កម្ពុជា-ចិន ប្រកាសរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍ និងលើកកម្ពស់វិស័យភស្តុភារកម្ម

ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនចិន Zhejiang Seaport Logistics Group Co., LTD. ប្រកាសរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍនិងលើកកម្ពស់វិស័យភស្តុភារកម្មនៅកម្ពុជាឱ្យកាន់តែប្រសើរ។

នេះបើយោងតាមការប្រកាសរបស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ ក្នុងជំនួបជាមួយក្រុមហ៊ុនខាងលើ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម បានឱ្យដឹងថា ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាការងារ និងស្វែងយល់ពីសក្តានុពលទីផ្សារក្នុងវិស័យភស្តុភារកម្ម ឱកាសវិនិយោគលើវិស័យភស្តុភារកម្មនៅកម្ពុជា និងការបង្កើតកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជនក្នុងការអភិវឌ្ឍនិងលើកកម្ពស់វិស័យភស្តុភារកម្មនៅកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើក្រុមហ៊ុន Zhejiang ឱ្យបន្តសហការជាមួយជំនាញបច្ចេកទេសរបស់ក្រសួង ដើម្បីជួយគាំទ្រការអភិវឌ្ឍន៍វិស័យភស្តុភារកម្មនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និងការលើកកម្ពស់វិស័យភស្តុភារកម្មឱ្យកាន់តែរីកចម្រើនផងដែរ។

ទន្ទឹមគ្នានេះដែរ ក្រសួងសាធារណការ ក៏បានរំលេចពីទិសដៅគោលនយោបាយ និងផែនការអភិវឌ្ឍន៍​នានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគាំទ្រ​ដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែប្រែកម្ពុជា​ជាប្រទេសមាន​ចំណូលកម្រិតមធ្យម​នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងនោះ ក៏មានផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ សម្រាប់ការអភិវឌ្ឍគម្រោងផ្លូវថ្នល់ ផ្លូវដែក ផ្លូវល្បឿនលឿន ផ្លូវទឹក​ និងជាពិសេសការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា និងផែនការមេអភិវឌ្ឍន៍ផ្លូវទឹក និងកំពង់ផែនៅកម្ពុជា។

ក្រុមប្រឹក្សាជាតិភស្ដុភារកម្ម កាលពីថ្ងៃទី២០ ខែកុម្ភៈ ធ្លាប់បានឱ្យដឹងថា ដើម្បីពិនិត្យវឌ្ឍនភាពនៃផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកប្រភពហិរញ្ញវត្ថុប្រមាណជិត ៤០ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធអាទិភាពចំនួន​១៧៤គម្រោង។

ភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងចិននេះ ត្រូវបានគេរំពឹងថាមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវវិស័យភ័ស្តុភារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ទូលំទូលាយរបស់ប្រទេស និងការតភ្ជាប់ក្នុងតំបន់ផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-តួកគី រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន និងសម្រួលនិតិវិធីតាមច្រករបៀង

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ជាមួយក្រសួងដឹកជញ្ជូ […]

បដិវត្តន៍មធ្យោបាយធ្វើដំណើរ៖ ក្តីស្រមៃនៃ Hyperloop ពីទីក្រុងញូវយ៉ក ទៅទីក្រុងឡុងដ៍

ពិភពលោកកំពុងព្យាយាមឥតឈប់ឈរដើម្បីស្វែងរកមធ្យោបាយសម្រាប់ក […]

ក្រុមហ៊ុន Integrated  ចង់វិនិយោគក្នុងវិស័យភស្ដុភារកម្មរបស់កម្ពុជា

ក្រុមហ៊ុន Integrated Logistics Asia, KLN ដែលជាក្រុមហ៊ុន […]

កាណាដា កំពុងស្វែងរកការវិនិយោគក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា

  ក្រុមបេសកកម្មពាណិជ្ជកម្មកាណាដា បានមកស្វែងរកឱកាសវ […]