Bentley បានទទួលស្គាល់ជាកម្មវិធីសូហ្វវែរសម្រាប់រដ្ឋាភិបាលអាមេរិក និងចុះបញ្ជី FedRAMP Marketplace

កម្មវិធី OpenGround កំពុងសម្រេចបានដំណើរការចុះបញ្ជីក្នុង FedRAMP marketplace ដោយឡែក ProjectWise កំពុងបន្តស្នើសុំការទទួលស្គាល់

ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខ បានប្រកាសនៅកាលពីថ្ងៃទី 14 ខែមេសា ឆ្នាំ 2025 ចេញពីការិយាល័យកណ្តាលរបស់ខ្លួននៅ EXTON, Pa  ថា OpenGround ដែលជាកម្មវិធីគ្រប់គ្រងព័ត៌មានភូមិសាស្ត្រ និងជាសូហ្វវែរសម្រាប់ធ្វើកត់ត្រាទិន្នន័យ បានទទួលស្គាល់ដោយកម្មវិធីហានិភ័យរដ្ឋសហព័ន្ធ និងអាជ្ញាធរគ្រប់គ្រងកម្មវិធី ហៅកាត់ថា(FedRAMP®) ដែលកំពុងដំណើរការចុះបញ្ជី ហើយឥឡូវនេះបានចុះបញ្ជីនៅលើទីផ្សារជួញដូរ FedRAMP Marketplace ក្រោមសំណើគម្រោង Bentley កម្មវិធីសម្រាប់រដ្ឋាភិបាល។

អាជ្ញាធរ FedRAMP បានជំរុញ និងគាំទ្រដល់ការអនុម័តលើការប្រើប្រាស់សេវាកម្មដែលមានមូលដ្ឋាននៅលើ cloud ប្រកបដោយសុវត្ថិភាព ដែលត្រូវអនុញ្ញាតដោយរដ្ឋបាលសហព័ន្ធ។ តាមរយៈស្តង់ដារដ៏តឹងរ៉ឹង និងការធ្វើតេស្តត្រួតពិនិត្យយ៉ាងហ្មត់ចត់អំពីសុវត្ថិភាព គឺក្នុងគោលបំណងធានាឱ្យបានចំពោះដំណោះស្រាយតាមរយៈសេវាកម្ម cloud របស់ Bentley គឺមានសុវត្ថិភាព ដែលអាចទប់ទល់បាននឹងការគំរាមកំហែងតាមអ៊ីនធឺណិត និងមានប្រសិទ្ធភាពកាត់បន្ថយភាពងាយរងគ្រោះតាមអ៊ីនធឺណិត។

តាមរយៈកម្មវិធី OpenGround គឺជាផលិតផលដំបូងរបស់ Bentley ដែលឆ្លងកាត់ដំណើរការត្រួតពិនិត្យ និងចុះបញ្ជីក្រោម FedRAMP។ ProjectWise ជាផ្នែកមួយនៃ  Bentley Infrastructure Cloud ដែលផ្តោតលើការជំនួយការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក៏កំពុងបន្តស្នើសុំចុះបញ្ជីក្រោម FedRAMP ដូចគ្នាដែរ។ គម្រោងរបស់ Bentley បង្កើតកម្មវិធីសម្រាប់រដ្ឋាភិបាលនេះ ត្រូវបានដាក់ចំណាត់ថ្នាកក្នុងកម្រិតផលប៉ះពាល់មធ្យមដោយ FedRAMP សម្រាប់ការត្រួតពិនិត្យ និងមិនចាត់ថ្នាក់ ព័ត៌មានវិទ្យា និងទិន្នន័យក្នុងគោលបំណងរក្សាសុវត្ថិភាពអត្តសញ្ញាណអ្នកប្រើប្រាស់។ អង្គភាព U.S. Army Corps of Engineers (USACE) ដែលជាអ្នកប្រើប្រាស់សំខាន់នៃកម្មវិធី OpenGround និងជាកម្មវិធីប្រើប្រាស់របស់រដ្ឋសហព័ន្ធធំជាងគេក្នុង ProjectWise គឺកំពុងបម្រើការជាអ្នកឧបត្ថម្ភដល់រដ្ឋសហព័ន្ធក្នុងនាមក្រុមហ៊ុន Bentley។

លោក Julien Moutte ប្រធានផ្នែកបច្ចេកវិទ្យារបស់ Bentley Systems បាននិយាយថា “Bentley ប្តេជ្ញាធានាដល់វិស្វករហេដ្ឋារចនាសម្ព័ន្ធដែលបម្រើការងារឱ្យទីភ្នាក់ងាររដ្ឋសហព័ន្ធ និងអ្នកម៉ៅការក្នុងសហរដ្ឋអាមេរិកទាំងអស់មានលទ្ធភាពទទួលបានដំណោះស្រាយដោយសុវត្ថិភាព និងភ្ជាប់ជាមួយ cloud ដោយបំពេញតាមស្តង់ដារសហព័ន្ធក្នុងគោលបំណងរក្សាការសម្ងាត់ សុចរិតភាព និងលទ្ធភាពស្វែងរកបាន” ។ “ការសម្រេចបាននូវលក្ខខណ្ឌ FedRAMP ដែលកំពុងដាក់ដំណើរការរបស់ OpenGround និងបន្តដោយកម្មវិធី ProjectWise ក្នុងការស្នើសុំចុះបញ្ជី គឺជាជំហានដ៏សំខាន់មួយក្នុងដំណើរឆ្ពោះទៅរកការអនុញ្ញាតពេញលេញពី FedRAMP ដោយផ្តល់ឱ្យអ្នកប្រើប្រាស់ក្នុងរដ្ឋបាលសហព័ន្ធនូវឧបករណ៍ចែកចាយឌីជីថលដែលមានសុវត្ថិភាព ដែលជំរុញការរចនាប្លង់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាព កិច្ចសហការល្អ និងនិរន្តរភាព។”

បន្ថែមពីលើ FedRAMP ក្រុមហ៊ុន Bentley ក៏កំពុងស្វែងរកការអនុញ្ញាតសម្រាប់ស្តង់ដារសុវត្ថិភាពពីទីភ្នាក់ងារព័ត៌មានការពារជាតិ (DISA) របស់សហរដ្ឋអាមេរិក សម្រាប់ OpenGround និង ProjectWise ផងដែរ ដែលវានឹងផ្តល់ឱ្យវិស្វករ និងអ្នកម៉ៅការរបស់នាយកដ្ឋានការពារជាតិ (DoD) នូវដំណើរការកាន់តែរលូន ជាមួយនឹងពេលវេលា និងការកាត់បន្ថយចំណាយ ដើម្បីទទួលបាន និងអនុវត្តដំណោះស្រាយតាមរយៈ cloud របស់ Bentley ។

ដើម្បីស្វែងយល់បន្ថែមអំពី Bentley for Government, OpenGround, Bentley Infrastructure Cloud, និង ProjectWise សូមចូលទៅកាន់៖ www.bentley.com

អំពីក្រុមហ៊ុន Bentley Systems
ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក  ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។ www.bentley.com

© 2025 Bentley Systems, Incorporated. Bentley, the Bentley logo, Bentley Infrastructure Cloud, OpenGround, and ProjectWise are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]