ក្រុមហ៊ុនជប៉ុន Yazaki ប្រកាសថាចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត
ក្រុមហ៊ុន Yazaki ជាក្រុមហ៊ុនជប៉ុន មានមូលដ្ឋានផលិ […]
ក្រុមហ៊ុន WEIDE (CAMBODIA) INTELLIGENCE TECHNOLOGY CO., LTD. បង្ហាញពីផែនការវិនិយោគរបស់ខ្លួន ដោយចង់បង្កើតរោងចក្រ ផលិត និងដំឡើងគ្រឿងអេឡិចត្រូនិកនៅខេត្តកណ្តាល ដើម្បីជំរុញសេដ្ឋកិច្ចខេត្តឱ្យកាន់តែប្រសើរបន្ថែមទៀត។
លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានឱ្យដឹងថា កាលព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ មន្ទីរពាក់ពន័ និងមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រ ផលិត និងដំឡើងគ្រឿងអេឡិចត្រូនិក របស់ក្រុមហ៊ុនដែលមានទីតាំងស្ថិតនៅសួនឧស្សាហកម្ម សមានា នវានុវត្តន៍ និងបច្ចេកវិទ្យា អគារ ឧស្សាហកម្ម និងពាណិជ្ជកម្ម A1 ជាន់ទី 1-6 ផ្លូវជាតិលេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការចូលរួមពី មន្ទីរពាក់ពាន់ និង មន្ត្រីជំនាញផងដែរ។
លោកបន្តថា នៅពេលរោងចក្រនេះ បើកដំណើរការ នឹងមានតម្រូវការកម្លាំងពលកម្មសរុប ៤៥០កន្លែង ក្នុងនោះរួមមាន៖ ផ្នែកគ្រប់គ្រង, វិស្វករ, អ្នកបច្ចេកទេស, ទីប្រឹក្សា, បុគ្គលិកការិយាល័យ, បុគ្គលិកជំនាញ និងបុគ្គលិកគ្មានជំនាញ ចំនួន១៧០នាក់។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៥ មានគម្រោងវិនិយោគរហូតដល់ទៅ ៤៤០គម្រោង ត្រូវបានអនុម័ត ក្នុងទំហំទុនវិនិយោគប្រមាណ ៦,៧ពាន់លានដុល្លារ។ ចំនួនគម្រោងដែលបានអនុម័តក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៥នេះ ជាតួលេខដែលច្រើនជាងរយៈពេល ១២ខែពេញ នៃឆ្នាំ២០២៤ ហើយក៏ជាតួលេខខ្ពស់ជាងគេបំផុតក្នុងកំណត់ត្រាប្រវត្តិការងារជាង៣០ឆ្នាំ បន្ទាប់ពីបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ (អានបន្ថែម)