ចិនចង់ជួយកម្ពុជាអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)ទំនើបថ្មីចុងក្រោយ

ប្រតិភូទីក្រុង Beihai នៃតំបន់ស្វយ័តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន បានមកស្វែងរកកិច្ចសហការជាមួយក្រសួងទេសចរណ៍ ដើម្បីជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ការអភិវឌ្ឍទេសចរណ៍កម្ពុជាឱ្យកាន់តែខ្លាំងឡើង។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តី ជាមួយលោកស្រី Zeng Ling អភិបាលរងក្រុង Beihai នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

លោកស្រី Zeng Ling អភិបាលរងក្រុង Beihai បានឱ្យដឹងថា ជំនួបនេះ គឺដើម្បីពិភាក្សាការងារ លើសំណើសុំកិច្ចសហការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន Xinyi Holding ក្នុងការចូលរួមជាមួយក្រសួងទេសចរណ៍លើការងារឌីជីថលលូបនីយកម្ម តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលមានឈ្មោះ Enowa ក្នុងការអភិវឌ្ឍប្រព័ន្ធឌីជីថលលើការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជា និងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់កម្ពុជា ជាពិសេសគឺប្រាសាទអង្គរវត្តដល់ភ្ញៀវទេសចរចិន និងអន្តរជាតិ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងគម្រោងដ៏ល្អរបស់ទីក្រុង Beihai និងក្រុមហ៊ុនដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សំបូរបែប និងកាលានុវត្តវិនិយោគរបស់កម្ពុជាតាមរយៈការជួយផ្សព្វផ្សាយដោយប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដ៏ពេញនិយមរបស់ក្រុមហ៊ុន ពិសេសគឺការចូលរួមដ៏សំខាន់លើការងារឌីជីថលលូបនីយកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ នេះ។

គួររំលឹកទៀតថា ក្នុងឆមាសទី១នៃឆ្នំា២០២៥នេះ ឧស្សាហកម្មទេសចរណ៍កម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈគ្រឹះស្ថានអង្គរបានបង្ហាញពីចំណូលរបស់ខ្លួនជាង ២៧លានដុល្លារ បានមកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានល្បីៗ។ កំណើនដ៏ខ្លាំងខ្លានេះត្រូវបានកើនឡើងស្របពេលដែលប្រទេសកម្ពុជាមានចំនួនអ្នកដំណើរជាង ៣,៤លាននាក់ បានឆ្លងកាត់តាមអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់ខ្លួន ពោលគឺកើន ១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ (Read more)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]