Bentley បញ្ហាកម្មវិធីថ្មីក្នុង Ecosystem Catalog ដើម្បីឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ
Bentley Systems ដែលជាក្រុមហ៊ុនផលិតកម្មវិធីវិស្វកម្មឌីជីថលឈានមុខគេលើពិលោក ថ្មីៗនេះបានដាក់បង្ហាញនូវកម្មវិធីថ្មីៗជាច្រើនក្នុង Bentley Ecosystem Catalog ដែលមានគោលបំណងជួយឱ្យការគ្រប់គ្រងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធនានាធ្វើឡើងដោយមានប្រសិទ្ធភាព ខណៈក៏ជួយដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុផងដែរ។
យោងតាមលោក Rodrigo Fernandes នាយកផ្នែកនិរន្តរភាពរបស់ Bentley បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធគឺដូចទៅនឹង “Matrix នៃពិភពលោកពិត” ដែលជាប្រព័ន្ធស្មុគស្មាញ និងមានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយភាពទន់ខ្សោយនៅក្នុងកន្លែងណាមួយអាចបង្កឱ្យមានហានិភ័យដល់ប្រព័ន្ធទាំងមូល។
លោកមានន័យថា ហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្នដូចជាផ្លូវ ស្ពាន ប្រព័ន្ធទឹក ខ្សែភ្លើង ជាដើម ត្រូវបានសង់ និងគ្រប់គ្រងដោយផ្នែកផ្សេងៗគ្នា ដែលធ្វើឱ្យពិបាកគ្រប់គ្រងជារួម។ នៅពេលផ្លូវមានបញ្ហា ហើយជួសជុលផ្លូវ នឹងប៉ះពាល់ដល់ប្រព័ន្ធទឹក និងខ្សែភ្លើងក្រោមដី ដែលបង្កជាបញ្ហាធំ។ ទាំងនេះគឺដោយសារទិន្នន័យ និងប្រព័ន្ធគ្រប់គ្រង មិនស្ថិតក្នុងកន្លែងតែមួយ ដែលធ្វើឱ្យខាតទាំងពេល ថវិកា និងបំផ្លាញបរិស្ថាន។
ដូច្នេះ គន្លឹះក្នុងការដោះស្រាយគឺ ការគ្រប់គ្រងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលបែកខ្ញែកដាច់ពីគ្នាទាំងនោះ ឱ្យស្ថិតក្រោមប្រព័ន្ធតែមួយ ដែលលោក Rodrigo Fernandes បានហៅថា “ការបំបែក Matrix (Cracking the Matrix)។”
កម្មវិធីនានានៅក្នុង Bentley Ecosystem Catalog គឺអាចជួយធ្វើរឿងនេះបាន ដោយកន្លងមកបាន និងកំពុងជួយក្រុមហ៊ុនសំណង់ជាច្រើន សម្រេចបាននូវការកាត់បន្ថយកាបូន បង្កើនភាពធន់ និងពង្រឹងលទ្ធផលបរិស្ថានទូទាំងវដ្តជីវិតទាំងមូលនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
Bentley បានប្រកាសអំពីកម្មវិធី Bentley Ecosystem Catalog នេះ ក្នុងកិច្ចប្រជុំ COP30 ដែលរួមមានដូចជា៖
- One Click LCA និង Cerclos (eTool) ជាឧបករណ៍វាយតម្លៃវដ្តជីវិតការដ្ឋានសំណង់ និងការបញ្ចេញឧស្ម័នកាបូន។ វាអាចឱ្យអ្នកប្រើប្រាស់គណនាកាបូនដែលមាននៅក្នុងវត្ថុធាតុដើមសំណង់ និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់សម្ភារៈដោយផ្ទាល់ពីទិន្នន័យគម្រោង។
- ClimaTwin គឺកម្មវិធីដែលដំណើរការដោយបច្ចេកវិទ្យា AI ដើម្បីជួយម្ចាស់គម្រោង និងវិស្វករវាយតម្លៃ និងរាយការណ៍ពីហានិភ័យនៃការប្រែប្រួលអាកាសធាតុទាំងរយៈពេលខ្លី និងរយៈពេលវែង។
- 2050 Materials ផ្ដល់មូលដ្ឋានទិន្នន័យធំជាងគេបំផុតរបស់ពិភពលោកនៃទិន្នន័យនិរន្តរភាពសម្ភារៈសំណង់ ខណៈពេលដែល OptimiseAI ប្រើប្រាស់ AI និង Digital Twins ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល និងទឹក ក៏ដូចជាការបំភាយឧស្ម័ននៅក្នុងទ្រព្យសម្បត្តិដែលកំពុងដំណើរការ។
- EarthSense ផ្ដល់ការត្រួតពិនិត្យ និងការធ្វើគំរូគុណភាពខ្យល់កម្រិតខ្ពស់ (MappAir®) ដើម្បីផ្ដល់ទិន្នន័យបែបពិតៗជាក់ស្ដែង និងការយល់ដឹងអំពីការព្យាករណ៍សម្រាប់អ្នករៀបចំផែនការ និងទីក្រុង។
តាមរយៈការរួមបញ្ចូលគ្នារវាងកម្មវិធីទាំងនេះជាមួយនឹងកម្មវិធីរបស់ Bentley ដែលមានស្រាប់ដូចជា iTwin ការគ្រប់គ្រងសំណង់មិនមែនគ្រាន់តែដើម្បីប្រសិទ្ធភាពនោះទេ ដែលក៏ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុផងដែរ។
- Video Advertisement -