ក្រុមហ៊ុនចិន ចង់ពង្រីកការវិនិយោគលើវិស័យទេសចរណ៍មានលក្ខណៈច្នៃប្រឌិតបែបទំនើបនៅខេត្តសៀមរាប

ក្រុមហ៊ុន Yunnan Provincial Investment Holdings Group Co., Ltd (YIG), បានបង្ហាញពីបំណងចង់វិនិយោគលើគម្រោងវិនិយោគទេសចរណ៍ដ៏ធំទំនើប និងមានលក្ខណៈច្នៃប្រឌិតនៅខេត្តសៀមរាបនាពេលខាងមុខ ខណៈគម្រោងនេះ ក៏ទទួលបានការគាំទ្រពីក្រសួងទេសចរណ៍កម្ពុជាផងដែរ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Liu Minglin ប្រធានក្រុមហ៊ុន(YIG), លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Angkor International Airport Investment Co., Ltd. (AIAI) នៅទី១៥ ខែតុលា ឆ្នាំ២០២៥។

បើតាមក្រសួងទេសចរណ៍ នៅក្នុងជំនួបនោះ តំណាងក្រុមហ៊ុន YIG ដែលជាក្រុមហ៊ុនរដ្ឋចិនដ៏ធំ បានបញ្ជាក់ពីការបណ្តាក់ទុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិសៀមរាប ការអភិវឌ្ឍតំបន់ជុំវិញអាកាសយានដ្ឋានឱ្យក្លាយជាតំបន់វប្បធម៌ ទេសចរណ៍ និងពាណិជ្ជកម្មចំរុះ ក៏ដូចជាការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែមថ្មីប្រកបដោយការច្នៃប្រឌិត​​ បច្ចេកវិទ្យាខ្ពស់ចុងក្រោយ និងដំបូងគេបង្អស់នៅប្រទេសកម្ពុជា។

ជាលទ្ធផលនៃកិច្ចពិភាក្សានោះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងប្រធានក្រុមហ៊ុន YIG បានឯកភាពលើការអនុវត្តនូវយន្តការរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពលើគម្រោងវិនិយោគ និងការរាយការណ៍ពីស្ថានភាពភ្ញៀវទេសចរ និងអ្នកដំណើរតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបជាប្រចាំ ដើម្បីជំរុញវឌ្ឍនភាព នៃគម្រោងវិនិយោគឱ្យដំណើរការរលូន និងបានឆាប់រហ័ស បង្កើនការជឿជាក់រវាងគ្នា និងគ្នាលើកិច្ចសហប្រតិបតិ្តជាដៃគូអភិវឌ្ឍ និងការជួយគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរឱ្យបានទាន់ពេលវេលា។

គួររម្លឹកថា ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៥ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣.២៩១នាក់ កើនឡើង ២១% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកនៅក្នុងខែកក្កដា ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេសម្រាប់ប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥.៧២០នាក់បានទៅទស្សនាទីនោះ។ ស្ថានទូតបន្តថា ឆ្នាំ២០២៥ ត្រូវបានកំណត់ថា ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងពេញមួយឆ្នាំ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]