គន្លឹះមួយដែលជួយឱ្យការគូរប្លង់ គ្រប់គ្រងការដ្ឋាន និងថែទាំសំណង់ ងាយស្រួលជាងមុន គឺ…

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញលំដាប់ពិភពលោកផ្នែកកម្មវិធីវិស្វកម្មសំណង់ បានឱ្យដឹងថាបច្ចេកវិទ្យាភូមិសាស្ត្រលំហ ឬ 3D geospatial ដែលខ្លួនបានទិញពី Cesium បាន និងកំពុងជួយឱ្យគ្រប់ដំណាក់កាលនៃគម្រោងសំណង់នានាជុំវិញពិភពលោក ទាំងការគូរប្លង់ ដេញថ្លៃ ធ្វើបទបង្ហាញដល់សាធារណៈជន គ្រប់គ្រងការដ្ឋាន និងពិសេសថែទាំសំណង់ក្រោយសង់រួច បានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព។

ចំណុចសំខាន់បំផុតនៃបច្ចេកវិទ្យានេះគឺការបង្ហាញនូវគម្រោងលើទីតាំងជាក់ស្ដែង ដែលមើលទៅដូចពិត។ ដូច្នេះ មិនថាម្ចាស់គម្រោង វិស្វករ​ ឬសាធារណជាន ឬអ្នកវិនិយោគគឺមិនចាំបាច់ស្រមៃទៀតទេ គ្រប់យ៉ាងអាចឃើញនឹងភ្នែក។ កត្តានេះនឹងធ្វើឱ្យការសម្រេចចិត្តរបស់គ្រប់ផ្នែកពាក់ព័ន្ធធ្វើឡើងដោយមានប្រសិទ្ធភាព។

សម្រាប់ម្ចាស់គម្រោង គាត់អាចដឹងថាតើត្រូវបន្ថែម និងបន្ថយអ្វី ដើម្បីឱ្យគម្រោងមានផលចំណេញច្រើនបំផុត ខណៈប៉ះពាល់ដល់បរិស្ថាន និងសង្គមបំផុត ហើយសម្រាប់សាធារណជានគាត់អាចដឹងថាគម្រោងនឹងផ្ដល់ប្រយោជន៍ដល់សហគមន៍ឬទេ រីឯអ្នកវិនិយោគក៏ដឹងថាគួរបោះទុនឬយ៉ាងណា។ ការងារទាំងនេះសុទ្ធតែអាចធ្វើបានលើកុំព្យូទ័រមុនបើកការដ្ឋាន។

កាន់តែពិសេស បច្ចេកវិទ្យា 3D Geospatial នេះត្រូវបានប្រើរួមជាមួយនឹងទិន្នន័យរបស់ក្រុមហ៊ុន Blyncsy (Bentley ទើបតែទិញយកផងដែរ)។ Blyncsy គឺក្រុមហ៊ុនដែលមានទិន្នន័យផ្លូវក្នុងដៃច្រើនបំផុត ហើយនៅពេលប្រើរួមជាមួយនឹងទិន្នន័យភូមិសាស្ដ្រ 3D geospatial របស់ Cesium គ្រប់យ៉ាងគឺអាចបង្ហាញបានដូចយើងចុះទៅមើលនៅទីតាំងផ្ទាល់ដូច្នោះដែរ។

លើសពីនេះ កម្មវិធីនេះគឺលឿន និងរលូន ព្រោះគ្របយ៉ាងគឺជាទិន្នន័យចំហ ហើយស្ថិតនៅក្នុង Cloud  ហើយអាចប្រើបានជាមួយនឹងប្រភេទទិន្នន័យចម្រុះពីកម្មវិធីផ្សេងៗ (BIM, GIS, CAD) ដើម្បីគ្រប់គ្រង និងតាមដានវឌ្ឍនភាព ក៏ដូចជាធ្វើបទបង្ហាញគម្រោងក្នុងទម្រង់ជា VR/AR ដូចពិត។

គួរបញ្ជាក់ថា អ្នកអភិវឌ្ឍន៍រាប់ម៉ឺននាក់កំពុងប្រើប្រាស់ Cesium ដើម្បីតាមដានទីតាំងគម្រោងសំណង់នៅទូទាំងពិភពលោក ក៏ដូចជាដើម្បីអនុវត្តការវាស់វែងបែបអនឡាញផងដែរ។

បច្ចេកវិទ្យានេះបង្ហាញពីទន្សនៈរបស់ Bentley ក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីភូមិសាស្ត្រលំហបើកចំហ ដោយផ្តល់ឱ្យអ្នកប្រើប្រាស់នូវសេរីភាព ភាពអាចប្រើរួមគ្នា និងសមត្ថភាពក្នុងការធ្វើការជាមួយទិន្នន័យ និងឧបករណ៍របស់ពួកគេកាន់តែមានប្រសិទ្ធភាព ពោលគឺដើម្បីបង្កើត ហេដ្ឋារចនាសម្ព័ន្ធពិភពលោកដែលធន់ និងមាននិរន្តភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]