Bentley Systems ណែនាំ API បើកចំហថ្មី និង Self-Service Tools សម្រាប់ Blyncsy Roadway Intelligence ដើម្បីពន្លឿនការអភិវឌ្ឍន៍កម្មវិធីច្នៃប្រឌិត

ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ជាក្រុមហ៊ុនផលិតកម្មវិធីសូហ្វែរ​វិស្វកម្ម​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឈានមុខ បានប្រកាសពីការចាប់ផ្តើមក្របខណ្ឌ API បើក​ចំហថ្មី​សម្រាប់​ដំណោះស្រាយ​ឆ្លាតវៃ​នៃ​កម្មវិធី Blyncsy Roadway របស់​ខ្លួន។ API បើក​ចំហ​ថ្មី​នឹង​អនុញ្ញាត​ឱ្យ​អ្នក​អភិវឌ្ឍន៍​ជាភាគីទីបី អ្នកប្រើប្រាស់ ឬអាជីវកម្មនានា​អាច​រួមបញ្ចូល​យ៉ាង​រលូន​ជាមួយ​នឹង​ដំណោះស្រាយ​វិភាគ Blyncsy និង​ការ​ចូល​ទៅ​កាន់គណនី​វិបផត​ថល​នៃ Self-Service ថ្មី​ដែល​នឹងបើកទូលាយនូវសារៈសំខាន់ និង​ភាព​ងាយស្រួល ព្រមទាំង​អត្ថប្រយោជន៍ផ្តល់​ជូនបន្ថែម។ នេះបើយោងតាម សន្និសីផ្លូវការរបស់​សមាគមដឹកជញ្ជូន​នៃ​រដ្ឋភាគឦសានរបស់សហរដ្ឋអាមេរិក NASTO នៅញូវប៊្រុនស្វីស ញូវយ៉ក កាលពីថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2025

ក្របខណ្ឌ API បើកចំហថ្មី មានគោលបំណងជួយពន្លឿនការបង្កើតថ្មី និងបន្ថែម​តម្លៃ​នៃ​ដំណោះស្រាយ​វិភាគរបស់ Blyncsy ក្នុងកម្មវិធី Bentley ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុនអាជីវកម្មនានាទទួលបានការយល់​ដឹងបន្ថែម​អំពី​ផ្លូវថ្នល់ និង​បង្កើត​កម្មវិធី​ចម្រុះ​ដែលជា​គំនិត​ផ្តួចផ្តើមសម្រាប់ទីក្រុងឆ្លាតវៃ និង​រៀបចំ​ផែនការ​ដឹកជញ្ជូន​ដល់​ការអភិវឌ្ឍន៍​យានយន្ត​ស្វ័យប្រវត្តិ និង​ការគាំទ្រ​ការគ្រប់គ្រង​សេវាកម្មជួលរថយន្ត។

Blyncsy ផ្តល់អានុភាពជាមួយបច្ចេកវិទ្យា AI និង​រូបភាព​ដែល​មាន​ច្រើនប្រភព ​ដើម្បី​ផ្តល់​នូវ​ការ​យល់​ដឹងបន្ថែម​សម្រាប់​អ្នកជំនាញ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ។ ដំណោះស្រាយទាំងនេះ​អនុញ្ញាត​ឱ្យ​គេ​រក​ឃើញ​ដោយ​ស្វ័យ​ប្រវត្តិ និងការវិភាគស្ថានភាពទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងលក្ខខណ្ឌផ្លូវថ្នល់ ដើម្បី​ពង្រឹងការថែទាំ ការសង្គ្រោះពេលជួបគ្រោះមហន្តរាយ និង​ផែនការ​ដឹកជញ្ជូននានា​។

API បើកចំហនឹងអនុញ្ញាតប្រើរូបភាពកាមេរ៉ារថយន្តដែលមនុស្សកំពុងប្រើប្រាស់ជាច្រើននៅតាមរថយន្ត រួមទាំងម៉ូដែលដែលអាចស្វែងរកផ្លូវថ្មើរជើង និងផ្លូវជិះកង់ រួមជាមួយ​លក្ខណៈ​ពិសេស​ដែល​មានស្រាប់​ដូចជា​ ការស្គាល់បំណែកផ្លូវបែកបាក់ ឬរុក្ខជាតិ ឬសំរាមជាដើម។ ជាមួយមុខងារថ្មី ដែលអាចរកឃើញ​ផ្លូវ​បន្ថែម​នឹង​គ្រោង​ដាក់បញ្ចូលសម្រាប់​ដំណើរការ​នៅឆ្នាំ 2025នេះ។ API បើកចំហ និងវិបផតថល Self-Services នឹងផ្តល់​នូវ​ចំណុច​ប្រទាក់​ជាមួយស្តង់ដារ​ដើម្បី​សម្រួល​ដំណើរការ​សម្រាប់​ដៃគូ អ្នកអភិវឌ្ឍន៍ និងអង្គការនានា​ដើម្បី​បញ្ចូល​ទិន្នន័យ Blyncsy របស់ Bentley ដោយផ្ទាល់ទៅក្នុងកម្មវិធី និង​វេទិកា​ដែល​មាន​ស្រាប់ ដូចជា៖

