ស្ថាប័ន២ រួមគ្នាពង្រឹង​សមត្ថភាពសហគ្រាសក្នុងស្រុក ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជនបទនៅកម្ពុជា

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បាន​ចុះ​ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរួមគ្នាពង្រឹងសមត្ថភាពសហគ្រាសនៅកម្ពុជា លើការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម សំដៅគាំទ្រសេដ្ឋកិច្ចជនបទឱ្យកាន់តែប្រសើរឡើង។

​ពិធី​ចុះ​ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ គឺធ្វើឡើងក្នុងក្របខណ្ឌនៃការ​គ្រប់គ្រង និងអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផល​កសិកម្ម(ASPIRE-AT)។MoU នេះ ត្រូវបានរៀបចំឡើង ដើម្បីបញ្ជាក់​អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​សភា​ពាណិជ្ជកម្មកម្ពុជា ដែលនៅក្នុងនោះ កម្មវិធី ASPIRE-AT នឹងជួយ​ពង្រឹង​សមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងការកែច្នៃ និង​ធ្វើ​ពាណិជ្ជ​កម្មផលិតផលកសិកម្ម។

នាឱកាសនោះ ក្រសួងកសិកម្ម និងសភាពាណិជ្ជ​កម្មកម្ពុជា បានចាត់ MoUនេះ គឺមានសារៈ​សំខាន់​នៃ​កិច្ច​សហការរវាងស្ថាប័នទាំង២ សំដៅផ្តល់ផលប្រយោជន៍​ជូន​គ្រប់តួអង្គ​នៃខ្សែ​ច្រវាក់​តម្លៃកសិកម្ម ដែលរួមមានកសិករ និងវិស័យឯកជន។

លើសពីនេះ ក្រសួងកសិកម្ម ក៏បានប្តេជ្ញាពីការ​យកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងវិស័យ ពោលគឺដើម្បីអភិវឌ្ឍវិស័យកសិកម្ម សំដៅរក្សាសន្តិសុខស្បៀងនៅក្នុង​ប្រទេស រួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ដោយការ​បញ្ចូល​​បច្ចេកវិទ្យាទំនើប និងគ្រឿងយន្ត។ ដើម្បីសម្រេចឱ្យបានជោគជ័យ កិច្ច​សហការជាមួយវិស័យឯកជន ជាកត្តាដ៏សំខាន់ ជាពិសេសនៅក្នុង​ស្ថាន​ភាព​​ដែលផលិតកម្មកសិកម្មមួយភាគធំត្រូវបានធ្វើ ដើម្បីលក់យកប្រាក់ ឬធ្វើ​ពាណិជ្ជកម្មជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-វៀតណាម ប្រែក្លាយច្រកទ្វារព្រំដែនម៉ឺនជ័យ-តឹនណាម ទៅជាច្រកទ្វារអន្តរជាតិ

ច្រកព្រំដែនម៉ឺនជ័យ-តាន់ណាំ ត្រូវបានដំឡើងកម្រិតជាច្រកទ្វ […]

កម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសក […]

ខេត្តកណ្តាលជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ ក្នុងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ខេត្តយុទ្ធសាស្ត្រមួយនេះជំរុញយុទ្ធនាការចុះឈ្មោះថ្នាក់ជាត […]

រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកា ៤០លានដុល្លារ ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវ​ក្នុងរដូវច្រូតកាត់

រដ្ឋាភិបាលកម្ពុជា បានបញ្ចេញទុនបន្ថែមចំនួន៤០លានដុល្លារ ក […]

ត្រឹមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី សម្រេចបានជិត ១ពាន់លានដុល្លារ

ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ីនៅតែបន […]

គម្រោងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៣៦% ហើយ

គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ព […]