Bentley ប្រកាសអ្នកចូលរួមប្រកួតផ្តាច់ព្រ័តក្នុងកម្មវិធីពានរង្វាន់ ២០១៧ Be Inspired Awards

អ្នកឈ្នះនឹងត្រូវបានជ្រើសរើសនិងប្រកាសនៅសន្និសីទ The Year in Infrastructure 2017 Conference ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា នៅប្រទេសសិង្ហបុរី។

ក្រុមហ៊ុន Bentley Systems Incorporated ដែលជាក្រុមហ៊ុនឈានមុខគេជាសកលក្នុងការផ្តល់ជូននូវដំណោះស្រាយ Software យ៉ាងទូលំទូលាយសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅថ្ងៃនេះបានប្រកាសអ្នកចូលរួមប្រកួតផ្តាច់ព្រ័ត្រនៅក្នុងកម្មវិធីពានរង្វាន់ 2017 Be Inspired Awards។

ពានរង្វាន់សម្រាប់ការងារជាពិសេសប្រចាំឆ្នាំត្រូវបានផ្តល់ដល់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការឈានមុខ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ គម្រោងសាងសង់ និងគម្រោងប្រតិបត្តិការនៅទូទាំងពិភពលោក របស់ Bentley។ គណៈក្រុមប្រឹក្សាឯករាជ្យចំនួនដប់រូបដែលមានអ្នកជំនាញផ្នែកឧស្សាហកម្ម បានជ្រើសរើសអ្នកចូលរួមប្រកួតចុងក្រោយចំនួន ៥១ រូប ពីបេក្ខភាពជាង ៤០០នាក់ ដែលបញ្ជូនមកពីស្ថាប័ននៅក្នុងប្រទេសជាង ៥០។

អ្នកចូលរួមវគ្គផ្តាច់ព្រ័ត្រនឹងបង្ហាញគម្រោងថ្មីៗរបស់ពួកគេ ដល់អ្នកចូលរួមក្នុងក្រុម ក្រុមប្រឹក្សា អ្នកដឹកនាំក្នុងគំនិតឧស្សាហកម្ម និងសមាជិក ១២០ក្រុម នៃប្រព័ន្ធផ្សព្វផ្សាយ ដែលជាផ្នែកមួយនៃវេទិការហេដ្ឋារចនាសម្ព័ន្ធនៅសន្និសីទ The Year in Infrastructure 2017 Conference នៅថ្ងៃទី ១០ ដល់ទី ១២ ខែតុលា នៅប្រទេសសិង្ហបុរី នាមជ្ឈមណ្ឌលពិព័រណ៌និងសន្និបាត Marina Bay Sands ។

ការជួបជុំអ្នកវិជ្ជាជីវៈឈានមុខគេនៅក្នុងពិភពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ គម្រោងសាងសង់ និងគម្រោងប្រតិបត្តិការ នេះនឹងមាន៖

 សុន្ទរកថាគន្លឹះបណ្តុះគំនិត ដោយនាយកប្រតិបត្តិជាន់ខ្ពស់របស់ Bentley និងអ្នកដឹកនាំពោរពេញដោយគំនិតឧស្សាហកម្មល្បីៗ
 បទបង្ហាញដោយប្រើបច្ចេកវិទ្យាផ្សាយបន្តផ្ទាល់ពីដៃគូសម្ព័ន្ធភាពរបស់ Bentley ដូចជាក្រុមហ៊ុន Microsoft, Siemens, Bureau Veritas និង Topcon
 ឱកាសសម្រាប់អ្នកចូលរួមក្នុងការជួប និងពិភាក្សាគ្នាមួយទល់និងមួយជាមួយអ្នកចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ
 វេទិកាឧស្សាហកម្មព័ត៌មាន និងវេទិកាជជែកពិភាក្សា ដែលមានវាគ្មិនមកពីក្រុមហ៊ុន Microsoft ក្រុមហ៊ុន Siemens ក្រុមហ៊ុន Bureau Veritas ក្រុមប្រឹក្សាស្រាវជ្រាវផ្លូវថ្នល់ប្រទេសអូស្រ្តាលី សមាគមន៍អ្នកស្រាវជ្រាវ និង អាជ្ញាធរសំណង់អគារនិងការសាងសង់នៃប្រទេសសិង្ហបុរី និងសា្ថប័នជាច្រើនទៀត។
 ការធ្វើបទបង្ហាញរបស់អ្នកចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ Be Inspired Awards នៅថ្ងៃទី ១០ និងទី ១១ ខែតុលា
 ពិធីជប់លៀងពេលល្ងាច ដែលនឹងមានការប្រកាសពីអ្នកឈ្នះពានរង្វាន់ Be Inspired Awards នៅថ្ងៃទី ១២ ខែតុលា

