ធនាគារជាតិកម្ពុជា៖ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆមាសទី១-២០២៥ សម្រេចបាន ៥,៩%

ក្នុងឆមាសទី១ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៥ សម្រេចបានក្នុងរង្វង់ ៥,៩% បើទោះបីជាកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅខ្លាំងក៏ដោយ។

បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា NBC ក្នុងឆមាសទី១ ដែលបានចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា បានលើកឡើងថា៖ “ទោះស្ថានភាពសេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ក្តី ប៉ុន្ថែក្នុងឆមាសទី១ ២០២៥នេះ កំណើនសេដ្ឋកិច្ចកម្ពុជាសម្រេចបានក្នុងអត្រា ៥,៩%។ កំណើននេះ ត្រូវបានជំរុញឡើងដោយសារការកើនឡើងនៃវិស័យកម្មន្តសាល ទេសចរណ៍ និងកសិកម្ម”។

ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា វិស័យកម្មន្តសាលនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយមានកំណើន ៩,៥%។

សម្រាប់វិស័យទេសចរណ៍ ក៏នៅតែបន្តមានកំណើនដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃភ្ញៀវអន្តរជាតិ និងទេសចរក្នុងស្រុក។ កំណើននេះ ត្រូវបានគាំទ្រដោយការអភិវឌ្ឍហេដ្ឋារចនា-សម្ព័ន្ធសំខាន់ៗ និងការតភ្ជាប់ជើងហោះហើរ ត្រង់ជាមួយបណ្តាប្រទេសនានា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ធំៗដែលចូលរួមទាក់ទាញ អ្នកទស្សនា។

ចំពោះ វិស័យកសិកម្មបន្តទទួលបានកំណើន ១,២% គាំទ្រដោយកំណើនផលដំណាំ និង ធនធានជលផល។

យ៉ាងណាមិញ វិស័យអចលនទ្រព្យនៅកម្ពុជាបន្តមានកំណើនទាប ០,៨ភាគរយ។ ការណ៍នេះ ដោយសារការធ្លាក់ចុះនៃថ្លៃ និងទំហំឥណទាន សម្រាប់លំនៅឋាន ស្របពេលដែលការវិនិយោគផ្ទាល់បរទេសក្នុងវិស័យនេះធ្លាក់ចុះ។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា សន្ទស្សន៍ថ្លៃ លំនៅឋាន (RPPI) បានថយចុះជាមធ្យម ៣,៦% ដែលក្នុងនោះនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានថយ ៣,៦%និង ៧,១% រៀងគ្នា។

ជាមួយគ្នានេះ ទំហំឥណទានសម្រាប់លំនៅឋានក៏បានថយចុះប្រមាណ ១៧,២%។

ចំណែកឯ អត្រាអតិផរណាមានកម្រិត ៣,៥% ដែលបណ្តាលមកពីកំណើនថ្លៃក្រុមម្ហូបអាហារ និងអតិផរណាស្នូល ខណៈថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈបានថយចុះ។

សរុបមក ខណៈពេលដែលសេដ្ឋកិច្ចកម្ពុជាបង្ហាញពីការរីកចម្រើនជាវិជ្ជមាន បញ្ហាប្រឈមក្នុងវិស័យអចលនទ្រព្យ និងការកើនឡើងអតិផរណាបង្ហាញពីភាពស្មុគស្មាញដែលប្រទេសជាតិកំពុងប្រឈមមុខនឹងការឆ្ពោះទៅមុខ។ ធនាគារជាតិនៃកម្ពុជាបន្តតាមដានការវិវត្តន៍ទាំងនេះយ៉ាងដិតដល់ នៅពេលដែលសេដ្ឋកិច្ចឈានទៅរកស្ថានភាពពិភពលោកមិនច្បាស់លាស់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្ម […]

កម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសក […]

កត្តាធំ៣ IMF បន្ទាបការ​ព្យាករ​អត្រា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៦ មក​នៅត្រឹម​​ ៤,០%

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាប​​ការ​ព្យាករ​ […]

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ មកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានមកសិក្សាស្វែងយល់ពីសក […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]