បច្ចុប្បន្ន នៅក្នុងខេត្តក្រចេះមានរោងចក្រ-សហគ្រាស ២៤៣កន្លែង, បង្កើតការងារបានជិត ២ម៉ឺនកន្លែង

គិតមកដល់ពេលនេះ នៅក្នុងខេត្តក្រចេះ មានរោងចក្រ-សហគ្រាសចំនួន ២៤៣កន្លែង បង្កើតការងារបានប្រមាណ ១៩.៣៩១នាក់។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ហេង សុថា អភិបាលរងខេត្តក្រចេះ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នៅថ្ងៃទី០១ កញ្ញា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម បានឱ្យដឹងថា ចំពោះវិស័យទេសចរណ៍ ខេត្តក្រចេះ មានទាំងតំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត-វប្បធម៌ធម្មជាតិ-សហគមន៍អេកូទេសចរណ៍ និងកែច្នៃ សរុបចំនួន ២៤កន្លែង។ ចំពោះវិស័យពាណិជ្ជកម្ម និងឧស្សាហ៍កម្ម-សិប្បកម្ម ខេត្តមួយនេះមានក្រុមហ៊ុន ១៦២កន្លែង, សហគ្រាស២២៧កន្លែង និងមានផែស្ងួតចំនួន ១កន្លែង។

ជាមួយគ្នានេះ ឯកឧត្តមបន្ថែមថា ខេត្តក្រចេះក៏មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១កន្លែងផងដែរ ខណៈវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមានរោងចក្រ សហគ្រាសចំនួន ២៤៣កន្លែង មានកម្មករនិយោជិកបម្រើការងារចំនួន ១៩.៣៩១នាក់ ក្នុងនោះមកពីបរទេសចំនួន ១.០៤២ នាក់។

ឯកឧត្តម បានបញ្ជាក់ទៀតថា ខេត្តក្រចេះមានផ្ទៃដីសរុប ១១.០៩៤ គីឡូម៉ែត្រការេ ចែកចេញជា ៧ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ៣២៧ភូមិ និងមានច្រកទ្វារព្រំដែនចំនួន២ ដែលកំពុងបម្រើដល់ការដឹកជញ្ជូន។ ចំពោះវិស័យកសិកម្ម-កសិឧស្សាហ៍កម្ម ខេត្តនេះមានក្រុមហ៊ុនវិនិយោគចំនួន ៤៨ក្រុមហ៊ុន មានកសិដ្ឋានចិញ្ចឹមគោសរុបចំនួន ២៤.០០០ក្បាល។ រីឯវិស័យរ៉ែ និងថាមពល ខេត្តនេះមានក្រុមហ៊ុន សហគ្រាស សរុបចំនួន៧២ និងមានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចំនួន ១ក្រុមហ៊ុន វិនិយោគដោយក្រុមហ៊ុនមកពីប្រទេសចិន។ ហើយការគ្រប់គ្រង និងចែកចាយអគ្គីសនីក្នុងខេត្ត មានគ្រប់គ្រាន់សម្រាប់តម្រូវការ បច្ចុប្បន្នគ្របដណ្តប់លើភូមិចំនួន ២៩៧ភូមិ ស្មើនឹង ៩០,៨៣% ។

តាមរយៈជំនួបខាងលើ ស្ថានទូរឥណ្ឌូនេស៊ី ក៏បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយខេត្តក្រចេះ តាមរយៈការពង្រឹងនិងពង្រីកការនាំចេញនិងនាំចូលទៅមក ដើម្បីជំរុញសេដ្ឋកិច្ចពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្ម […]

កម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសក […]

កត្តាធំ៣ IMF បន្ទាបការ​ព្យាករ​អត្រា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៦ មក​នៅត្រឹម​​ ៤,០%

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាប​​ការ​ព្យាករ​ […]

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ មកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានមកសិក្សាស្វែងយល់ពីសក […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]