សន្និសីទ The Year in Infrastructure 2017 Conference គឺជាឱកាសដ៏ល្អសម្រាប់ប្រតិបត្តិករជាន់ខ្ពស់ក្នុងកម្រិតគ្រប់គ្រងនៅក្នុងក្រុមហ៊ុនវិស្វកម្ម ក្រុមហ៊ុនស្ថាបត្យកម្ម ក្រុមហ៊ុនសំណង់ និងស្ថាប័នរដ្ឋាភិបាល ឬអ្នកប្រតិបត្តិករខ្លួនឯង ដែលទទួលខុសត្រូវលើការរចនា ការចែកចាយ និង/ឬប្រតិបត្ដិការនៃហេដ្ឋារចនាសម្ព័ន្ធ ដើម្បីចែករំលែកនូវការអនុវត្តល្អៗ និងជួបជាមួយអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធពីជុំវិញពិភពលោក។ អ្នកទាំងអស់ដែលបានដាក់ពាក្យសុំចូលរួមប្រកួតនៅក្នុងកម្មវិធីពានរង្វាន់ Be Inspired Awards ក៏ត្រូវបានអញ្ជើញឱ្យចូលរួមផងដែរ។

លោក Chris Barron ប្រធានផ្នែកទំនាក់ទំនងរបស់ Bentley Systems បានមានប្រសាសន៍ថា “សន្និសីទ The Year in Infrastructure Conference គឺជាប្រភេទកម្មវិធីមួយដែលបង្កើតបណ្តាញទំនាក់ទំនង និងរៀនពីបទពិសោធន៍ សម្រាប់អ្នកដឹកនាំការងារហេដ្ឋារចនាសម្ព័ន្ធពីជុំវិញពិភពលោក។ នៅឆ្នាំនេះយើងមានចំនួនអ្នកចូលរួមដែលមិនធ្លាប់មានពីមុនមកសម្រាប់កម្មវិធី Be Inspired ហើយយើងមានសេចក្តីសោមនស្សរីករាយ សូមអបអរសាទរ និងទទួលស្គាល់អ្នកចូលរួមទាំងអស់សម្រាប់ការងារដ៏ល្អ និងគម្រោងប្រកបដោយការជំរុញទឹកចិត្តរបស់ពួកគេ។ អ្នកចូលរួមក្នុងសន្និសីទនឹងមានឱកាសជួបជាមួយអ្នកចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ និងបានឃើញពួកគេបង្ហាញពីគម្រោងរបស់ពួកគេ ដែលជាគម្រោងតំណាងឱ្យការរីកចម្រើនរបស់ BIM នៅឆ្នាំនេះនៅក្នុងហេដ្ឋារចនាសម្ព័ន្ធសកល។”

សន្និសីទឆ្នាំនេះនឹងត្រូវបានប្រារព្ធធ្វើឡើងជាលើកដំបូងនៅក្នុងប្រទេសសិង្ហបុរី នៅមជ្ឈមណ្ឌល ពិព័រណ៌ និងសន្និបាត Marina Bay Sands ដែលជាអាគារមួយក្នុងចំណោមអាគារដែលតំណាងឲ្យអាស៊ី។ ការសិក្សាប្លង់គ្រឿងបង្គុំនៃអគារ Marina Bay Sands ត្រូវបានធ្វើឡើងដោយ Arup និងជាអគារដែលឈ្នះពានរង្វាន់ 2010 Be Inspired Award របស់Bentley សម្រាប់ការច្នៃប្រឌីតនៅក្នុងវិស្វករគ្រឿងបង្គុំអគារ។

លោក Mike Lee អនុប្រធានផ្នែកលក់នៃអគារ Marina Bay Sands បានមានប្រសាសន៍ថា “អគារ Marina Bay Sands មានកិត្តិយសណាស់ដែលបានក្លាយជាទីកន្លែងជ្រើសរើសសម្រាប់សន្និសីទដំបូងបង្អស់នៅប្រទេសសិង្ហបុរីដោយក្រុមហ៊ុន Bentley Systems។ ទំនាក់ទំនងរបស់យើងជាមួយ Bentley មានចាប់តាំងពីថ្ងៃសាងសង់អគារបស់យើង ដែលជានិមិត្តរូបមួយនៃវិស្វកម្មគ្រឿងបង្គុំអគារដែលប្រាស់ប្រាស់នូវ Bentley Systems Software។ យើងរង់ចាំស្វាគមន៍ចំពោះក្រុមហ៊ុន Bentley និងគណៈប្រតិភូដែលនឹងមកកាន់រីសតរបស់យើង ដើម្បីទទួលបានបទពិសោធន៍ជាច្រើនរួមមានការធ្វើជំនួញ កម្សាន្ត និងការញ៉ាំអាហារ នៅក្នុងអគារតែមួយ។”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]