ASA និង NEO នឹងរៀបចំពិព័រណ៍ក្រោមប្រធានបទ “ការផ្តោតជាថ្មីលើបេតិកភណ្ឌ”
ASA និង NEO នឹងរៀបចំពិព័រណ៍ក្រោមប្រធានបទ “ការផ្តោតជាថ្មីលើបេតិកភណ្ឌ”៖ ពិព័រណ៍អគារធំបំផុតរបស់អាស៊ានដើម្បីលើកកម្ពស់កម្មវិធីថ្មីលើបេតិកភណ្ឌស្ថាបត្យកម្មនិងអភិរក្ស
បាងកក – សមាគមស្ថាបត្យករថៃ គាំទ្រដោយ Royal Patronage (ASA) និង ក្រុមហ៊ុនរៀបចំពិព័រណ៍ N.C.C. Exhibition Organizer Co., Ltd. (NEO) បានរៀបចំធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសចាប់ផ្តើមពិព័រណ៍ស្ថាបត្យកម្មលើកទី៣៤ ជាពិព័រណ៍ស្តីពីបច្ចេកវិទ្យាសាងសង់អគារធំបំផុតប្រចាំតំបន់អាស៊ាន ដែលមានឈ្មោះថា “Architect’20” ដែលផ្តោតជាថ្មីលើបេតិកភណ្ឌ។ ការៀបចំលើកនេះ នឹងផ្តោតលើស្ថាបត្យកម្មបេតិកភណ្ឌ និងការអភិរក្សវាសម្រាប់មនុស្សជំនាន់ក្រោយ។ ការតាំងពិព័រណ៍នេះ នឹងប្រារព្ធឡើងនៅថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២០ នៅឯ Chanllenger Hall ១-៣ នៃមជ្ឈមណ្ឌលពិព័រណ៍អ៊ីមផេក ក្នុងទីក្រុងបាងកក ប្រទេសថៃ។


លោក Ajaphol Dusitnanond ប្រធាន ASA បានលើកឡើងថា “ជាងបីទស្សវត្សហើយ ដែលពិព័រណ៍របស់ ASA Expo បានរក្សា និងពង្រីកកាន់តែធំឡើងៗ ដោយផ្តោតលើការងារស្ថាបត្យកម្ម សម្ភារ និងបច្ចេកវិទ្យាសាងសង់នៅក្នុងប្រទេសថៃ និងអាស៊ាន។”
បណ្ឌិត Vasu Poshyanandana ប្រធានគណៈកម្មការ “Architect’20” បានមានលើកឡើងថា “Architect’20 – ការផ្តោតជាថ្មីលើបេតិកភណ្ឌ ក្នុងគោលបំណងបង្ហាញជូនសាធារណជនឱ្យស្វែងយល់ និងស្គាល់អំពីទស្សានទាននៃបេតិកភណ្ឌ នៅក្នុងទម្រង់ផ្សេងៗគ្នា ដូចជាជីវិតមនុស្សយើងគ្រប់រូបសព្វថ្ងៃអាចជាប់ពាក់ព័ន្ធអំពីរបៀបនៃការប្រើប្រាស់សម្ភារ និងវិធីសាស្រ្តសាងសង់ឱ្យបានត្រឹមត្រូវ ឬវិធីជួសជុលអគារចំណាស់មួយត្រឹមត្រូវ វានឹងជួយបង្កើតឱកាសអាជីវកម្មថ្មី ព្រមទាំងបន្ថែមតម្លៃសម្រាប់សហគម និងសង្គមជាតិផងដែរ។ លើសពីនេះ នៅក្នុងព្រឹត្តិការណ៍នេះ យើងនឹងរៀបចំការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មប្រចាំឆ្នាំ ដើម្បីលើកតម្កើនការប្រកួតប្រជែងស្ថបត្យកម្មជាតិជាមួយកម្មវិធីពានរវង្វាន់របស់ពិព័រណ៍ ASA សម្រាប់អ្នក ដែលឆ្លងកាត់ការវិនិច្ឆ័យក្នុងឆ្នាំនេះថាបានអភិវឌ្ឍដោយអនុលោមតាមគោលការណ៍អង្គការ UNESCO នៃពានរង្វាន់អាស៊ីប៉ាស៊ីហ្វិក និងការដាក់តាំងបង្ហាញបេតិកភណ្ឌដែលប្រឈមនឹងការបាត់បង់។ អ្នកទស្សនាដែលចូលរួមកិច្ចពិភាក្សា ASA អាចនឹងចូលរួមពិភាក្សាទៅលើហេតុការណ៍កើតឡើងថ្មីៗនៅក្នុងបរិបទស្ថាបត្យកម្មអន្តរជាតិ។”

