ក្រុមហ៊ុនធំៗ២ មកពីចិន គ្រោងពង្រីករោងចក្រកែច្នៃផ្លែឈើនៅកម្ពុជា

ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd និងក្រុមហ៊ុន Zhongbao (Cambodia) Food Co., Ltd របស់ចិន មានគម្រោងពង្រីករោងចក្រកែច្នៃផ្លែឈើនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សារវាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនទាំងពីរ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ គណៈប្រតិភូ ក្រុមហ៊ុនខាងលើ បានឱ្យដឹងថា គោលបំណងនៃជំនួបនេះ ដើម្បីពិភាក្សាការងារអំពីបច្ចុប្បន្នភាពនៃការកែច្នៃ និងការនាំចេញផលិតផលកសិកម្មកម្ពុជា និងស្នើសុំការគាំទ្របន្ថែមពីក្រសួងពាណិជ្ជកម្មលើគម្រោងរបស់ក្រុមហ៊ុនក្នុងការពង្រីករោងចក្រកែច្នៃ និងការចុះអនុស្សារណៈនៃការយោគយល់គ្នាលើការទិញ-លក់ដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។

ជុំវិញរឿងនេះ លោកស្រី ចម និម្មល បានគាំទ្រសម្រាប់គម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិកម្មខាងលើ ដែលនេះជាការចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងទិសដៅធ្វើពិពិធកម្មទីផ្សារសម្រាប់កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ លោកជំទាវ ក៏ណែនាំបន្ថែមពាក់ព័ន្ធនឹងទីផ្សារសក្តានុពលផ្សេងទៀត ដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ដែលយន្តការសំខាន់ៗទាំងនេះសំដៅដល់ការលើកកម្ពស់សមត្ថភាពផលិតនិងកែច្នៃ និងភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។

តាមរយៈជំនួបនោះ ក្រសួងពាណិជ្ជកម្ម រំពឹងថា សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសមត្ថភាពអ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញ សំដៅជំរុញការនាំចេញ បង្កើនចំណែកទីផ្សារ និងកិត្យានុភាពរបស់កម្ពុជាលើទីផ្សារអន្តរជាតិ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-វៀតណាម ប្រកាសរួមគ្នាជំរុញកិច្ចសហការលើផលិតកម្មកែច្នៃអាហារសមុទ្រ

កម្ពុជា-វៀតណាម នឹងរួមគ្នាជំរុញកិច្ចសហការលើផលិតកម្មអាហារ […]

ក្រុមហ៊ុនអឺរ៉ុបចំនួន៣ បានមកបង្ហាញនូវបច្ចេកវិទ្យាដ៏ទំនើបក្នុងការកែច្នៃផលិតផលរបស់កម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនការកែច្នៃផល […]

សិប្បកម្មផលិតប្រហុកម្សៅនៅកម្ពុជា បើកដំណើរការជាផ្លូវការហើយ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ពោធបើកឱ្យដំណ […]

កម្ពុជា-ម៉ាឡេស៊ី សម្រេចរួមគ្នាជំរុញការវិនិយោគលើឧស្សហកម្មកែច្នៃអាហារហាឡាល់

កម្ពុជា-ម៉ាឡេស៊ី សម្រេចរួមគ្នាពង្រឹងទំនាក់ទំនងទ្វេរភាគី […]

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្ព […]