អាកាសយានដ្ឋានអន្តរជាតិតេជោ បើកដំណើរការជាផ្លូវការហើយ!

ក្រោយទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ពេលនេះរដ្ឋាភិបាលបានបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ កម្រិត 4F ជាផ្លូវការនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះហើយ។

បើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់សម្តេចបវរធិបតី បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយ​ជាងមុន។

ប្រភពដដែលនេះ បានបន្ថែមថា កម្ពុជា បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិ​ត​អន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរតភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា។

ក្នុងថ្ងៃដាក់ឱ្យប្រតិបត្តិការនេះដែរ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6 611) ជាជើងហោះហើរដំបូងគេ ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ត្រូវបានកសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ ៤គីឡូម៉ែត្រ ជាមួយសមត្ថភាពទទួលអ្នកដំណើរជាង ១៥លាននាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥។

ក្នុងដំណាក់កាលទីពីរ ការបន្ថែមផ្លូវរត់ពីរបន្ថែមទៀតនឹងបង្កើនសមត្ថភាពទទួលអ្នកដំណើរបានរហូតដល់ ៣០លាននាក់ នៅឆ្នាំ២០៣០។

ដំណាក់កាលទីបី អាកាសយានដ្ឋាននេះនឹងពង្រីកបន្ថែមទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៤៥លាននាក់ នៅឆ្នាំ២០៥០។

គម្រោងមហិច្ឆិតានេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់វិស័យអាកាសចរណ៍របស់ខ្លួន និងការកែលម្អបទពិសោធន៍ក្នុងការធ្វើដំណើររបស់អ្នកដំណើររាប់លាននាក់។ នៅពេលដែលអាកាសយានដ្ឋានចាប់ផ្តើមប្រតិបត្តិការ អ្នកជំនាញក៏បានបង្ហាញសុទិដ្ឋិនិយមអំពីសក្តានុពលសម្រាប់កំណើនទេសចរណ៍ និងកំណើនសេដ្ឋកិច្ច ដែលត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

១០ ខែ ឆ្នាំនេះ ៖ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស រហូតជាង ៥,៦លាននាក់ កើន១៤%

ក្នុងរយៈ១០ខែ ចាប់ពីខែមករា ដល់ឆ្នាំ២០២៥ នៃឆ្នាំ២០២៥ កម្ព […]

រដ្ឋសម្រចជោគជ័យក្នុងការសាកល្បងការហោះហើរសាកលើកដំបូងនៅព្រលានយន្តហោះតេជោ

អាកាសយានដ្ឋានអន្តរជាតិតេជោ បានត្រៀមខ្លួនរួចជាស្រេចក្នុង […]

រៀតណាម ប្រកាសសង់​ព្រលាន​យន្តហោះដ៏ធំ១លើផ្ទៃដី ៧២០ហិកតា អាចផ្ទុកអ្នកដំណើរបានរហូតដល់ ១០លាននាក់

អាជ្ញាធរ ខេត្ត Ninh Binh ភាគខាងជើងនៃប្រទេសវៀតណាមបានប្រក […]