដោយឡែកចំពោះវិស័យទឹកស្អាតវិញ ឯកឧត្តមបានលើកឡើងថា៖ “នៅក្នុងវិស័យទឹកស្អាត កម្ពុជាត្រូវការក្រុមហ៊ុនដែលមានចក្ខុវិស័យរយៈពេលវែង ដើម្បីវិនិយោគលើប្រតិបត្តិការខ្នាតធំ។ ខណៈដែលការវិនិយោគក្នុងវិស័យនេះអាចត្រូវការរយៈពេលយូរដើម្បីទទួលបានប្រាក់ចំណេញ នេះជាការវិនិយោគដែលមានស្ថេរភាព និងសុវត្ថិភាព។ រាជរដ្ឋាភិបាលកម្ពុជានឹងជួយក្រុមហ៊ុនទាក់ទងនឹងប្រភពទឹក និងផ្តល់ការគាំទ្រផ្នែកច្បាប់ និងបទបញ្ញត្តិនានា។”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលបន្តលើកទឹកចិត្តពិសេសដល់ខេត្តព្រះសីហនុ លើគម្រោងវិនិយោគជិត ៨ពាន់លានដុល្លារ

រដ្ឋាភិបាលបានបន្តលើកទឹកចិត្តជាពិសេសដល់ខេត្តព្រះសីហនុ សម […]

កម្ពុជា-អាមេរិក បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកឱកាសវិនិយោគ និងពង្រឹងសេដ្ឋកិច្ចជាតិ

ក្នុងបេសកកម្មពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងស […]

រោងចក្រកែច្នៃគ្រាប់ជ័រ និងសម្ភារវេចខ្ចប់ខេត្តព្រះសីហនុ តម្លៃជាង ៥0ម៉ឺនដុល្លារ នឹងដំណើរការឆាប់ៗនេះ

គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រាប់ជ័រ និងសម្ភារវេចខ្ច […]

កម្ពុជាបន្តទទួលបានគម្រោងថ្មីចំនួន ១៣ ក្រោមទុនវិនិយោគប្រមាណ $៣២៣លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងចំនួន ១៣ បង្កើ […]

បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង […]

ខេត្តចំនួន ៥ ទទួលបានគម្រោងថ្មី ក្រោមទុនវិនិយោគ $១១១ លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានបន្តពិនិត្យពិភាក្សាលើសំណើសុំចុះប […]