Bentley Systems ប្រកាសរៀបចំកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល 2024
អ្នកឈ្នះនឹងត្រូវបានជ្រើសរើស និងប្រកាសជ័យលាភីក្នុងកម្មវិធីពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅវ៉ាងគូវើរ ប្រទេសកាណាដា
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនសាជីវកម្មចុះបញ្ជីភាគហ៊ុនក្នុងផ្សារហ៊ុន Nasdaq: BSY ផ្តោតលើកម្មវិធីសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ បានប្រកាសរៀបចំពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្ពោះទៅរកឌីជីថលសម្រាប់ឆ្នាំ 2024 (Going Digital Awards in Infrastructure) ជាពានរង្វាន់ដ៏ធំមួយដែលរៀបចំឡើងដោយមានគណៈវិនិច្ឆ័យឯករាជ្យមកពីជំនាញក្នុងឧស្សាហកម្មសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីវិនិច្ឆ័យ និងទទួលស្គាល់ភាពជឿនលឿនផ្នែកឌីជីថលសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបានដាក់ប្រកួត ដោយកាលបរិច្ឆេទផុតកំណត់នៃការដាក់ពាក្យប្រកួតគឺ ថ្ងៃទី 15 ខែមេសាឆ្នាំ 2024 ខាងមុខនេះ។
អ្នកប្រើប្រាស់កម្មវិធីសូហ្វវែរ Bentley សម្រាប់គម្រោងរបស់គេ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងនៅក្នុងកម្មវិធី Going Digital Awards in Infrastructure ក្នុងឆ្នាំ 2024 នេះ មិនថាគម្រោងស្ថិតក្នុងដំណាក់កាលណានោះទេ – ដូចជាមុនការសាងសង់ ឬក្នុងដំណាក់កាលរៀបចំគំនិតសិក្សា ឬរចនាប្លង់ ដំណាក់កាលសាងសង់ ឬប្រតិបត្តិការ សុទ្ធតែអាចដាក់ពាក្យចូលរួមប្រកួតបាន។ សម្រាប់ប្រភេទពានរង្វាន់នីមួយៗ នឹងត្រូវបានជម្រុះអ្នកជាប់ចុងក្រោយចំនួនបី ដើម្បីទៅប្រកួតផ្តាច់ព្រាត់យកឈ្នះក្នុងកម្មវិធីដែលនឹងរៀបចំនៅទីក្រុង Vancouver ក្នុងព្រឹត្តិការណ៍ The Year in nfrastructure និង Going Digital Awards 2024 ខាងមុខនេះ និងត្រូវបានទទួលយ៉ាងស្វាគមន៍យ៉ាងកក់ក្តៅក្នុងនាមជាភ្ញៀវកិត្តិយស់របស់ Bentley Systems ផងដែរ។ បេក្ខជនដែលជាប់ជម្រុះចុងក្រោយនឹងបង្ហាញគម្រោងរបស់ពួកគេនៅចំពោះមុខចៅក្រម (គណៈកម្មការវាយតម្លៃ) ដែលសុទ្ធសឹងជាអ្នកដឹកនាំក្នុងឧស្សាហកម្មសំណង់ និងសមាជិកនៃប្រព័ន្ធផ្សព្វផ្សាយ។
ប្រភេទពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឆ្ពោះទៅរកឌីជីថលសម្រាប់ឆ្នាំ 2024 រួមមាន ៖
ស្ពាន និងផ្លូវរូងក្រោមដី
សំណង់
សហគ្រាសវិស្វកម្ម
ទីក្រុង បូរី និងសំណង់គាំទ្រ
រោងចក្រថាមពល និងប្រតិបត្តិការ
ផ្លូវដែក និងការដឹកជញ្ជូនផ្ទេរ
ផ្លូវថ្នល់ និងផ្លូវហាយវេ
វិស្វកម្មគ្រឿងបង្គុំ
ការវិភាគគំរូសណ្ឋានដី
ការវាស់ស្ទង់ និងត្រួតពិនិត្យ
ការបញ្ជូន និងការចែកចាយថាមពល
ទឹក និងទឹកសំណល់
