ក្រុមហ៊ុនបារាំង ស្នើពិនិត្យលទ្ធភាពវិនិយោគលើការផលិតថាមពលអគ្គិសនីចេញពីសំរាម នៅកម្ពុជា

តំណាងក្រុមហ៊ុនបារាំងធំៗប្រមាណ៣០ បានមកប្រទេសកម្ពុជាដើម្បីស្វែងយល់អំពីឱកាសវិនិយោគថ្មីៗ ពិសេសស្នើសុំពិនិត្យលទ្ធភាពវិនិយោគលើគម្រោងថាមពលអគ្គិសនីចេញពីសំរាមសំដៅឈានទៅពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ នេះបើយោងតាមហ្វេសប៊ុករបស់ ស្ថានទូតបារាំងប្រចាំកម្ពុជា និងក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។

ស្ថានទូតបារាំងនៅកម្ពុជា បានឱ្យដឹងថា គណៈប្រតិភូតំណាងក្រុមហ៊ុនបារាំង មកទស្សនកិច្ចកម្ពុជា ក្នុងគោលបំណងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ស្តីពីចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការ និងកិច្ចសន្យានានានៅក្នុងវិស័យសំខាន់ៗ ដែលក្រុមហ៊ុនបារាំងមានចំណេះ និងជំនាញ ដើម្បីស្វែងយល់ពីលទ្ធភាពនៃការបង្កើតភាពជាដៃគូ សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន។

ទន្ទឹមគ្នានេះ បើតាមឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា និងក្រុមហ៊ុនបារាំង មកកាន់កម្ពុជា គឺបានស្នើសុំពិនិត្យលទ្ធភាពវិនិយោគគម្រោងថាមពលអគ្គិសនីចេញពីសំរាម អ៊ីដ្រូហ្សែននិងវារីអគ្គិសនី។

គួររំលឹកថា ក្នុងមួយខែសីហា ឆ្នាំ២០២៥នេះ កម្ពុជាបន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន៥១ ក្រោមទុនវិនិយោគសរុបរហូត ៦០៨លានដុល្លារ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។ CDC បន្តថា ក្នុងខែសីហានេះ ប្រភពទុនវិនិយោគដែលឈានមុខគេ រួមមាន៖១. កម្ពុជាមានជិត ៤៦%, ២. ចិនជិត ៤៤%, ៣. សិង្ហបុរីមានជាង ៦%, ៤. អង់គ្លេសមានជិត ៣%, កោះ Caymanមានជិត ២%, ៦. កោះ: British Virgin មានជិត ១% និងជប៉ុនមានជិត ១%៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជួបពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពង្រឹងវិស័យថាមពលនៅកម្ពុជា

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងពេល […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

៣ឆ្នាំចុងក្រោយនេះ ADB ផ្តល់ជំនួយប្រមាណ $៣៥០លាន អភិវឌ្ឍវិស័យថាមពលនៅកម្ពុជា

ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ជំនួយបច្ចេកទេសឥតសំណង និងសម […]

ចិន​សម្ពោធបើក​រោងចក្រផលិត​អ៊ីដ្រូសែនដ៏​ធំ​បំផុត​លើ​ពិភពលោក​នៅ​ម៉ុងហ្គោលី​

ស្ថិតក្នុងស្ថានភាពដែលកំពុង​រីក​ចម្រើន​ខ្លាំង​សម្រាប់វិស […]

ក្រុមហ៊ុន Beijing Scitech បង្ហាញចេតនាចង់វិនិយោគចម្រាញ់ប្រេងឆៅនៅកម្ពុជា

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងសេដ្ […]

តើឌីជីថលភ្លោះកំពុងបង្កើតអនាគតតភ្ជាប់ 5G យ៉ាងដូចម្តេច?

យើងមិនអាចមើលឃើញពីតថភាពទាំងស្រុងនោះទេ ប៉ុន្តែវាតែងតែចេញព […]