លោក Sakchai Pattarapreechakul នាយកក្រុមហ៊ុនពិព័រណ៍ N.C.C. Exhibition Organizer Co., Ltd. (NEO) បានបង្ហាញអំពីវឌ្ឍនៈភាពចុងក្រោយនៃព្រឹត្តិការណ៍ ដែលថា “ឆ្នាំនេះ NEO បានដាក់ផែនការផ្សព្វផ្សាយជាយុទ្ធសាស្រ្តនូវព្រឹត្តិការណ៍ជាមួយនិមិត្តរូបនៃការតាំងពិព័រណ៍ស្តីពី ស្ថាបត្យកម្ម សម្ភារ និងបច្ចេកវិទ្យាសាងសង់ជាលក្ខណៈអន្តរជាតិ។ ថ្មីៗនេះ យើងបានកែលំអការធានារបស់យើង និងដំណោះស្រាយ IoT (អ៊ីនធើណែតសម្រាប់គ្រប់កិច្ចការ) ដើម្បីគាំទ្រអ្នកតាំងពិព័ណ៍ជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍នេះក៏រួមបញ្ចូលនៅ Inno-Talk ដែលផ្តោតលើការជជែកវែកញែកនៃរបកគំហើញថ្មី ដែលតុនៃកិច្ចពិភាក្សាសុទ្ធតែជាគ្រូ សាស្រ្តាចារ្យល្បីៗនឹងបង្ហាញអំពីគំនិតយោបល់លើបច្ចេកវិទ្យាក្នុងការងារស្ថាបត្យកម្ម និងសំណង់។ យើងមានអ្នកដាក់តាំងពិព័រណ៍មកពីអឺរ៉ុប អាមេរិក អូស្រ្តាលី រុស្ស៊ី កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ជប៉ុន ឥណ្ឌា ចិន និងបណ្តាប្រទេសអាស៊ាន សរុប ៨៥០ក្រុមហ៊ុន។ អ្នកទិញក្នុងកម្មវិធីនេះ គឺជាយុទ្ធនាការត្រូវកត់សម្គាល់ថ្មីមួយដែលបានចាប់ផ្តើមក្នុងឆ្នាំនេះដើម្បីបង្កើតឱកាសសម្រាប់អ្នកដាក់តាំងបង្ហាញផលិតផលដើម្បីជួប និងពិភាក្សាជាមួយអ្នកមានចំណាប់អារម្មណ៍ទិញដើម្បីអភិវឌ្ឍស័ក្តានុពលអាជីវកម្មក៏ដូចជាកម្មវិធីជំនួបសម្រាប់ដៃគូពាណិជ្ជកម្ម ដែលអ្នកផ្គត់ផ្គង់អន្តរជាតិអាចស្វែងរកដៃគូចែកចាយក្នុងតំបន់ដើម្បីពង្រីកទីផ្សារក្នុងទី្វបអាស៊ី។”
ចុះឈ្មោះកម្មវិធី៖ https://business.facebook.com/events/1538854089614369
សម្រាប់ព័ត៌មានបន្ថែម ការកក់ទុកជាមុន អាចទាក់ទង N.C.C. Exhibition Organizer Co., Ltd. តាមរយៈអ៊ីម៉ែល architect@nccexhibition.com ឬតាមខ្សែទូរស័ព្ទលេខ +០៦៦ ២ ២០៣ ៤២៧៦ ឬតាមរយៈគេហទំព័រ www.asa.or.th/architectexpo




