ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសបច្ចេកវិទ្យាថ្មីៗជាច្រើន នៅក្នុងសន្និសីទ Year in Infrastructure 2025 ដែលធ្វើឡើងកាលពីថ្ងៃទី ១៥ និង ១៦ តុលា នៅឯទីក្រុង Amsterdam។
លោក Julien Moutte ប្រធានផ្នែកបច្ចេកវិទ្យារបស់ Bentley Systems ថ្លែងសុន្ទរកថាក្នុងសុន្ទរកថាសំខាន់កាលពីថ្ងៃទី១៥ ខែតុលា ក្នុងអំឡុងពេលកម្មវិធីប្រកួតពានរង្វាន់ Year in Infrastructure 2025 និង Going Digital Awards។ (រូបថតដោយ Bentley Systems)
គំរូភាពពិតក្នុង Cesium ion៖ ការធ្វើការងារស្វ័យប្រវត្តិពេញលេញដែលប្រើ iTwin Capture ដើម្បីបង្កើតគំរូ 3D ដូចពិតនៃគម្រោងលើទីតាំងជាក់ស្ដែង
កម្មវិធី MicroStation 2025 និង Bentley Open Applications ឥឡូវនេះអាចប្រើបានជាមួយ 3D Tiles តាមរយៈ Cesium ដែលអនុញ្ញាតឱ្យវិស្វករបញ្ចូលបរិបទភូមិសាស្ត្រពិតៗ (ដូចជា Google Photorealistic 3D Tiles) ដោយផ្ទាល់ទៅក្នុងគម្រោងរចនារបស់ពួកគេ ដើម្បីពន្លឿនការងារ។
iTwin Engage៖ កម្មវិធីថ្មីមួយដែលបង្កើតបទពិសោធន៍ដ៏ស៊ីជម្រៅ ដោយប្រើ Cesium និងបច្ចេកវិទ្យា game engine ដើម្បីបង្កើត digital twins អន្តរកម្ម (interactive digital twins) សម្រាប់ពិនិត្យមើលការរចនា ការហាត់សមសាងសង់ និងការត្រួតពិនិត្យពីចម្ងាយ។
OpenSite+ (ការរចនាទីតាំង)៖ កម្មវិធីនេះប្រើប្រាស់ Generative AI សម្រាប់ការរចនាទីតាំងសំណង់។ ការប្រើកម្មវិធីនេះ នឹងជួយឱ្យគម្រោងបញ្ចាក់លឿនជាងមុនដល់ទៅ ១០ ដង។
SYNCHRO+ ៖ កម្មវិធីនេះគ្រប់គ្រងការដ្ឋានសំណង់ដែលដំណើរការដោយ AI និងប្រើ Cesium ដើម្បីទទួលបានបរិបទភូមិសាស្ត្រសម្រាប់ការរៀបចំផែនការសំណង់កម្រិតខ្ពស់។
Bentley Copilot៖ ជំនួយការ AI ដែលដឹងពីបរិបទ (context-aware AI assistant) គឺត្រូវបានបញ្ចូលទៅក្នុងកម្មវិធីនានារបស់Bentley។
នាយកប្រតិបត្តិលោក Nicholas Cumins បានសង្កត់ធ្ងន់លើថាអ្នកប្រើប្រាស់មិនបាច់បារម្មថា Bentley នឹងយកទិន្នន័យអ្នកប្រើប្រាស់មកជាប្រយោជន៍របស់ខ្លួនទេ គ្រប់យ៉ាងគឺធ្វើឡើងដោយតម្លភាព។
លោក Nicholas Cumins នាយកប្រតិបត្តិក្រុមហ៊ុន Bentley Systems និងលោក Julien Moutte នាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យា ចូលរួមក្នុងសន្និសីទសារព័ត៌មានស្តីពី Year in Infrastructure 2025 នៅសណ្ឋាគារ Okura។ (រូបថតដោយ Bentley Systems)
គួរបញ្ជាក់ថា កម្មវិធី Bentley Year in Infrastructure 2025 គឺជាព្រឹត្តិការណ៍លំដាប់ពិភពលោកដែលប្រមូលផ្តុំមេដឹកនាំក្នុងវិស័យសំណង់ពីប្រទេសនានា ដើម្បីមកពិភាក្សា និងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ក្នុងវិស័យនេះ។ (អានបន្ថែម)