កម្ពុជា បន្តទទួលបានគម្រោងថ្មីចំនួន ៥ មានទុន ៤៦លានដុល្លារ បោះទីតាំងនៅខេត្តចំនួន៣

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទទួលបានការស្នើសុំចុះបញ្ជីពីក្រុមហ៊ុនឯកជនលើគម្រោងវិនិយោគថ្មីចំនួន ៥គម្រោង ក្រោមទុនវិនិយោគប្រមាណ ៤៦លានដុល្លារ ដោយគ្រោងនឹងបោះទីតាំងខេត្តចំនួន៣។ នេះបើយោងតាម“កិច្ចប្រជុំរបស់CDC នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤៦លានដុល្លារ អាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ៤គម្រោង។

ឯកឧត្តមបន្តថា ចំពោះគម្រោងក្នុងវិស័យឧស្សាហកម្ម មាន៖ (ផលិតគ្រឿងសង្ហារិម, ផលិតឧបករណ៍លើកដាក់, ឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំ (ពីលោហៈធាតុ និងប្លាស្ទិក), ផលិតសម្ភារៈប្រើប្រាស់ និងតុបតែងលម្អក្នុងផ្ទះ (ធ្វើពីប្លាស្ទិក និងលោហៈធាតុ), និងផលិតសម្ភារៈកីទ្បា និងវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង គឺគម្រោងរោងចក្រកែច្នៃដំទ្បូងមី និងផលិតជី។

គម្រោងវិនិយោគទាំង៥ ខាងលើនេះ នឹងបោះទីតាំងនៅខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកំពង់ធំ។

គួររំលឹកថា ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ គឺ CDC សម្រេចចុះបញ្ជីគម្រោងវិនិយោគបានចំនួន ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុប​ប្រមាណ ៧,២ ប៊ី(ពាន់)​លានដុល្លារ ខណៈចំនួនគម្រោងវិនិយោគបាន​កើនឡើងចំនួន ២០៤គម្រោង ស្មើនឹងប្រមាណ ៧១% និងទុនវិនិយោគបាន​កើនឡើងប្រមាណ ២,៥ ពាន់​លានដុល្លារ ស្មើនឹង​ប្រមាណ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ (អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលបន្តលើកទឹកចិត្តពិសេសដល់ខេត្តព្រះសីហនុ លើគម្រោងវិនិយោគជិត ៨ពាន់លានដុល្លារ

រដ្ឋាភិបាលបានបន្តលើកទឹកចិត្តជាពិសេសដល់ខេត្តព្រះសីហនុ សម […]

កម្ពុជា-អាមេរិក បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកឱកាសវិនិយោគ និងពង្រឹងសេដ្ឋកិច្ចជាតិ

ក្នុងបេសកកម្មពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងស […]

រោងចក្រកែច្នៃគ្រាប់ជ័រ និងសម្ភារវេចខ្ចប់ខេត្តព្រះសីហនុ តម្លៃជាង ៥0ម៉ឺនដុល្លារ នឹងដំណើរការឆាប់ៗនេះ

គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រាប់ជ័រ និងសម្ភារវេចខ្ច […]

កម្ពុជាបន្តទទួលបានគម្រោងថ្មីចំនួន ១៣ ក្រោមទុនវិនិយោគប្រមាណ $៣២៣លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងចំនួន ១៣ បង្កើ […]

បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង […]

ខេត្តចំនួន ៥ ទទួលបានគម្រោងថ្មី ក្រោមទុនវិនិយោគ $១១១ លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានបន្តពិនិត្យពិភាក្សាលើសំណើសុំចុះប […]