Bentley Systems ឈ្នះពានរង្វាន់គ្រប់គ្រងប្រកបដោយនិរន្តរភាពប្រចាំឆ្នាំ 2025
Bentley និងអ្នកប្រើប្រាស់របស់ខ្លួនបានទទួលស្គាល់វិធីសាស្រ្តគិតឆ្ពោះទៅមុខក្នុងគោលដៅកាត់បន្ថយកាបូន ធនធានទឹក និងថាមពលប្រកបដោយនិរន្តរភាព
នៅ EXTON រដ្ឋភេសីលវេញៀល — ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2025 — ក្រុមហ៊ុន Bentley Systems Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសាជីវកម្មផលិតសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខមួយនៅសហរដ្ឋអាមេរិក បានទទួ ជ័យលាភីជាអ្នកឈ្នះពានរង្វាន់ Environment Analyst’s 2025 Sustainability ដែលប្រារព្ធឡើងកាលពីដើមខែមិថុនានេះ ក្នុងទីក្រុង Chicago។
ក្រុមហ៊ុន Bentley ទទួលបានកិត្តិយសលំដាប់កំពូលនៅក្នុងប្រភេទពានរង្វាន់ចំនួនពីរ និងទីបីជាពានរង្វាន់កិត្តិយស ក្នុងបទបង្ហាញពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុនក្នុងការបន្តជំរុញនវានុវត្តន៍ និងវឌ្ឍនភាពប្រកបដោយលក្ខណៈសម្បត្តិឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធសកល៖
- ជាអ្នកឈ្នះ ពានរង្វាន់នវានុវត្តឌីជីថល ៖ ការវិភាគកាបូនរបស់ Bentley នៅក្នុងបទពិសោធន៍ iTwin ត្រូវបានទទួលស្គាល់ពីសមត្ថភាពដែលអនុញ្ញាតឱ្យវិស្វករហេដ្ឋារចនាសម្ព័ន្ធទាញយកទិន្នន័យដោយងាយស្រួល និងសាមញ្ញ ព្រមទាំងរបាយការណ៍វិភាគកាបូនគ្រប់ជ្រុងជ្រោយ និងការកំណត់បរិមាណកាបូនដែលបានបញ្ចូល និងស្វែងរកជម្រើសសម្រាប់ការរចនាកាន់តែប្រសើរ ដែលអាចសន្សំពេលវេលា និងកាត់បន្ថយហានិភ័យលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
- ជាអ្នកឈ្នះគម្រោងធនធានទឹកប្រចាំឆ្នាំ ៖ Bentley និង SABESP រួមបញ្ចូលគ្នា ត្រូវបានការផ្តល់កិត្តិយសសម្រាប់កម្មវិធី Integra 4.0 Cultural Transformation Through Digitalization ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយក្នុងការបង្កើនល្បឿនទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសប្រេស៊ីល តាមរយៈបច្ចេកវិទ្យាឌីជីថលភ្លោះ។
- ទទួលបានការកោតសរសើរ លើគម្រោងថាមពលប្រចាំឆ្នាំ ៖ Bentley រួមជាមួយ Exo ត្រូវបានផ្តល់កិត្តិយសសម្រាប់គម្រោងបញ្ជូនថាមពលអគ្គីសនី Evergy ប្រកបដោយចីរភាព ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងការប្រើប្រាស់គំរូឌីជីថល និងការវិភាគព្យាករណ៍ដើម្បីបង្កើនភាពធន់នៃបណ្តាញថាមពល។
ការទទួលស្គាល់ខាងលើនេះបញ្ជាក់ពីការប្តេជ្ញាចិត្ត និងជំហរដឹកនាំរបស់ Bentley ក្នុងការជំរុញនិរន្តរភាពតាមរយៈដំណោះស្រាយវិស្វកម្មឌីជីថល ដែលជួយឱ្យសំណង់ហេដ្ឋារចនាសម្ព័ន្ធកាន់តែមានភាពធន់ ប្រសិទ្ធភាព និងការបញ្ចេញកាបូនចូលក្នុងបរិយាកស់ក្នុងកម្រិតទាប និងអាចគ្រប់គ្រងក្នុងដំណាក់កាលរចនាប្លង់។ ដោយឡែកគម្រោងធានធានទឹក និងថាមពល ដែលធ្លាប់ទទួលបានការផ្តល់កិត្តិយសនៅក្នុងសន្និសីទហេដ្ឋារចនាសម្ព័ន្ធឆ្នាំ 2024 របស់ Bentley នៅកាណាដា ដែលកម្មវិធី SABESP Integra 4.0 ត្រូវបានទទួលស្គាល់ថាជាអ្នកឈ្នះពានរង្វាន់ Going Digital Award ក្នុងមុខតំណែងម្ចាស់ពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងទឹកសំណល់ដោយក្រុមចៅក្រមឯករាជ្យ ខណៈដែលកម្មវិធី Exo Evergy Power Transmission Stabilization ទទួលបានកិត្តិយសជាស្ថាបនិករបស់ Bentley។