គម្រោងទាំងនេះ នឹងត្រូវបានវាយតម្លៃពីភាពជឿនលឿនរបស់ខ្លួនប្រកបដោយភាពច្នៃប្រឌិត និងផលប៉ះពាល់ដែលអាចវាស់វែងបានក្នុងការគ្រប់គ្រងគម្រោង ដោយដំណើរការកម្មវិធីសូហ្វវែរហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Bentley រួមទាំងម៉ាស៊ីន Bentley Infrastructure Cloud និងប្រព័ន្ធ Bentley’s iTwin Platform សម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ។ គម្រោងក៏អាចត្រូវបានទទួលស្គាល់ផងដែរសម្រាប់ភាពជឿនលឿនដែលផ្តោតលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាក់ទងនឹងបញ្ហាអាកាសធាតុ ការផ្លាស់ប្តូរថាមពល និងប្រសិទ្ធភាព ដែលជាវដ្តជីវិតនៃធនធានទឹក និងដី ដែលផ្តល់ឱ្យសហគមន៍រស់នៅប្រកប់ដោយផាសុកភាព។
បន្ថែមពីលើពានរង្វាន់ដែលត្រូវបានជ្រើសរើស ស្ថាបនិករបស់ Bentley នឹងផ្តល់កិត្តិយសដល់គម្រោងដែលបានជ្រើសរើសតំណាងឱ្យអង្គភាព ឬក្រុមហ៊ុន ដែលកិច្ចការរបស់ពួកគេបានរួមចំណែកយ៉ាងពេញទំហឹងចំពោះការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ និង/ឬគោលដៅអភិវឌ្ឍន៍បរិស្ថាន និងសង្គម។
រាល់គម្រោងដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ នឹងទទួលបានការទទួលស្គាល់ទូទាំងសហគមន៍ហេដ្ឋារចនាសម្ព័ន្ធជាសាកល តាមរយៈកម្មវិធី Going Digital Awards in Infrastructure ឆ្នាំ 2024 អ្នកចូលរួមនឹងទទួលបាន៖
ការកត់ត្រាឈ្មោះគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់គេនៅក្នុងសៀវភៅ Infrastructure Yearbook របស់ក្រុមហ៊ុន Bentley ដែលត្រូវបានបោះពុម្ពផ្សាយ និងចែកចាយ ព្រមទាំងមានជាទម្រង់ឌីជីថលក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល និងអ្នកមានឥទ្ធិពលក្នុងឧស្សាហកម្មជុំវិញពិភពលោកផងដែរ
លើកកម្ពស់ការប្រកួតប្រជែងរបស់ពួកគេដោយបង្ហាញដល់អតិថិជនរបស់ខ្លួននូវសក្តានុពល និងគុណតម្លៃបន្ថែមទៅក្នុងគម្រោងតាមរយៈការច្នៃប្រឌិតបែបឌីជីថលរបស់ពួកគេ
ទទួលបានការគ្របដណ្តប់ពីប្រព័ន្ធផ្សព្វផ្សាយសកល និងការគាំទ្រពីក្រុមហ៊ុនសាជីវកម្ម Bentley នៅក្នុងទីផ្សារ និងការផ្សព្វផ្សាយគម្រោងរៀងៗខ្លួនទៅកាន់ប្រព័ន្ធផ្សព្វផ្សាយធំជំវិញសាកលលោក។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី Going Digital Awards in Infrastructure ឆ្នាំ 2024 ឬដើម្បីទទួលបានការជ្រើសរើសគម្រោង សូមចូលទៅកាន់គេហទំព័រ Going Digital Awards in Infrastructure ។
អ្នកឈ្នះរង្វាន់ 2023 Going Digital Awards in Infrastructure អបអរសមិទ្ធផលរបស់ពួកគេ។ ការតែងតាំងត្រូវបានបើកសម្រាប់ពានរង្វាន់ឆ្នាំ 2024។ រូបថតរបស់ Bentley Systems។
អ្នកឈ្នះពានរង្វាន់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលឆ្នាំ២០២៣ (រូបភាព Bentley Systems)
សន្ទរកថារបស់អ្នកដឹកនាំក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថល (រូបភាព Bentley Systems) .
អំពីក្រុមហ៊ុន Bentley Systems
ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។ www.bentley.com
- Video Advertisement -