ក្នុងរយៈពេល៧ខែ ​​​​ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្តរជាតិ កើនដល់ជាង $៣៦ពាន់លាន

ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសសំខាន់ៗនៅលើពិភពលោក បានកើនដល់ប្រមាណជាង ៣៦ពាន់លានដុល្លារ ស្មើនឹង ១៦,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កាលពេលថ្មីៗនេះ។

ប្រភពដដែលនេះ បានឱ្យដឹងថា ទំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសំខាន់ៗ មានទំហំទឹកប្រាក់ប្រមា​ណជាង ១៧ពាន់លានដុល្លារ កើនឡើង ១៦,២% ខណៈការនាំចូលមានទំហំប្រមាណជាង ១៩ពាន់លានដុល្លារ​ កើនឡើង ១៦,៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

បន្ថែមពីនេះ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសសំខាន់ៗរួមមានជាមួយចិន មានទំហំទឹកប្រាក់ប្រមាណជាង ១១ពាន់លានដុល្លារ កើនឡើងជាង ២៦% ខណៈជាមួយអាមេរិក មានទំហំទឹកប្រាក់ប្រមាណជាង ៧ពាន់លានដុល្លារ កើនឡើង ២៥,៨%។

ការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងដំណើរការពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជាបានបង្ហាញនូវទស្សនវិស័យវិជ្ជមានសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនេះ ខណៈដែលប្រទេសនេះបន្តពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយនឹងសេដ្ឋកិច្ចពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្ម […]

កម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសក […]

កត្តាធំ៣ IMF បន្ទាបការ​ព្យាករ​អត្រា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៦ មក​នៅត្រឹម​​ ៤,០%

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាប​​ការ​ព្យាករ​ […]

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ មកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានមកសិក្សាស្វែងយល់ពីសក […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]