លោក Chris Bradshaw ប្រធានផ្នែកនិរន្តរភាព និងអប់រំនៅ Bentley Systems មានថ្លែងនៅក្នុងអង្គពិធីថា “នៅ Bentley ចក្ខុវិស័យនៃនិរន្តរភាពរបស់យើង គឺឆ្លុះបញ្ចាំងពីតម្រូវការបន្ទាន់ចំពោះហេដ្ឋារចនាសម្ព័ន្ធសកលដែលជាភស្តុតាងនាពេលអនាគត”។ “ឌីជីថលភ្លោះមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដែលជួយឱ្យអ្នកប្រើប្រាស់ទទួលបាននូវតុល្យភាពបរិស្ថាន សង្គម និងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ យើងមានមោទនភាពដែលត្រូវបានទទួលស្គាល់ក្នុងប្រភេទពានរង្វាន់ជាច្រើនក្នុងការគ្រប់គ្រងប្រកបដោយនិរន្តរភាពប្រចាំឆ្នាំ 2025 ហើយយើងនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់នូវដំណោះស្រាយដែលជំរុញឱ្យមានវឌ្ឍនភាពពិតប្រាកដឆ្ពោះទៅរកគោលដៅអាកាសធាតុ និងភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងបរិស្ថាន។”
ពានរង្វាន់គ្រប់គ្រងប្រកបដោយនិរន្តរភាព ដែលរៀបចំឡើងដោយអ្នកវិភាគបរិស្ថាន ជាការអបអរសាទរនៃនវានុវត្តន៍ ភាពជាអ្នកដឹកនាំ និងវឌ្ឍនភាពជាក់ស្តែងនៅទូទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធសកល។ វិនិច្ឆ័យដោយក្រុមអ្នកជំនាញឯករាជ្យមកពីបណ្តុំឧស្សាហកម្មធំៗ ពានរង្វាន់នៅឆ្នាំនេះបានប្រមូលផ្តុំអ្នកដឹកនាំ និងអ្នកកំណត់ការផ្លាស់ប្តូរដែលប្តេជ្ញាចិត្តក្នុងការកែប្រែវិស័យហេដ្ឋារចនាសម្ព័ន្ធសម្រាប់អនាគតប្រកបដោយនិរន្តរភាព។
អំពី Bentley Systems
នៅជុំវិញពិភពលោក អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធពឹងផ្អែកលើកម្មវិធីរបស់ Bentley Systems ដើម្បីជួយពួកគេក្នុងការរចនាប្លង់ សាងសង់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ និងមានភាពធន់ជាងមុនដូចជាការគ្រប់គ្រងធនធានទឹក ថាមពល ទីក្រុង និងអ្វីៗជាច្រើនទៀត។ Bentley System ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1984 ដោយវិស្វករសម្រាប់វិស្វករ ដែលក្រុមហ៊ុន Bentley គឺជាដៃគូនៃជម្រើសសម្រាប់ក្រុមហ៊ុនវិស្វកម្ម និងម្ចាស់ប្រតិបត្តិករទូទាំងសាកលលោក ជាមួយនឹងកម្មវិធីដែលគ្របដណ្តប់គ្រប់ចំណោទវិស្វកម្ម ឧស្សាហកម្ម និងគ្រប់ដំណាក់កាលនៃវដ្តជីវិតហេដ្ឋារចនាសម្ព័ន្ធ។ តាមរយៈដំណោះស្រាយឌីជីថលភ្លោះរបស់យើង យើងជួយអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធទទួលបានតម្លៃនៃទិន្នន័យរបស់គេដើម្បីបំប្លែងជាបទពិសោធន៍សម្រាប់ការគ្រប់គ្រងគម្រោង និងការប្រើប្រាស់ទ្រព្យសម្បត្តិ។
ព័ត៌មានបន្ថែម សូមទំនាក់នង៖
ផ្នែកផ្សព្វផ្សាយ៖ លោកស្រី Chris Phillips, PR@news.bentley.com
ផ្នែកវិនិយោគ៖ លោក Eric Boyer, IR@bentley.com
- Video Advertisement -