អាជ្ញាធរខេត្តកំពង់ឆ្នាំងប្រកាសស្វាគមន៍រោងចក្រធំ១ តម្លៃជាង ៦លានដុល្លារ

អាជ្ញាធរខេត្តកំពង់ឆ្នាំង ប្រកាសស្វាគមន៍រោងចក្រផលិតសម្ភារៈតុបតែងផ្សេងៗ ដែលផលិតពីដែក និងប្លាស្ទិក មានតម្លៃប្រមាណ ៦,២លានដុល្លារ ខណៈបច្ចុប្បន្នគម្រោងនេះទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួចរាល់ហើយ។

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញការអបអរសាទរដល់ប្រជាពលរដ្ឋស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យផ្សេងៗ ក្នុងទំហំទុនវិនិយោគប្រមាណ ៦,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥២៧កន្លែង។

គម្រោងវិនិយោគថ្មីនេះ មានទីតាំងស្ថិតនៅភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងវិនិយោគដោយ ក្រុមហ៊ុន BELLA VILLA (CAMBODIA) CO., LTD.។

គួរបញ្ជាក់ថា ​ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥  CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុប​ប្រមាណ ៧,២ ពាន់​លានដុល្លារ ក្នុងនោះចំនួនគម្រោងវិនិយោគបាន​កើនឡើង ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% ខណៈទុនវិនិយោគបាន​កើនឡើងប្រមាណ ២,៥ ពាន់​លានដុល្លារ ស្មើនឹង​ប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាទទួលបានគម្រោងថ្មី ៦០៩គម្រោង ក្នុងទុនវិនិយោគ $៩,៥ប៊ីលានដុល្លារ គិតត្រឹមខែវិច្ឆិកា ២០២៥

ការវិនិយោគដើមទុនសរុបកើនឡើងដល់ $៩,៥ ពាន់លានដុល្លារ នៅឆ្ន […]

ការវិនិយោគលើវិស័យសំណង់របស់កម្ពុជាកើនឡើងដល់ជាង $៧ពាន់លានដុល្លារ នៅឆ្នាំ២០២៥

ការវិនិយោគលើគម្រោងសំណង់កើនឡើងជិត ៧០% ដែល​ឆ្លុះ​បញ្ចាំង​ […]

បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង […]

កម្ពុជា ទទួលបានគម្រោងថ្មី ៨ មានទុនវិនិយោគជាង ៧៤លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៨បន្ថែមទៀត មា […]

ចិនបង្ហើបថា៖ ចង់វិនិយោគបង្កើតតំបន់សក្តានុពលទេសចរណ៍ តាមដងព្រែកជីកហ្វូណនតេជោ

ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (CRBC) ចាប់អារម្មណ៍លើក […]

រដ្ឋាភិបាលកម្ពុជាប្រកាសជាថ្មីក្នុងដាក់គោលដៅអភិវឌ្ឍព្រលានយន្តហោះភ្នំពេញ(ឬពោធិ៍ចិនតុង)

នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជាថ្មីថា អាកាស […]