  • ចូលប្រើបរិបទព័ត៌មានដ៏ទូលំទូលាយអំពីផ្លូវថ្នល់ រួមទាំងទីតាំងហេដ្ឋារចនាសម្ព័ន្ធ លក្ខខណ្ឌផ្លូវ និងការកំណត់ស្ថានភាព និងភូមិសាស្រ្តទ្រព្យសម្បត្តិ។
  • បង្កើនសមត្ថភាព Self-Services ដើម្បីងាយស្រួលគ្រប់គ្រងការចូលប្រើ និងការប្រើប្រាស់ Blyncsy របស់ Bentley ដោយផ្អែកលើតម្រូវការជាក់លាក់។

លោក Mark Pittman នាយកជាន់ខ្ពស់នៃ Transportation AI នៅ Bentley បាននិយាយថា “Bentley Systems ប្តេជ្ញា​ក្នុងការ​ពន្លឿន​ការបង្កើត​ថ្មីនៅក្នុងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដឹកជញ្ជូន និង​ធ្វើ​ឱ្យ​ការ​យល់ដឹង​ដែល​ជំរុញ​ដោយ​ទិន្នន័យ​កាន់​តែងាយ​ស្រួល និងអាច​ចូល​ដំណើរការ​បានដោយ​​រួមបញ្ចូល​គ្នា​សម្រាប់​​អ្នកប្រើប្រាស់ទទួលព័ត៌មាន​កាន់តែទូលំទូលាយ” ។ “យើង​រំពឹង​ថា API បើក​ចំហ​ថ្មី​របស់​យើង​នឹង​បំបែក​ឧបសគ្គ និងជំរុញកិច្ចសហការកាន់តែស៊ីជម្រៅ ជំរុញការច្នៃប្រឌិត ហើយទីបំផុត វានឹង​រួម​ចំណែក​​ដល់​​ប្រព័ន្ធ​​ដឹកជញ្ជូន​ប្រកបដោយសុវត្ថិភាព និងរឹតតែមានប្រសិទ្ធភាពនៅទូទាំងពិភពលោក។”

ក្របខណ្ឌ API បើកចំហរ និងឧបករណ៍ Self-Sevice ឥឡូវនេះមាននៅលើ គេហទំព័រ Blyncsy របស់ Bentley

អំពី Bentley Systems
នៅជុំវិញពិភពលោក អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធពឹងផ្អែកលើកម្មវិធីរបស់ Bentley Systems ដើម្បីជួយពួកគេក្នុងការរចនាប្លង់ សាងសង់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ និងមានភាពធន់ជាងមុនដូចជាការគ្រប់គ្រងធនធានទឹក ថាមពល ទីក្រុង និងអ្វីៗជាច្រើនទៀត។ Bentley System ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1984 ដោយវិស្វករសម្រាប់វិស្វករ ដែលក្រុមហ៊ុន Bentley គឺជាដៃគូនៃជម្រើសសម្រាប់ក្រុមហ៊ុនវិស្វកម្ម និងម្ចាស់ប្រតិបត្តិករទូទាំងសាកលលោក ជាមួយនឹងកម្មវិធីដែលគ្របដណ្តប់គ្រប់ចំណោទវិស្វកម្ម ឧស្សាហកម្ម និងគ្រប់ដំណាក់កាលនៃវដ្តជីវិតហេដ្ឋារចនាសម្ព័ន្ធ។ តាមរយៈដំណោះស្រាយឌីជីថលភ្លោះរបស់យើង យើងជួយអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធទទួលបានតម្លៃនៃទិន្នន័យរបស់គេដើម្បីបំប្លែងជាបទពិសោធន៍សម្រាប់ការគ្រប់គ្រងគម្រោង និងការប្រើប្រាស់ទ្រព្យសម្បត្តិ។

© 2025 Bentley Systems, Incorporated. Bentley, the Bentley logo, and Blyncsy are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
Bentley Press: Chris Phillips, PR@news.bentley.com
អ្នកវិនិយោគ Bentley: Eric Boyer, IR@bentley.com

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]