Bentley បើកវគ្គបណ្តុះបណ្តាលរបៀបប្រើប្រាស់កម្មវិធី OpenRoads និង OpenBridge

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផលិតកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក កំពុងព្យាយាមពង្រឹងជំនាញបច្ចេកទេសដល់វិស្វករវ័យក្មេងជុំវិញពិភពលោក ដោយបង្កើតវគ្គសិក្សាថ្មីមួយហៅកម្មវិធី Premier Scholar។

កម្មវិធី Premier Scholar គឺផ្ដោតលើការបង្វឹកជំនាញក្នុងការប្រើប្រាស់កម្មវិធីសំខាន់ ២ គឺ OpenRoads Designer និង OpenBridge Designer។ កម្មវិធីទាំងនេះ សុទ្ធតែមានសមត្ថភាពបង្កើតគំរូភ្លោះ ឬ  iTwin ដែលនិយាយឱ្យងាយយល់គឺការបង្កើតគំរូប្លង់ដូចពិតបែបរស់រវើកនៃគម្រោងនៅលើទីតាំងជាក់ស្ដែង ប៉ុន្តែអាចគ្រប់គ្រងបាននៅលើប្រព័ន្ធកុំព្យូទ័រ។

គំរូភ្លោះ ឬ  iTwin នេះជួយឱ្យយើងដឹងថាគម្រោងនឹងមានរូបរាងយ៉ាងដូចម្ដេចនៅលើទីតាំងពិត ហើយយើងអាចបង្កើតជាស្ថានការណ៍ឧទាហរណ៍បានគ្រប់យ៉ាង មុននឹងសង់ដើម្បីដឹងថាគម្រោងដែលសង់នៅទៅជាយ៉ាងណា។

កម្មវិធីនេះទទួលយកអ្នកចូលរួមត្រឹម ២០ នាក់ប៉ុណ្ណោះ ក្នុងមួយវគ្គ ដោយនឹងបង្វឹកអ្នកចូលទាំងនោះ យ៉ាងដិតដល់ទាំងជំនាញប្រើប្រាស់កម្មវិធី និងការអនុវត្តក្នុងគម្រោងពិតៗ ដោយប្រើភាពច្នៃប្រឌិតផ្ទាល់ខ្លួន ដើម្បីឱ្យអ្នកបញ្ចប់វគ្គសិក្សាអាចក្លាយជាវិស្វករដែលមានសមត្ថភាពពិតៗ។

គួរបញ្ជាក់ថា កម្មវិធីនេះគឺការបំផុសគំនិតរបស់លោកស្រី Volaree Rendon នាយកផ្នែកវិស្វកម្មដំណោះស្រាយរបស់ Bentley Systems ដោយផ្អែកលើរឿងរាវជីវិត និងបទពិសោធន៍ការងាររបស់គាត់ផ្ទាល់ ដែលហែលឆ្លងការរៀន ប៉ុន្តែខ្វះការអនុ​​វត្តលើគម្រោងជាក់ស្ដែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]